លក្ខខណ្ឌប្តូរ និងសងផលិតផលនៅ BigPhone.com

- អនុវត្តចាប់ពីថ្ងៃ 01/08/2018

- ទីតាំងប្តូរ ឬ សងផលិតផល៖ គ្រប់សាខាហាងទូរស័ព្ទ BigPhone.com

I. ផលិតផលថ្មី៖ ទូរស័ព្ទ - ថេបប្លេត - Smartwatch

ផលិតផលមានបញ្ហាផ្នែកបច្ចេកទេស

ខែទី 1

ខែទី 2- 12

1 ប្តូរនឹង 1 (ស៊េរីដូចគ្នា ព័ណ៌ដូចគ្នា ទំហំដូចគ្នា…) ក្នុងករណីផលិតផលដែលត្រូវការប្តូរអស់ពី stock អតិថិជនអាចប្តូរទៅផលិតផលផ្សេង (ប្រភេទដូចគ្នា) ហើយមានតម្លៃខ្ពស់ជាង 50% នៃផលិតផលដែលមានបញ្ហាបច្ចេកវិទ្យា (សងប្រាក់ដែលនៅសល់)

ករណីអតិថិជនសងផលិតផលវិញ

BigPhone.com នឹងគិត 30% នៃតម្លៃក្នុង receipt មានន័យថាសងជូនលោកអ្នកត្រឹម 70% ក្នុងខែដំបូង ឬសងស្មើនឹងតម្លៃកំពុងលក់ (តម្លៃមួយទឹក)

 

ញើទៅក្រុមហ៊ុនជួសជុលតាមការកំណត់របស់ក្រុមហ៊ុន។

ករណីអតិថិជនសងផលិតផលវិញ

BigPhone នឹងសងប្រាក់ជូនលោកអ្នកវិញ ដោយគិតបន្ថែម 10% ប្រៀបជាមួយខែទី 1 (សងវិញ 60% នៃតម្លៃក្នុង receipt)

ឧទាហរណ៍៖ ខែទី 2 សងប្រាក់វិញ 60% នៃតម្លៃក្នុង receipt, ខែទី 3 សងប្រាក់វិញ 50%, ខែទី 4 សងប្រាក់វិញ 40%...

 

ផលិតផលគ្មានបញ្ហាបច្ចេកវិទ្យា (ព្រោះមិនសាកសមនឹងតម្រូវការរបស់អតិថិជន)

ខែទី 1

ខែទី 2 - 12

សងប្រាក់វិញស្មើ 70% នៃតម្លៃក្នុង receipt

 

សងប្រាក់វិញដោយគិតថែម 10% ប្រៀបជាមួយខែដំបូង (60%)

ឧទាហរណ៍៖ ខែទី 2 សងប្រាក់វិញ 60% តម្លៃក្នុង receipt, ខែទី 3 សងប្រាក់វិញ 50%, ខែទី 4 សងប្រាក់វិញ 40%

 

ផលិតផលខូចខាតដោយសារអតិថិជន

 • មិនគ្រប់លក្ខខណ្ឌធានាតាមការកំណត់របស់ក្រុមហ៊ុន
 • ផលិតផលបាត់បង់រូបរាងដើម 100%
 • អេក្រង់មានស្នាមកុសឆ្នូត
 • ទូរស័ព្ទមានសភាពសើមទឺក ឬ ចូលទឹក

=> ករណីនេះមិនអនុវត្តលើលក្ខខណ្ឌប្តូរ ឬ សងផលិតផលឡើយ។ BigPhone.com នឹងជំនួយអតិថិជនក្នុងការបញ្ជូនទៅក្រុមហ៊ុន និងអតិថិជនត្រូវទូទាត់ប្រាក់ជួសជុលដោយខ្លួនឯង។

លក្ខខណ្ឌប្តូរថ្មី៖

- ត្រូវតែមានប្រអប់ផលិតផល (ប្រសិនជាមិនមាន ត្រូវគិតប្រាក់ 2% នៃតម្លៃ Receipt)

- ក្នុងករណីផលិតផលបើកអេក្រង់មិនឡើង ឬមិនអាចសន្និដ្ឋានមូលហេតុបណ្តាលអោយខូត BigPhone ត្រូវបញ្ជូនទៅក្រុមហ៊ុនដើម្បីធ្វើការត្រួតពិនិត្យមុនពេលប្តូរផលិតផលថ្មីជូនអតិថិជន

- ត្រូវមានប័ណ្ណធានា (ប្រសិនជាមាន) និងគ្រឿងបន្លាស់ភ្ជាប់ជាមួយ (ប្រសិនជាមិនមាន ត្រូវគិតប្រាក់តាមកំណត់ច្រើនបំផុត 5% នៃតម្លៃក្នុង receipt)

- ផលិតផលប្រូម៉ូសិន៖ សងប្រាក់វិញតាមតម្លៃដែល BigPhone ប្រកាសនៅពេលទិញ។ ប្រសិនជាមិនប្រកាសតម្លៃផលិតផលប្រូម៉ូសិន នឹងត្រូវគិតប្រាក់មិនច្រើនជាង 5% នៃតម្លៃរបស់ផលិតផលប្រូម៉ូសិន

II. គ្រឿងបន្លាស់ថ្មី

ក្រុមគ្រឿងបន្លាស់ លក្ខខណ្ឌធានា
Powerbank, Flash, Mouse, Speaker, កាស, មេម៉ូរី, ក្បាលសាក, ខ្សែសាក
 • ធានា ១ឆ្នាំ ១ ប្តូរ នឹង ១
Screen Protector Film
 • មិនធានា
ស្រោមទូរស័ព្ទ - ស្រោមថេបប្លេត
 • មិនធានា
Accessories ផ្សេងៗ (ដងស៊ែលហ្វី, ជើងទូរស័ព្ទ…)
 • មិនធានា

- របៀបធានា៖

អំឡុងពេលប្រើប្រាស់ ប្រសិនជាផលិតផលមានបញ្ហា សូមអញ្ជើញអតិថិជនមកហាងទូរស័ព្ទ BigPhone.com ជិតបំផុតដើម្បីយើងខ្ញុំធ្វើការធានាជូនលោកអ្នក។

III. ផលិតផលមួយទឹក៖ 
ផលិតផលមួយទឹក៖ ទូរស័ព្ទ - ថេបប្លេត - Smartwatch

ផលិតផលមានបញ្ហាផ្នែកបច្ចេកវិទ្យា

ផលិតផលគ្មានបញ្ហា

ខូតខាតដោយសារអតិថិជន (មិនអនុវត្តប្តូរ ឬសងផលិតផល)

ធានាពេញ 1 ឆ្នាំ
ផ្ញើទៅក្រុមហ៊ុនជួសជុលតាមការកំណត់របស់ក្រុមហ៊ុន ឬតាមការធានារបស់ BigPhone.com (*) 

មិនប្តូរ ឬសងផលិតផល

1. មិនគ្រប់លក្ខខណ្ឌធានាពីក្រុមហ៊ុន

2. ទូរស័ព្ទ - ថេបប្លេត - Smartphone អេក្រង់មានស្នាមកុសឆ្នូត

3. ផលិតផលបាត់បង់រូបរាងដើម 100%

=> អតិថិជនទូទាត់ប្រាក់ជួសជុល  

លក្ខខណ្ឌប្តូរ ឬសងផលិតផលមួយទឹក

1. មានប័ណ្ណធានាគ្រប់គ្រាន់ (ប្រសិនជាមាន) និងគ្រឿងបន្លាស់ដែលភ្ជាប់ជាមួយប្រអប់ផលិតផល

2. ធានាប្តូរ ឬសងផលិតផលដោយឥតគិតថ្លៃ

(*) អ្វីទៅគឺជាការ «ធានា»?

1. ធានាពីក្រុមហ៊ុន

- អតិថិជនយកផលិតផលមកហាងទូរស័ព្ទ BigPhone.com (គ្រប់សាខា) ឬអតិថិជនយកផលិតផលទៅក្រុមហ៊ុនផ្ទាល់ដើម្បីធានា។

2. ធានាពី BigPhone.com

- អតិថិជនយកផលិតផលមកហាងទូរស័ព្ទ BigPhone.com (គ្រប់សាខា) ដើម្បីធានា និងមិនអនុវត្តជាមួយការធានាពីក្រុមហ៊ុន។
លក្ខខណ្ឌប្តូរ ឬសងផលិតផលមួយទឹក

1. មានប័ណ្ណធានាគ្រប់គ្រាន់ (ប្រសិនជាមាន) និងគ្រឿងបន្លាស់ដែលភ្ជាប់ជាមួយប្រអប់ផលិតផល

2. ធានាប្តូរ ឬសងផលិតផលដោយឥតគិតថ្លៃ
 

Return Policy at Bigphone.com

Return Policy at Bigphone.com

- Apply from: 01/08/2018.

- Where to return: all stores of BigPhone.com.

I. NEW PRODUCTS: PHONES, TABLETS, LAPTOPS, SMART WATCHES

PRODUCT HAS TECHNICAL ISSUE FROM MANUFACTURER

1st month

2nd month to 12th month

Change 1 by one (Same model, Same color, Same Storage...) In case the changed product is out of stock, customer could change to another product which has the price more than 50% the price of the product has technical issue (BigPhone.com refund the gap).

Or:

BigPhone.com takes back the product with the price equal to 70% the price was listed on the invoice or equal to sale price of the used phone which is the same model, same number of month of warranty was listed on used phone website.

 

Send the product to Service Center and follow the instruction of the Brand Owner.

Or:

BigPhone.com buys the product, each month after the first month (buys with the price equal to 70% of the invoice price) will be deducted 10%.
Ex: The second month buys with the price of 60% of the price listed on the invoice, the Third month will be 50%...

 

PRODUCT HAS NO TECHNICAL ISSUE FROM MANUFACTURER

1st month

2nd month to 12th month

Buy back the phone with the price equal to 70% the price on VAT invoice or equal to used phone price which is the same model, same month of warranty was listed on Used phone website.

 

Buy back, each following month will be deducted 10% than the 1st month (70%).

Ex: 2nd Month buy back with 60% invoice price, 3rd month buy back with 50%...

 

PRODUCT HAS TECHNICAL ISSUE DUE TO USERS

 • Not enough warranty condition from Brand Owner.
 • Not exactly 100% condition as the first time.
 • Screen is scratched.
 • The phone is look wet, or has water inside.

=> No return/exchange. BigPhone.com support to transfer the phone to Brand Owner Service Center, customer will pay for the repairing fee.

Return/Exchange Condition:

- Still remain the good condition phone box (if lost, the fee charged is 2%)

- Certificate of warranty (if any) and attached accessories (if lost the assigned fee will be applied, maximum 5% than the invoice price)

- Promotion gift : fee charged as the buy back price that BigPhone.com informed when sell the product. If the promotion gift was not informed the price, the fee charged will not greater than 5% for each item.

II. NEW ACCESSORIES

PRODUCTS GROUP WARRANTY POLICY
Power Bank, Phone Battery, Memory Card, USB, Adapter - Charger, Headphone/earphone, Mouse, Speaker , Electronic Socket, HDMI Cable.
 • 1 year warranty, change 1 by 1
Fron/Back Screen Protector
 • No warranty
Case - Flip Cover
 • No warranty
Toy Accessories (selfie stick, phone holder...)
 • No warranty

- Warranty process

While using product, if the product has error from manufacturer, please bring it to the closest BigPhone.com to get support from us.

III. RETURN POLICY FOR USED PRODUCTS
USED PRODUCTS: PHONES, TABLETS, SMART WATCHES

FAILING DUE TO MANUFACTURER

NOT FAILING PRODUCTS

FAILING DUE TO USERS

1 year warranty
Send the product for warranty following the Warranty Policy of the manufacturer or BigPhone.com (*)

No refund

1. Not satisfying the manufacturer return policy.

2. Phones, tablets, laptops, smart watches screen is scratched.

3. The product not having its original shape.

=> Customer have to pay for the repair fee.  

Refund condition

1. Include warranty certificate (if have) and accessories of the products.

2. No additional fee

(*) Warranty content:

1. Warranty to manufacturer

- Customer need to bring the product to Bigphone.com store or bring directly to the manufacturer Warranty Center.

2. Warranty at BigPhone.com

- Customer need to bring the product to Bigphone.com store for warranty, NOT APPLYING WARRANTY TO MANUFACTURER.

Refund condition:
1. Include warranty certificate (if have) and accessories of the products.

2. No additional fee.

ពិភាក្សាជាមួយយើងខ្ញុំ
មករា
បាទបងអរគុណ
ឆ្លើយ - 13/08/2018
Vanna អ្នកជំនួយការ
អរគុណបងដែលបានជឿទុកចិត្ត និងគាំទ្រ BigPhone.
ឆ្លើយ
មករា
អរគុណបង តើថ្ងែណាបានcall ៧ថ្ងៃហើយបង
ឆ្លើយ - 12/08/2018
Vanna អ្នកជំនួយការ

សុំទោសបង មករា 

ព្រឹកនេះ ដូចជាបងបានធ្វើឯកសារថ្មី ដូច្នេះ សូមបងរង់ចាំបន្តិចទៀតសិន ខាងប្អូននឹងផ្តល់ចម្លើយឆាប់ៗនេះ។
ដោយសារថ្ងៃអាទិត្យ ធនាគារមិនធ្វើការ ហេតុនេះឯកសាររបស់បងនឹងយឺតជាងបន្តិច។ 
សូមអរគុណបង

ឆ្លើយ
មករា
បើខ្ងុំយកឯក្សារទៅដាក់ហើយ យ៉ាងយូរប៉ុន្មានថ្ងៃបានខាងបង Callមក 4ថ្ងៃហើយ ដែលខ្ញុំយកទៅដាក់ មិចអត់ឃើញបងទាក់ទងមកខ្ញុំចឹង។
ឆ្លើយ - 09/08/2018
Vanna អ្នកជំនួយការ
សួស្តីបង មករា
បងជួយប្រាប់ផង បងដាក់នៅសាខាណាដែរ សូមបងទុកលេខទូរស័ព្ទនៅទីនេះ នៅពេលប្អូនពិនិត្យរួចរាល់ហើយ ខាងប្អូននឹងប្រញាប់ទាក់ទងទៅបងវិញ។
សូមអរគុណបង
ឆ្លើយ
មករា
@មករា: ប្អូនដាក់នៅផ្លូវហាណូយ xxxxxx480800
ឆ្លើយ
Vanna អ្នកជំនួយការ
អរគុណបង មករា BigPhone នឹងត្រួតពិនិត្យ ហើយទំនាក់ទំនងបងភ្លាម
ឆ្លើយ
ជូ
បើចង់បង់រំលួសទូរសព្ទតម្លៃ២០០ដុល្លាតើខ្ញុំត្រូវបង់មួយខែប៉ុន្មាន ?
ឆ្លើយ - 18/12/2017
Vanna អ្នកជំនួយការ
សួស្តីបងប្រុស
ការប្រាក់អាចនឹងផ្លាស់ប្តូរបន្តិចបន្តួចរាល់ខែ សូមអញ្ជើញបងប្រុសមកហាងទូរស័ព្ទ BigPhone.com ដើម្បីទទួលបានព័ត៌មានលម្អិត។
សូមអរគុណ បងប្រុស ដែលចាប់អារម្មណ៍ដល់សេវាកម្មយើងខ្ញុំ!
ឆ្លើយ
Saychantha
ខ្ញុំទិញទូរសព្ទJ2 pro​ថ្ងៃមិញហើយបញ្ចូលកម្មវិធីនិងចំរៀងតែខាងបងអត់បិទចំរៀងអោយវិញហើយខ្ញុំអត់បានពិនិត្យរួចផ្ញើរទៅខេត្ទំតរាំដល់អស់ថ្មររលត់ឈឹងហើយបញ្ចូលអោយហើយអត់បិទអោយផង
ឆ្លើយ
Saychantha
@Vanna: ខ្ញុំទិញទូរសព្ទJ2 pro​ថ្ងៃមិញហើយបញ្ចូលកម្មវិធីនិងចំរៀងតែខាងបងអត់បិទចំរៀងអោយវិញហើយខ្ញុំអត់បានពិនិត្យរួចផ្ញើរទៅខេត្ទំតរាំដល់អស់ថ្មររលត់ឈឹងហើយបញ្ចូលអោយហើយអត់បិទអោយផង
ឆ្លើយ
Vanna អ្នកជំនួយការ
សួស្តីបង Saychantha
BigPhone ពិតជាសុំទោសនូវកំហុសខុសឆ្គងនេះ។ ដើម្បីកែតម្រូវគុណភាពបុគ្គលិក និងក្នុងគោលបំណងផ្តល់សេវាកម្មជូនបងល្អជាង អោយអូនសុំលេខទូរស័ព្ទរបស់បងណា។ ជាម្តងទៀត សូមបងអធ្យាស័យនូវការខុសឆ្គងនេះ។
អរគុណបង
ឆ្លើយ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...