ទូរស័ព្ទមួយទឹកមានបង់រំលស់ ទូរស័ព្ទមួយទឹកមានធានា
លក្ខខណ្ឌធានាផលិតផលមួយទឹក

***ធានាផលិតផលសុទ្ធ 100% និងមានការធានា***

ផលិតផលមានបញ្ហាផ្នែកបច្ចេកវិទ្យា

- ធានាពី ៣ខែ ដល់ ១១ខែ។ ការធានាគិតចាប់ពីថ្ងៃ​លក់លេីកទី​ 1

- ផ្ញើទៅក្រុមហ៊ុនជួសជុលតាមការកំណត់របស់ក្រុមហ៊ុន ឬតាមការធានារបស់ BigPhone.com

ផលិតផលគ្មានបញ្ហាផ្នែកបច្ចេកវិទ្យា

- មិនប្តូរ ឬសងផលិតផល

ខូតខាតដោយសារអតិថិជន(ទទួលជួសជុលដោយគិតប្រាក់)

- មិនគ្រប់លក្ខខណ្ឌធានាពីក្រុមហ៊ុន ឬខូតខាតដោយអតិថិជន

- ផ្ញើទៅក្រុមហ៊ុនជួសជុល

- អតិថិជនត្រូវទូទាត់ប្រាក់ជួសជុល

អានលម្អិតលក្ខខណ្ឌធានាផលិតផល

❌ បិទ
លុបទាំងអស់
មើលបន្ថែម
ពិភាក្សាជាមួយយើងខ្ញុំ
Sophal
សួស្ដីបងទូរស័ព្ទខ្ញុំvivo y95 ខ្ញ័រុំចង់ដូរយកgalaxy s10តើខាងបងមានការដូរដែរឬទេ ហើយត្រូវថែមប៉ុន្មាន
ឆ្លើយ - 05/07/2019
Vanna អ្នកជំនួយការ

សួស្តីបង Sophal
ប្រសិនជាបងទិញ vivo Y95 នៅហាង BigPhone ក្រោម ៦ខែ បងអាចប្តូរយក Galaxy S10 បាន និងបងត្រូវបន្ថែមប្រាក់
ចំណែកបន្ថែមប្រាក់ប៉ុន្មាន បងអាចទុកព័ត៌មាននៅទីនេះ ដូចជា ទិញនៅសាខាណារបស់ BigPhone? រយៈពេលទិញ? ស្ថានភាពទូរស័ព្ទ vivo Y95? ឬបងអាចអញ្ជើញមកហាង BigPhone ដើម្បីទទួលព័ត៌មានបន្ថែម

សូមអរគុណ

 

ឆ្លើយ
សូលីម
សួស្ដីបង.ទូរស័ព្ទខ្ញុំបាក់ជើងសុីមអត់មានសេវា ម៉ាក samsung galaxy tab A បងធ្វើកើតអត់បង
ឆ្លើយ - 27/05/2019
Vanna អ្នកជំនួយការ

សូមអធ្យាស្រ័យបង សូលីម
BigPhone ទទួលជួសជុលតែផលិតផលដែលទិញនៅ BigPhone ប្រសិននៅមានរយៈពេលធានា គឺជួសជុលដោយមិនគិតថ្លៃ
ពិតជាសោកស្តាយណាស់ដែលមិនអាចទទួលផលិតផលរបស់បង។
សូមអរគុណ

ឆ្លើយ
ស្រីណែត
ខ្ញុំចង់ទិញsingtech Q1
ឆ្លើយ - 15/05/2019
Vanna អ្នកជំនួយការ

សួស្តីបង ស្រីណែត

បច្ចុប្បន្ន Singtech Q1 មួយទឹក មានដាក់លក់នៅសាខា ដង្កោ ដែលមាន អាស័យដ្ឋាននៅ ផ្ទះលេខ 333 ផ្លូវលេខ 217 សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឬចុចតាម link https://www.bigphone.com/store-4213
សូមប្រញាប់ឡើងណា ព្រោះមានតែ ២ គ្រឿងទេ ថែមទាំងនៅមានរយះពេលធានា (១ គ្រឿងនៅ 6.5ខែ - ១ គ្រឿងនៅ 4.5ខែ)
សូមអរគុណបង

ឆ្លើយ
ya
do you have ipad ?
ឆ្លើយ - 29/04/2019
Vanna អ្នកជំនួយការ
សួស្តីបង Ya
បច្ចុប្បន្ន BigPhone មិនទាន់មាន iPad មួយទឹកទេ សូមអញ្ជើញបងជ្រើសរើសផលិតផលផ្សេងដែលមានគុណភាព និងតម្លៃប្រហាក់ប្រហែល
សូមអរគុណបង
ឆ្លើយ
Ya
សួស្ដីបង តើមានSamsung J6+អត់បង?
ឆ្លើយ - 21/04/2019
Vanna អ្នកជំនួយការ

សូមអធ្យាស្រ័យបង Ya

Samsung Galaxy J6 អស់ស្តុកហើយ មានតែ Samsung Galaxy J6 តម្លៃ 199$

សូមអញ្ជើញមកហាង BigPhone បងអាចជ្រើសរើសផលិតផលផ្សេងដែលមានគុណភាព និងតម្លៃប្រហាក់ប្រហែល
សូមអរគុណបង

ឆ្លើយ
Panha
do you have oppo f9 or f11 pro ?
ឆ្លើយ - 20/04/2019
Vanna អ្នកជំនួយការ

សូមអធ្យាស្រ័យបង Panha

បច្ចុប្បន្ន BigPhone មិនទាន់មាន F9 ឬ F11 Pro មួយទឹកទេ មានតែ F9 ឬ F11 Pro ថ្មី ១០០%

បងអាចជ្រើសរើសផលិតផលផ្សេងដែលមានគុណភាព និងតម្លៃប្រហាក់ប្រហែល
សូមអរគុណបង

ឆ្លើយ
Chantha
Note 8 USA how much bro
ឆ្លើយ - 20/04/2019
Vanna អ្នកជំនួយការ

សួស្តីបង Chantha

BigPhone មានលក់ Note 8 (ប្រភេទលក់នៅទីផ្សារអាស៊ី - ប្រើឈីប Exynos 8895) បច្ចុប្បន្នមានតម្លៃ 590$ - 557$ - 525$

មានធានាពី 3 ទៅ 11ខែ និងមានទទួលបង់រំលស់

សូមអរគុណបង 

ឆ្លើយ
Sopha
បងមានជ្ើសរើសបុគ្គលិកទៀតទេ
ឆ្លើយ - 07/03/2019
Vanna អ្នកជំនួយការ

សួស្តីបង Sopha
សូមអញ្ជើញបងមកកាវិយាល័យ BigPhone ដើម្បីទទួលព័ត៌មានបន្ថែម ដែលមានអាស័យដ្នាន ផ្ទះលេខ 8 មហាវិធីម៉ៅសេទុង (245) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញសូមចុចលើអក្សរនេះ ដើម្បីមើលផែនទី
សូមអរគុណ

 

ឆ្លើយ
ជា សុខលីម
សួស្តី ខ្ញ៉ុំចង់ដឹងពីការរំលោះទូរស័ព្ទ
ឆ្លើយ - 22/02/2019
Vanna អ្នកជំនួយការ

សួស្តីបង
- បង់រំលស់ជាមួយ iPhone, Oppo, Vivo, Huawei ការប្រាក់ ០% បង់រយៈពេល ៦ខែ (បង់មុន ៣០% នៃតំលៃផលិតផល)
- បង់រំលស់គ្រប់ផលិតផល ការប្រាក់ 1.5% រយៈពេល 6ខែ ឬ 12ខែ
សូមភ្ជាប់មកជាមួយ
១. អត្តសញ្ញាណប័ណ្ណ
២. សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ
៣. លិខិតបញ្ជាក់ប្រាក់ខែ

បងអាចទៅសាខាណាដែលជិតបង ដើម្បីទទួលព័ត៌មានបន្ថែម និងបំពេញបែបបទ
សូមអរគុណបង

ឆ្លើយ
yeanbirmbrey
មានលក់អេក្រង់J7 pro មួយទឹកៗទេ
ឆ្លើយ - 01/02/2019
Vanna អ្នកជំនួយការ
សួស្តីបង Yeanbirmbrey
សូមអធ្យាស្រ័យ BigPhone មិនមានលក់អេក្រង់ទេ ប៉ុន្តែ BigPhone មានលក់ទូរស័ព្ទគ្រប់ម៉ាកល្បីៗ ថេបប្លេត និងគ្រឿងបន្លាស់ទូរស័ព្ទគ្រប់ម៉ូត។
សូមអញ្ជើញបងមក BigPhone ដើម្បីទទួលបានប្រូម៉ូសិនថ្មីៗ
អរគុណបង
ឆ្លើយ
មើលបន្ថែម

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...