Wing វេរលុយ មាននៅ BigPhone ហើយ! រហ័សទាន់ចិត្តតែម្តង

26/07/2018

ដើម្បីជួយដល់បង្កើនជីវភាពប្រចាំថ្ងៃរបស់អតិថិជន BigPhone យើងខ្ញុំបានសហការណ៍ជាមួយ ធនាគារឯកទេស វីង ខេមបូឌា លីមីតធីត ដែលជា អ្នកផ្តល់សេវាហិរញ្ញវត្ថុតាមទូរស័ព្ទដៃឈានមុខគេនៅប្រទេសកម្ពុជា

អញ្ជើញមក BigPhone ដើម្បីវេរលុុយ

ធនាគារឯកទេស វីង ខេមបូឌា លីមីតធីត គឺជាអ្នកផ្តល់សេវាកម្មធនាគារតាមទូរស័ព្ទដៃដំបូងគេនៅកម្ពុជា ដែលមានការបេ្តជ្ញាចិត្តនៅក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុទៅដល់អ្នកដែលមិនមានគណនីធនាគារ។ វីង ក៏ជាធនាគារឯកទេសមួយក្នុងចំណោមធនាគារឯកទេសដែលផ្តល់សេវាកម្មធនាគារតាមរយៈទូរស័ព្ទដៃដែលមានតិចតួចបំផុតរបស់ពិភពលោក។

ចាប់ផ្តើមនៅឆ្នាំ 2009 វីងបានផ្តល់មធ្យោបាយផ្ញើ និងទទួលប្រាក់គ្រប់ពេលវេលា គ្រប់ទីកន្លែង ទៅដល់ប្រជាជនកម្ពុជាតាមរៈការប្រើប្រាស់ទូរស័ព្ទដៃ។ ផលិតផល និងសេវាកម្មវីង ផ្តល់អោយប្រជាជនកម្ពុជាគ្រប់រូបអាចប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុផ្សេងៗដូចជា ផ្ទេរប្រាក់ក្នុងស្រុក បញ្ចូលលុយទូរស័ព្ទ បង់វិក្កយបត្រ វីងគិតលុយ និងការទូទាត់ប្រាក់តាមអុិនធឺណិត។ វីង នៅរក្សាតំនែងជាអ្នកផ្តល់សេវាកម្មធនាគារតាមទូរស័ព្ទដៃឈានមុខគេនៅកម្ពុជា ដែលមានបណ្តាញភ្នាក់ងារ វីងខាស អុិចប្រេស គ្របដណ្តប់គ្រប់ស្រុកទូទាំងប្រទេស។

ជាមូយវីង អ្នកដែលធ្វើការនៅទីប្រជុំជន ឬ ឆ្ងាយពីផ្ទះ លែងព្រួយបារម្ភពីការផ្ញើប្រាក់ដែលពួកគេខំរកយ៉ាងលំបាកទៅកាន់ក្រុមគ្រួសារទៀតហើយ។ វីង ផ្តល់សេវាកម្មដែលងាយស្រួល រហ័ស និងមានសុវត្ថិភាព ដោយមិនចាំបាច់ធ្វើដំណើរឆ្ងាយទៅបង់វិក្កយបត្រទឹក ភ្លើង វិក្កយបត្រផ្សេុងៗ ឬ បញ្ចូលលុយទូរស័ព្ទ ដោយគេអាចធ្វើប្រតិបត្តិការទាំងនេះតាមរយៈទូរស័ព្ទដៃរបស់ពួកគេ ឬ ភ្នាក់ងារវីងណាមួយក៏បាន។

វីង ក៏ផ្តល់ដំណោះស្រាយនៅក្នុងការប្រមូលសាច់ប្រាក់ទៅដល់ក្រុមហ៊ុនផ្សេងៗ តាមរយៈសេវាកម្មសហគ្រាសរបស់ខ្លួន។ ជាមួយវីង សហគ្រាសទាំងតូច ឬ ធំ អាចប្រើប្រាស់សេវាកម្មប្រមួលសាច់ប្រាក់ និងបើកប្រាក់បៀវត្សទៅកាន់បុគ្គលិករបស់ខ្លួនបានយ៉ាងងាយស្រួល។ តាមរយៈសេវាកម្មនេះ វីង មិនត្រឹមតែផ្តល់សេវាកម្មធនាគារងាយស្រួលដល់អតិថិជនប៉ុណ្ណោះទេ ថែមទាំងជួយនៅក្នុងការរីកចម្រើនរបស់សហគ្រាសតូចធំ និងវិស័យឧស្សាហកម្មនៅកម្ពុជាដែលជួយអោយមាន ប្រព័ន្ធអេកូឡូស៊ីនៃការទូទាត់ប្រាក់។

វីង បានអនុវត្តពេញលេញទៅតាមស្តង់ដារធនាគារអន្តរជាតិ ទាំងការយកចិត្តទុកដាក់ស្គាល់អតិថិជនតាមរយៈឯកសារសម្គាល់ខ្លួន ការប្រឆាំងហិរញ្ញប្បទានភេរវកម្ម និងការប្រឆាំងការលាងលុយ។

គុណតម្លៃ

  • ការគោរព យើងគោរព និងផ្តល់តម្លៃដល់អ្នកដែលយើងធ្វើការជាមួយ និងការរួមចំណែករបស់ពួកគេ
  • សុចរិតភាព យើងធ្វើការប្រកដដោយភាពយុត្តិធម៌ ក្រមសីលធម៌ និង ការបើកទូលាយ
  • សេវាកម្ម យើងចាត់ទុកអតិថិជនគឺជាចំនុចសំខាន់នៃការបម្រើសេវាកម្ម
  • ភាពឥតខ្ចោះ យើងប្រើប្រាស់នូវថាមពល ជំនាញ និងធនធានរបស់យើងដើម្បីបង្កើតនូវលទ្ធផលល្អបំផុតនិងមាននិរន្តរភាព

ដ៏ងាយស្រួលបំផុត នៅពេលលោកអ្នកត្រូវការផ្ញើ និងទទួលប្រាក់ គ្រាប់តែអញ្ជើញមកហាងទូរស័ព្ទ BigPhone ណា ធានាលឿនរហ័ស និងបែបបទងាយៗ 

អាស័យដ្ឋានសាខារបស់ BigPhone

ប្រូម៉ូសិនផ្សេងៗ

ពិភាក្សាជាមួយយើងខ្ញុំ
វណ្ណី
បង! តើwingអាចធ្វើការទូរទាត់បាន ខ្ញុំចង់សូមលេងទូរសព្វ. សាខានៅជិតសូវណ្ណាបានអត់
ឆ្លើយ - 27/09/2018
Vanna អ្នកជំនួយការ
សួស្តីបង វណ្ណី
តើបងចង់ទូរទាត់សេវាកម្មអ្វីដែរ ងាយស្រួលខាងប្អូនផ្តល់ព័ត៌មាន
លេខទូរស័ព្ទសាខាជិត សុវណ្ណា 0999.333.12
ដែលមានអាស័យដ្ឋាន ផ្ទះលេខ 86D ផ្លូវ 199 កែង 430 សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ
សូមអរគុណបង
ឆ្លើយ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...