បើប្រៀបជាមួយ Huawei GR5 2017 ទូរស័ព្ទ Huawei GR5 2017 Pro ទើបតែចេញថ្មីនេះ មានរចនាបទប្លែកបន្តិច និងមានការតម្លើងថ្មីរបស់កាមេរ៉ាភ្លោះ។
ដូចនឹងបងប្អូនរបស់ខ្លួន Huawei GR5 2017 Pro បានបំពាក់អាវក្រោះពណ៌ Gold និង Gray ដែលមានរចនាស្រោបពេញតួខ្លួន ធ្វើអោយទូរស័ព្ទមានភាពរឹងមាំជាង និង ទាន់សម័យជាង។ ស្រទាប់ខ្នងមានរាងកោងដ៏ហាប់ណែន ជួយអោយលោកអ្នកងាយស្រួលកាន់ក្នុងដៃ។
ស្រទាប់ខ្នងកោងមកជ្រុងៗ
កម្លាំងដ៏ខ្លាំងក្លា
Huawei GR5 2017 Pro បានបំពាក់អេក្រង់ 5.5 inch ប្រភេទ Full HD និង អេក្រង់កោង 2.5D ជួយអោយអ្នកប្រើត្រជាក់ភ្នែកជាង មិនតែប៉ុណ្ណោះ នេះគឺជាអេក្រង់មិនងាយកុសឆ្នូតថែមទៀត។ GR5 2017 Pro មាន chip 8 គ្រាប់ RAM ឡើងដល់ 4 GB ព្រមជាមួយអង្គផ្ទុកទិន្នន័យកើនទ្វេជាពីរ 64 GB។
កម្លាំងខ្លាំងក្លាជាមួយ RAM 4 GB
កាមេរ៉ាភ្លោះគួអោយទាក់ទាញ
កាមេរ៉ាច្បងបានដាក់នៅផ្នែកខាងក្រោយ ដែលជាកាមេរ៉ាភ្លោះ ម្ខាង 12 MP និងម្ខាង 2 MP ថែមទាំងមានមុខងារថតលុបផ្ទៃទៀត។ ទោះបីកាមេរ៉ារាងលៀនបន្តិច ប៉ុន្តែមិនថ្វីតែ ព្រោះក្រុមហ៊ុនបានកាត់ដោយបច្ចេកវិទ្យាគ្រាប់ពេជ្រដ៏ផ្ចិតផ្ចង់។
កាមេរ៉ាភ្លោះឋិតនៅស្រទាប់ខ្នង
កាមេរ៉ាភ្លោះនេះជំនាញខាងថតលុបផ្ទៃ លោកអ្នកនឹងទទួលបានរូបភាពដ៏ស្រស់ស្អាត និងពោរពេញទៅដោយសិល្បះ។
Theme របស់កាមេរ៉ា
កាមេរ៉ាមុខរបស់ទូរស័ព្ទមានទំហំឡើងដល់ 8 MP ព្រមជាមួយមុខងារកែរូបដ៏វៃឆ្លាត លោកអ្នកអាចស៊ែលហ្វីតាមចិត្ត។
រូបភាពមួយដែលបានថតក្នុងផ្ទះ
សមត្ថភាពថតបែបលុបផ្ទៃ
សេនស័រក្រយៅដៃស្ទុះ
ទូរស័ព្ទក៏បានបំពាក់សេនស័រក្រយៅដៃនៅផ្នែកខាងខ្នង ដែលទទួលព័ត៌មានបានលឿន មិនចាញ់នឹងស្មាមហ្វូនលំដាប់ៗដទៃទៀត។
ល្បឿនសេនស័រក្រយៅដៃលឿន
Huawei GR5 2017 Pro ក៏មានជំនួយ 4G ល្បឿនលឿន លោកអ្នកអាចដោនឡូតឯកសារ ចម្រៀង រឿងបានយ៉ាងរហ័ស។