ហេតុអ្វី Samsung ត្រូវចេញផ្សាយ “flagship តម្លៃថោក” Galaxy S10e?

15/03/2019
Galaxy S

ឆ្នាំនេះ ទូរស័ព្ទ Galaxy S10 និង Galaxy S10+ បានផ្សំមកជាមួយកំណែ "តម្លៃថោក" មួយ នោះគឺ Galaxy S10e ផ្តល់អោយអ្នកប្រើជម្រើសមួយទៀត ដែលមិនចាំបាច់ចំណាយច្រើន។ ដូច្នេះតើផលិតផលនេះចំពោះទៅកាន់អតិថិជនប្រភេទណា? ខាងក្រោមនេះ គឺជាការអះអាងចេញពីទំព័រ Android Authority អំពីក្រុមអតិថិជនដែល Galaxy S10e កំពុងសម្គាល់ជាគោលដៅ ជាមួយនឹងហេតុផលដែលនាំអោយ Samsung សម្រេចចិត្តចេញផ្សាយកំណែមួយនេះ។

Samsung ជួបបញ្ហាក្នុងការបង្កើនតម្លៃស្មាតហ្វូន និងការប្រកួតប្រជែងដ៏កាចសាហាវ

ប្រាកដណាស់ Galaxy S10e បានរចនាឡើងសម្រាប់អ្នកប្រើដែលមិនចង់ចំណាយប្រាក់រហូតដល់ 1.000 USD សម្រាប់ស្មាតហ្វូនទំនើបមួយ។ ខណៈដែលតម្លៃ flagship កាន់តែកើនឡើង អ្នកប្រើជាច្រើនកាន់តែមានចំណងចង់រក្សារទូរស័ព្ទអោយបានយូរជាងមុន សកម្មភាពនេះកើតឡើងចំពោះទាំង iFan និង Samfan។

Galaxy S10e

ម្យ៉ាងវិញទៀត ទីផ្សារកំពុងទទួលយកច្រើនកំណែស្មាតហ្វូនដែលមានតម្លៃយ៉ាងសមរម្យដូចជា OnePlus 6T ឬ Pocofone F1។ ស្មាតហ្វូនទាំងនេះបានបំពាក់កម្លាំងម៉ាសុីនខ្លាំង ហើយមានមុខងារពិសេសជាច្រើន តែតម្លៃវិញបែរជាថោកជាងប្រមាណផលិតផលរបស់ Samsung ច្រើនដង។

smartphone

និយាយអំពីប្រមាណក្រុមហ៊ុនផលិតវិញ Xiaomi និង Huawei កំពុងតែរីកចម្រើនមិនឈប់ឈរ តែងតែដេញពីក្រោយខ្នង Samsung ក្នុងតារាង top ក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតនៅលើពិភពលោក នេះហើយបានធ្វើអោយ “អ្នកធំ” កូរ៉េកាន់តែភ័យព្រួយ។ Huawei នៅជឿជាក់ថាខ្លូននឹងអាចយកឈ្នះលើ Samsung ក្នុងឆ្នាំនេះទៀតផង។

Galaxy S10e អាចបង្កើនការលក់របស់ Samsung បានឬទេ?

ជាមួយតម្លៃថោកជាង Galaxy S10 និង Galaxy S10+ នោះ ទូរស័ព្ទ Galaxy S10e អាចជួយអោយ Samsung លក់បានទូរស័ព្ទច្រើនជាង។ តាមពិត ស្ថានភាពនៃការលក់ផលិតផលក្នុងប្រមាណត្រីមាសជិតនេះ គឺមិនល្អទេ ក្នុងនោះ ប្រាក់ចំណេញត្រីមាស 4/2018 បានអន់ចុះយ៉ាងខ្លាំង (28.7%) បើប្រៀបនឹងឆ្នាំមុន។

Samsung ជួបបញ្ហាច្រើនយ៉ាងនេះក៏មិនពិបាកយល់ ព្រោះនេះគឺជាស្ថានភាពរួមនៅក្នុងទីផ្សារទាំងមូល៖ ការលក់ស្មាតហ្វូនទូទាំងពិភពលោកបានអន់ចុះ 7% ក្នុងត្រីមាសថ្មីបំផុតនេះ។

Galaxy S10

ត្រូវទទួលស្គាល់ថាដំណែងរបស់ Samsung នៅរឹងមាំណាស់ ប៉ុន្តែក្រុមហ៊ុននេះត្រូវធ្វើអ្វីមួយ ដើម្បីបញ្ចប់ស្ថានភាពអន់ថយក្នុងការលក់ផលិតផល និងចំណែកទីផ្សារយ៉ាងនេះ។

គួរកដ់សម្គាល់ថា សមត្ថភាពក្នុងការបង់ប្រាក់របស់អ្នកប្រើប្រាស់ កាន់តែមានសារៈសំខាន់ក្នុងការជំរុញការលក់។ នេះបែរជាកត្តាមួយដែលគូប្រជែងមកពីប្រទេសចិនកំពុងអនុវត្តបានល្អជាង Samsung។

លម្អិតជាង ចំពោះទីផ្សារដែលមាននិន្នាការកំណើនធំបំផុតដូចជា ប្រទេសឥណ្ឌា ចិន និងអាមេរិកខាងត្បូង កម្រិតតម្លៃរបស់ទូរស័ព្ទ Samsung ពិតជាមិនសូវបានសមស្រប។ ដូច្នេះ Galaxy S10e ជាមួយតម្លៃថោក បានរំពឹងថានឹងនាំមកស្ថានភាពថ្មីប្រសើរជាង។

Galaxy S10e

ទន្ទឹមនឹងនោះដែរ នៅទីផ្សារភាគខាងលិច អ្នកប្រើមានអារម្មណ៍ថាផលិតផលខ្វះភាពច្នៃប្រឌិត ហើយមានការព្រួយបារម្ភអំពីដំណើរការបង្កើនតម្លៃ នឹងធ្វើអោយពន្យារពេល upgrade។ ដូច្នេះសង្ឃឹមថា Galaxy S10e អាចបញ្ចុះបញ្ចូលអ្នកប្រើទាំងនេះ ដោយតម្លៃ "សមរម្យ" ដូចបានរៀបរាប់ខាងលើ។

Samsung បន្តជំហាន Apple

តម្លៃថោកអាចជួយបង្កើនការលក់ ប៉ុន្តែផ្ទុយទៅវិញវាក៏អាចបណ្ដាលអោយ Galaxy S10e ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ ដែលជាម៉ាកមួយមានគុណភាព បាន Samsung អភិវឌ្ឍន៍ឡើងកម្រិតខ្ពស់សម្រាប់កំណែ Galaxy S។ ដំណោះស្រាយសុវត្ថិភាពបំផុត គឺម៉ាកនេះត្រូវផ្តល់មុខងារគ្រប់គ្រាន់អោយ Galaxy S10e ខុសតែមានតម្លៃថោកជាងប៉ុណ្ណោះ ដើម្បីមិនប៉ះពាល់ដល់ឧត្តមភាពរបស់ផលិតផលទាំងស្រុង។

មុន Samsung ក្រុមហ៊ុន Apple ក៏បានធ្វើយុទ្ធសាស្រ្តស្រដៀងនេះចំពោះ iPhone Xr ស្នងគំនិតចេញផ្សាយកំណែមួយដែលមានតម្លៃសមរម្យជាងសម្រាប់ផ្នែកកម្លាំងម៉ាសុីន ដើម្បីទាក់ទាញអ្នកប្រើ ដែលបាន "ផ្លែប៉ោម" អនុវត្តចំពោះ iPhone 5C ក្នុងឆ្នាំ 2013។

iPhone Xr

iPhone Xr ប្រើអេក្រង់ LCD ជំនួសអោយ OLED (គុណភាពបង្ហាញទាបជាងហើយក្រាស់ជាង) មានតែកាមេរ៉ាមួយនៅខាងក្រោយ ហើយខ្វះសែនស័រ 3D Touch តែប្រើឈីប A12 ដូចគ្នា។ ទន្ទឹមនឹងនោះ ដកពិសោធន៍ពី iPhone 5C (បរាជ័យទាំងស្រុងព្រោះចាញ់ឆ្ងាយ iPhone 5S ក្នុងផ្នែករចនា ក៏ដូចជាភាពប្រណិតខាងក្រៅ) Apple បានធ្វើ iPhone Xr ពីអាលុយមីញ៉ូម មិនអន់ជាងច្រើនពេកបើប្រៀបនឹងដែកអ៊ីណុកនៅលើ iPhone Xs

មើលទៅ Samsung វិញ Galaxy S10e ក៏បានកាត់បន្ថយពី Galaxy S10 ស្រដៀងនឹងរបៀបដែល Apple បានធ្វើ៖ គុណភាពអេក្រង់ពី 2K+ ថយចុះនៅ Full HD+ មាន RAM តិចជាង 2 GB មិនមានកាមេរ៉ា tele និងសែនស័រស្នាមម្រាមដៃក្នុងអេក្រង់។ ចំណែកផ្សេងទៀតគឺដូចគ្នា Galaxy S10e ក៏មានរចនា ឈីប និងកាមេរ៉ាប្រធានដូច Galaxy S10។

Galaxy S

មិនមែននរណាក៏អាចចំណាយបន្ថែម 100 USD ដើម្បីទិញមកប្រមាណមុខងារដែលខ្លួនមិនប្រើនោះទេ។ ប្រសិនបើអ្នកចង់បាន Galaxy S10 ដោយមិនត្រូវការមុខងារបន្ថែមថ្មីនោះ Galaxy S10e គឺជាជម្រើសដ៏ល្អសម្រាប់អ្នក។

សរុប៖ Galaxy S10e ជាលទ្ធផលពេលដែល flagship កាន់តែថ្លៃ

ប្រមាណស្មាតហ្វូននាំមុខកាន់តែថ្លៃទៅ ព្រោះមូលហេតុងាយឃើញមួយ៖ វាបានបញ្ចូលមុខងារកាន់តែច្រើន។ ការរីកចម្រើនដូចជាបណ្តាញ 5G និងអេក្រង់បត់ ក៏កាន់តែធ្វើអោយបញ្ហានេះស្មុគស្មាញជាង។

ស្មាតហ្វូន "Pro" មានតម្លៃខ្ពស់បង្ហាញខ្លួនកាន់តែច្រើន កាន់តែជំរុញអោយក្រុមហ៊ុនធ្វើការអភិវឌ្ឍន៍ក្នុងផ្នែកបង្កើតរចនាថ្មី ដើម្បីកាត់បន្ថយចន្លោះរវាងប្រមាណស្មាតហ្វូនកម្រិតខ្ពស់។

Galaxy S10e

និយាយរួមមក ទូរស័ព្ទ Galaxy S10e គឺជាលទ្ធផលពេលមានចន្លោះកាន់តែធំ រវាងប្រាក់ចំណាយសម្រាប់បច្ចេកវិទ្យាដ៏ល្អបំផុត និងប្រាក់ចំណាយដែលអ្នកប្រើយកទៅទិញស្មាតហ្វូនទំនើបក្នុងអតីតកាល។ ក្រុមអ្នកគាំទ្រ Samsung នឹងរងចាំ Galaxy S10e ដោយក្ដីរីករាយ ព្រោះមិនចាំបាច់ចំណាយដល់ 900 - 1.000 USD ដើម្បី upgrade ឡើង flagship Galaxy S ថ្មី។

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...