Apple មិនចេញផ្សាយផលិតផលណាខ្លះ ដែលបានសន្យាជាមួយ iFAN ក្នុងឆ្នាំ 2018

08/01/2019
Apple

Apple រវល់យ៉ាងខ្លាំងក្នុងឆ្នាំ 2018 ពេលចេញផ្សាយកំណែ iPhone ចំនួនបីរ ជាមួយនឹង iPad Pro, MacBook Pro, MacBook Air ថ្មី។ ក្រៅពីនេះទៀត នៅមានផលិតផលជាច្រើនដែល Apple រំពឹងថានឹងប្រកាស់វត្តមានក្នុងឆ្នាំ 2018 តែមិនបានសម្រេចដូចបំណង នោះគឺផលិតផលណាខ្លះ យើងនឹងស្វែងយល់តាមរយៈអត្ថបទខាងក្រោម។

1. iMac ថ្មី

iMac

អ្នកគាំទ្រជាច្រើនបានរង់ចាំកំណែ iMac ថ្មី ដោយសង្ឃឹមថាវានឹងបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍របស់ក្រុមហ៊ុន Apple ក្នុងខែតុលា រួមជាមួយនោះដែរ អ្នកវិភាគ Ming-Chi Kuo ក៏បាននិយាយថា iMac នឹងទទួលបានការ upgrade យ៉ាងច្រើនអំពីផ្នែកកម្លាំងម៉ាសុីនក្នុងឆ្នាំ 2018។ ប៉ុន្តែចុងបញ្ចប់ វាមិនបានកើតឡើង។

កំណែ iMac ជិតនេះបំផុតគឺជា iMac 2017 ដែលបានចេញផ្សាយកាលពីខែមិថុនាឆ្នាំមុន។ ប្រហែលជាក្រុមហ៊ុន Apple នឹងធ្វើថ្មីឡើងវិញផលិតផលនេះក្នុងដើមឆ្នាំ 2019 អាចធ្លាក់ចូលក្នុងខែមីនា ឬនៅ WWDC ក្នុងខែមិថុនា។

2. Mac Pro

Mac Pro

នៅដើមឆ្នាំ 2018 មានមនុស្សជាច្រើនបានសង្ឃឹមថាក្រុមហ៊ុន Apple នឹងអាចចេញផ្សាយកំណែ Mac Pro មួយ។ ប៉ុន្តែដល់ខែមេសា Apple បានបញ្ចប់ក្តីសង្ឃឹមនេះ ដោយប្រកាស់ថាម៉ូឌុល Mac Pro ថ្មីរបស់ខ្លួនគឺជាកំណែ 2019 មិនមែនសម្រាប់ 2018 នោះទេ។

តើ Apple នឹងទុកអោយអ្នកគាំទ្ររង់ចាំដល់ពេលណា ហើយចាំមើលតើ Mac Pro នឹងបានចេញផ្សាយក្នុងឆ្នាំនេះទេ?

3. អេក្រង់កុំព្យូទ័រ Apple

អេក្រង់កុំព្យូទ័រ Apple

Apple បានបញ្ឈប់ការផ្គត់ផ្គង់អេក្រង់ Thunderbolt Display 27 inch កាលឆ្នាំ 2016 និងប្រាប់អ្នកប្រើប្រាស់ថាពេលមានតម្រូវការ អាចទិញវាពីប្រមាណក្រុមហ៊ុនផលិតអេក្រង់ផ្សេង។ ប៉ុន្តែ នៅខែមេសា 2017 ក្រុមហ៊ុន Apple បាននិយាយថាខ្លួនកំពុងបង្កើតអេក្រង់ដាច់ដោយឡែកមួយ ដើម្បីប្រើផ្សំនឹងម៉ូឌុលម៉ាក Mac Pro ថ្មី។

ប្រសិនបើ Mac Pro បានចេញផ្សាយក្នុងឆ្នាំ 2019 ច្បាស់ថាអេក្រង់ឯករាជ្យថ្មីនេះរបស់ Apple ក៏នឹងបានបង្ហាញខ្លួនផងដែរ។ សង្ឃឹមថា WWDC នឹងក្លាយជាព្រឹត្តិការណ៍សម្រាប់ក្រុមហ៊ុនប្រកាស់ផលិតផលទាំងពីរនេះ។

4. កំណែ upgrade របស់ MacBook 12 inch

MacBook 12 inch

ពីរកំណែ MacBook Pro និង MacBook Air សុទ្ធតែបាន update ក្នុងឆ្នាំ 2018 ក៏ប៉ុន្តែ MacBook 12 inch បែរជាមិនបាន upgrade កំណែថ្មីណាទាំងអស់។ នេះគឺកំណែ MacBook មានរចនាស្តើងជាងនិងស្រាលជាង ប៉ុន្តែតម្លៃថ្លៃជាង  MacBook Air ថ្មី ដូច្នេះហើយផលិតផលនេះនឹងពិបាកលក់ជាង MacBook Air។

អនាគតរបស់កំណែ MacBook 12 inch នេះនៅតែមិនមានចម្លើយ។ មកដល់ពេលនេះ ក៏មិនទាន់មានព័ត៌មានបញ្ជាក់ថាក្រុមហ៊ុន Apple នឹង upgrade ផលិតផលនេះដែរឬទេ។

5. iPad mini 5

iPad mini 5

កាលពីខែតុលា អ្នកវិភាគ Ming-Chi Kuo បានអោយដឹងថា Apple កំពុងរៀបចំដើម្បីចេញផ្សាយកំណែថ្មីរបស់ iPad mini ជាមួយឈីបបានធ្វើអោយប្រសើរជាង និងអេក្រង់មានតម្លៃថោកជាង។ ម៉ាសុីននេះនឹងប្រកាស់វត្តមាននៅចុងឆ្នាំ 2018 ឬដើមឆ្នាំ 2019។ មនុស្សជាច្រើនក៏បានសង្ឃឹមថា iPad mini 5 នឹងបានចេញផ្សាយក្នុងព្រឹត្តិការណ៍របស់ក្រុមហ៊ុន Apple នៅខែតុលា ប៉ុន្តែរឿងនេះមិនបានកើតឡើង។

ប្រភពព័ត៌មានជិតនេះបានអោយដឹងថា Apple នឹងបង្ហាញ iPad mini 5 និង iPad 10 inch តម្លៃថោកនៅដើមឆ្នាំនេះ។ សង្ឃឹមថាពាក្យចចាមអារ៉ាមនេះនឹងក្លាយជាពិត ហើយ Apple នឹងផ្ញើជូនអ្នកគាំទ្ររចនាថ្មីនៅលើ iPad mini នេះ។

6. កាស over-ear

កាស over-ear

កាលពីខែកុម្ភៈឆ្នាំ 2018 លោក Ming-Chi Kuo បានព្យាករណ៍ថា Apple នឹងដាក់លក់កាស over-ear ដែលមានសមត្ថភាពកាត់បន្ថយសម្លេងរំខានខាងក្រៅបានល្អជាង ហើយនឹងត្រូវចេញផ្សាយក្នុងចុងឆ្នាំ។ ក៏ប៉ុន្តែឥឡូវនេះ ឆ្នាំ 2018 កន្លងទៅហើយ យើងនៅតែមិនទាន់មានព័ត៌មានអ្វីពីការចេញផ្សាយប្រភេទកាសនេះឡើយ។

មុននេះ Apple បានដាក់លក់កាស over-ear តាមរយៈយីហោកូនរបស់ខ្លួនដែលមានឈ្មោះថា Beats។ ប្រភពជិតនេះបាននិយាយថា កាសថ្មីនឹងមានឈ្មោះម៉ាក Apple ហើយបានបំពាក់ឈីប W2 របស់ក្រុមហ៊ុន។ បច្ចុប្បន្ន មិនទាន់មានព័ត៌មានជាក់លាក់អំពីការចេញផ្សាយផលិតផលនេះនោះទេ។

7. កាស AirPods 2

កាស AirPods 2

កាស AirPod បានចេញផ្សាយនៅខែធ្នូឆ្នាំ 2016 ហើយក្លាយជាផលិតផលយ៉ាងនិយម។ តែចាប់តាំងពីពេលនោះមក Apple មិនមានកំណែ upgrade ណាមួយទៀតឡើយ។ ប្រហែលជា Apple នឹងកែលម្អយ៉ាងច្រើនសម្រាប់ប្រភេទកាសនេះ ពេលវាត្រឡប់មកវិញក្នុងឆ្នាំនេះ។

កាលពីខែមិថុនា Bloomberg គិតថាកាស AirPods ថ្មីរបស់ Apple នឹងបានចេញផ្សាយក្នុងឆ្នាំ 2019។ ខណៈនោះ Ming-Chi Kuo បាននិយាយថាកំណែ AirPods បន្តរបស់ Apple នឹងមានរចនាថ្មី ហើយបានចេញផ្សាយក្នុងឆ្នាំ 2020។

8. សាកឥតខ្សែ AirPower

សាកឥតខ្សែ AirPower

Apple បាននិយាយអំពី AirPower របស់ខ្លួនក្នុងព្រឹត្តិការណ៍ចេញផ្សាយ iPhone X ឆ្នាំ 2017 ក្រុមហ៊ុនប្រាប់ថានឹងចេញផ្សាយផលិតផលនេះក្នុងឆ្នាំ 2018។ ប៉ុន្តែ ដោយសារមានបញ្ហាបច្ចេកទេសមួយចំនួន ផលិតផលនេះត្រូវពន្យាពេលរហូតដល់ឥឡូវនេះ។

មិនទាន់មានព័ត៌មានច្បាស់លាស់ថាតើ AirPower នឹងបានបង្ហាញខ្លួននៅពេលណា។ តើ Apple នឹងចាប់ចេញផ្សាយ ឬទុកអោយអ្នកគាំទ្ររង់ចាំបន្តទៀត?

ខាងលើនេះគឺជាផលិតផលដែលក្រុមហ៊ុន Apple បានធ្វើអោយអ្នកប្រើខកចិត្ត ព្រោះមិនបានចេញផ្សាយក្នុងឆ្នាំ 2018 ចែករំលែកមកពី 9to5mac។ តើអ្នករំពឹងចាំផលិតផលមួយណាបំផុត ចែករំលែកគំនិតរបស់អ្នកជាមួយយើងខ្ញុំ តាមរយៈខាងក្រោមអត្ថបទនេះផង។

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...