
ក្រោយពីការប្រកាស់វត្តមាននៅប្រទេសចិនបានមួយគ្រា ថ្មីៗនេះ Vivo Y95 ក៏បានចេញផ្សាយនៅប្រទេសឥណ្ឌាផងដែរ។ នេះគឺជាស្មាតហ្វូនដែលប្រើឈីប Snapdragon 439 លើកដំបូងនៅលើទីផ្សារមានប្រជាជនច្រើនឈរទីពីរពិភពលោក។
Vivo Y95 ប្រើឈីប Snapdragon 439 បានបំពាក់ក្រាហ្វិត Adreno 505 មាន RAM 4 GB ជាមួយអង្គចងចាំក្នុង 64 GB។ ទូរស័ព្ទនេះមានអេក្រង់ទំហំ 6.22 inch គុណភាពបង្ហាញ HD+ ខាងលើគឺរចនាមាន notch រូបរាងដំណក់ទឹកដែលបានបំពាក់កាមេរ៉ា selfie 20 MP។ ខណៈនោះ ខាងក្រោយវិញគឺកាមេរ៉ាភ្លោះមានទំហំ 13 + 2 MP មានភ្លើង flash LED និងសែនស័រស្នាមម្រាមដៃនៅកណ្ដាល។
ទូរស័ព្ទក៏មានជំនួយ Wifi, 4G LTE, GPS, Google Lens – ស្វែងរកតាមរូបភាព, របៀប AI Game Mode និងមានថ្ម 4.030 mAh។
នៅប្រទេសឥណ្ឌា Vivo Y95 មានតម្លៃ Rs. 16.990 ជាមួយ 4 ជម្រើសពណ៌ផ្សេងគ្នាគឺ៖ Starry Black, Aurora Red, Starry Night និង Nebula Purple។
ប្រភព៖ Gizchina