ចំនុចខ្លាំងរបស់​ Vivo Y91C តើអ្នកដឹងឬនៅ?

27/02/2019
Vivo Y91C

Vivo Y91C គឺជាស្មាតហ្វូនម៉ាកថ្មីស្រឡាងមួយដែលត្រៀមនឹងមានលក់នៅ BigPhone ។ ដើម្បីអ្នកអាចដឹងបន្ថែមអំពីស្មាតហ្វូននេះខ្ញុំនឹងបង្ហាញអ្នកនូវចំនុចខ្លាំងទាំង 5 ដែលសាកសមយនឹងតម្លៃសម្រាប់ទិញ Vivo Y91C ។

១. អេក្រង់ Halo FullView ខាងក្រោយប្តូរពណ៌ gradient

Vivo Y91C បានបំពាក់ជាមួយអេក្រង់ដ៏ធំទំហំរហូតដល់ 6.22 inch ជាមួយនឹងគុណភាពបង្ហាញ HD+ ។ ចំនុចពិសេសមួយទៀតនៅលើស្មាតហ្វូននេះគឺស៊ុមអេក្រង់ស្តើងជាមួយការរចនា "groove" ដែលមានស្ដើងនាំមកនូវទំហំបង្ហាញនៅខាងមុខធំជាង។

អេក្រង់ Halo FullView ខាងក្រោយប្តូរពណ៌ gradient

យោងតាម Vivo រចនាប័ទ្មនៃការរចនាដែលគេហៅថា Halo FullView ដែលធ្លាប់មាននៅលើផលិតផលមុនៗរបស់ខ្លួន។ ជាពិសេសផ្នែកខាងក្រោយបានរចនាឡើងដោយមានសមត្ថភាពក្នុងការប្តូរពណ៌ gradient ដែលធ្វើឱ្យស្មាតហ្វូនមានភាពលេចធ្លោរពេលកាន់នៅក្នុងដៃ។

Vivo Y91C ដើរតាមនិន្នាការជាមួយនឹងការរចនា unibody រូបរាងស្មាតហ្វូនបានរចនាជារាងកោងមូលស្ដើងដើម្បីផ្តល់ឱ្យអ្នកមានអាម្មណ៌ស្រួលពេលប្រើ កាន់ក្នុងដៃ។

២. ថាមពលថ្មធំ​

Vivo Y91C ត្រូវបានបំពាក់ដោយថ្មទំហំ 4030 mAh ជាមួយនឹងតួលេខខាងលើអ្នកប្រើអាចទុកចិត្តបានទាំងស្រុងសម្រាប់ប្រើបានរយៈពេលយូរសូម្បីតែបើក 3G/4G ឬមើលភាពយន្តជាប់ក៏ដោយ។

ថាមពលថ្មធំ​

ក្រៅពីនេះ Vivo Y91C ក៏មានបំពាក់នូវមុខងារពិសេសដោយ "សន្សំសំចៃថាមពលថ្ម" មានន័យថានៅពេលដែលថ្មនៅត្រឹម 20% អ្នកអាចប្រើវាបានយូររហូតដល់អ្នកអាចបញ្ចូលថ្មបាន។

៣. បើសោដោយស្កេនផ្ទៃមុខ

នេះមិនមែនជាបច្ចេកវិទ្យាថ្មីនោះទេប៉ុន្តែការដោះសោដោយផ្ទៃមុខនឹងជួយអ្នកប្រើឱ្យមានអារម្មណ៍ស្រួលនៅពេលចាប់ផ្តើមប្រើស៊េរី Vivo Y91C ។ សាកស្រមៃមើលថាអ្នកគ្រាន់តែលើកស្មាតហ្វូននេះឡើងនោះអាចដោះសោដោយស្វ័យប្រវត្តិដោយមិនចាំបាច់បញ្ចូលលេខសម្ងាត់ ស្រួលប្រើណាស់មែនទេ?

បើសោដោយស្កេនផ្ទៃមុខ

ជាមួយគ្នានេះដែលដោះសោដោយមុខក៏អាចជួយអ្នកក្នុងបើកសោបានយ៉ាងងាយស្រួលនៅពេលជិះម៉ូតូ ឡាន ឬដៃជាប់រវល់ដោយមិនអាចប្រើចុចបញ្ចូលលេខសម្ងាត់សម្រាប់ដោះសោបាន តែកុំភ្លេចថាអ្នកត្រូវដោះម៉ាក់បិទមុខចេញមុនពេលប្រើណា!

៤. កាមរ៉ាមានមុខងារច្រើន

តម្រូវការនៃការថតរូបដោយស្មាតហ្វូនកាន់តែកើនឡើងហេតុនេះក្រុមហ៊ុនផលិតស្មាតហ្វូនកាន់តែយកចិត្តទុកដាក់ទៅលើចំនុចនេះ Vivo Y91C ក៏មិនមែនជាករណីលើកលែងនោះដែរ។ ស្មាតហ្វូននេះបានបំពាក់ដោយកាមេរ៉ាទំហំ 13 MP រួមបញ្ចូលជាមួយមុខងារថតដោយសំឡេង និងកាយវិការដើម្បីជួយអ្នកក្នុងការថតរូបជាក្រុមពីចម្ងាយមិនចាំបាច់ពឹងអ្នកប្លែកមុខថតឱ្យនោះឡើយ។

កាមរ៉ាមានមុខងារច្រើន

កាមេរ៉ាខាងមុខមានទំហំ 5 MP មានរមុខងារថតរូបបែប Portrait ដ៏ស្រស់ស្អាតដូច្នេះអ្នកអាចថតរូបដ៏ស្រស់ស្អាតជាមួយមនុស្សជាទីស្រលាញ់ និងមិត្តភក្តិរបស់អ្នក។ សរុបសេចក្តីមក Vivo Y91C អាចបំពេញបានយ៉ាងទាំងស្រុងតាមតម្រូវការនៃការថតរូប និងការប្រើប្រាស់ប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់។

៥. កម្លាំងម៉ាស៊ីនខ្លាំងគួសម

Vivo Y91C បានបំពាក់យ៉ាងល្អជាមួយកម្លាំងម៉ាស៊ីនល្អគួសម្យដោយឈីប MediaTek 6762R (មានកំណែថ្មីរបស់ Helio P22) ជាមួយនឹងស្នូលចំនួន 8 គ្រាប់សម្រាប់ប្រតិបត្តិការរហូតដល់ទៅ 2.0 Ghz ។ នេះគឺជាបន្ទះឈីបថ្មីនៅឆ្នាំ 2018 ដូច្នេះអ្នកផលិតក៏បានបង្កើនល្បឿនដំណើរការនៃមុខងារមួយចំនួនដូចជា៖ ការថតរូបបិទព្រិលផ្ទៃ ដោះសោដោយផ្ទៃមុខ បង្កើ ល្បឿនដំណើរការក្រាហ្វិកជាដើម។

កម្លាំងម៉ាស៊ីនខ្លាំងគួសម

នេះបើយោងតាមការពិនិត្យឡើងវិញបានឱ្យដឹងថា MediaTek 6762R ផ្តល់ល្បឿនដំណើរការដូចគ្នាស្ទើរតែដូចទៅនឹងឈីប Snapdragon 625 ដែលជាគូប្រជែងរបស់ខ្លួន។ ចំនុចដែលកម្លាំងម៉ាស៊ីនដែលបំពាក់នូវ MediaTek 6762R តាមរយៈកម្មវិធីវាស់ Antutu គឺមានប្រហែលជា 76,515 ពិន្ទុ។

លើសពីនេះ Vivo Y91C ក៏មាន RAM 2GB និងអង្គផ្ទុកទិន្នន័យក្នុង 32GB ដែលជួយឱ្យម៉ាស៊ីនធ្វើដំណើរការបានយ៉ាងរលូនជាមួយនឹងការងារប្រចាំថ្ងៃដូចជា ការបើកវេបសាយ បណ្ដាញសង្គម youtube វេបសាយភាពយន្ដគុណភាពខ្ពស់ជាដើម ឬក៏អាចលេងបានយ៉ាងរលូននូវហ្គេមល្បីៗពេញនិយមនាពេលបច្ចប្បុន្នដូចជា៖ ហ្គេម Vainglory (កម្រិតក្រាហ្វិកទាប) ។

កម្លាំងម៉ាស៊ីនខ្លាំងគួសម្យ

ក្រៅពីនេះ Vivo Y91C អាចដំណើរការបានស៊ីម 2 ជាមួយនឹងបច្ចេកវិទ្យា 4G ក្នុងពេលតែមួយនេះក៏ជាចំនុចពិសេសរបស់ស្មាតហ្វូននេះផងដែរ។

ដូច្នេះខ្ញុំ "បានបង្ហាញ" អ្នកនូវចំនុចខ្លាំងទាំង 5 ដែលសាកសមនឹងចំណាតសម្រាប់ Vivo Y91C ហើយណា។ សង្ឃឹមថាជាមួយនឹងអ្វីដែលបង្ហាញខាងលើនេះនឹងអាចបង្កើតបានជាព្យុះភ្លៀងពេលដែលស្មាតហ្វូននេះចេញលក់។

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...