Vivo X25 កំណែអន្តរជាតិនឹងចេញផ្សាយឆាប់ៗនេះ

22/02/2019
Vivo X25

ថ្មីៗនេះ រូបភាពមួយចំនួនដែលបានគេសន្មតថាជាផលិតផលថ្មី ដែលទើបបានសេញផ្សាយដោយ Vivo បានបង្ហាញខ្លួននៅលើប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសឥណ្ឌា ដោយមានឈ្មោះថា Vivo V15។ តាមនោះ កំណែដែលបានផលិតនៅប្រទេសចិន នឹងមានឈ្មោះថា Vivo X25។

យោងតាមប្រភពព័ត៌មានពីក្រុមហ៊ុនផលិតគ្រឿងបន្លាស់ Vivo X25 នឹងមានរចនាពេញអេក្រង់ ជាមួយកាមេរ៉ា selfie ឡើងដល់ 32MP របៀប pop-up ដែលស្រដៀងនឹង Vivo NEX។

Vivo X25
Vivo X25

ដោយផ្អែកលើរូបរាងសម្បកការពារខាងក្រៅត្រូវលេចធ្លាយនោះ ផ្ទៃខ្នងរបស់ស្មាយហ្វូនគឺប្រព័ន្ធបីកាមេរ៉ា ដេកបញ្ឈរនឹងគ្នា។ កាមេរ៉ាច្បងមានទំហំ 48MP ប្រហែលនឹងបានប្រើជាមួយសែនស័រ GM1 ជំនួយអោយសែនស័រ IMX586 របស់ Sony ដូចអ្វីដែលរបាយការណ៍បានសំដែងពីមុនមក។ ពីរកាមេរ៉ាខាងក្រោមវិញមានទំហំ 13MP និង 8MP។

Vivo X25
Vivo X25

ខាងលើទូរស័ប្ទនៅតែជារន្ធកាស 3.5 mm ដដែល។ ខាងក្រោមវិញគឺទីកន្លែងសម្រាប់ដាក់ឧបករណ៍បំពងសម្លេង ជាមួយរន្ធសាកបានកែទៅជា USB – Type C។

Vivo X25 នឹងមានសែនស័រស្នាមម្រាមដៃក្នុងអេក្រង់ ជាមួយទីតាំងសម្រាប់សម្គាល់ស្នាមម្រាមដៃ កាន់កាប់កន្លះផ្ទៃអេក្រង់ មិនមែនពេញផ្ទៃដូច Xiaomi ឬ OPPO ឡើយ។ អំពីអង្គចងចាំ RAM វិញ Vivo នឹងចេញផ្សាយកំណែ 10 GB ឬ 12 GB។

Vivo X25

វេលាចេញផ្សាយរបស់ Vivo X25 កំណែអន្តរជាតិ គឺនៅចុងខែកុម្ភៈឆ្នាំនេះ ហើយនៅប្រទេសចិនគឺក្នុងខែមីនា។ ចាំមើលតើទូរស័ព្ទនេះនឹងនាំមកអ្វីពិសេសក្នុងពេលខាងមុខនេះ។

ប្រភព៖ iGeekPhone

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...