Vivo V17 Pro៖ កាមេរ៉ា selfie ភ្លោះ និងកាមេរ៉ាក្រោយ “សែនធំ”

18/10/2019
Vivo V17 Pro

Vivo V17 Pro គឺជាស្មាតហ្វូនថ្មីបំផុតរបស់ Vivo ដែលធ្វើអោយអ្នកប្រើចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះបានបំពាក់ច្រើនកាមេរ៉ាបំផុតគិតមកដល់បច្ចុប្បន្ននេះ ជាមួយចំនួនកាមេរ៉ាសរុបគឺ 6។ ខណៈនោះដែរ ស្មាតហ្វូននេះនៅមានថាមពលថ្មធំ 4.100 mAh ផ្សំនឹងឆ្នាំងសាកលឿន 18W ជួយអោយអ្នកប្រើប្រាស់ទាន់ចិត្ត ដោយមិនខ្លាចបញ្ហាអស់ថ្មឡើយ។

ស្តាប់ទៅគួរអោយចាប់អារម្មណ៍ណាស់ ហើយក្នុងអត្ថបទនេះ យើងនឹងបង្ហាញ 4 ចំណុចមិនអាចរំលងបាន ពេលនិយាយដល់ Vivo V17 Pro។

1. រចនាស្អាត អេក្រង់មិនមានរន្ធ

ចំណាប់អារម្មណ៍ដំបូងពេលក្រឡេកមើល V17 Pro គឺជារចនា នៅខាងក្រោយម៉ាសុីនមានសភាពរលោង ព្រោះមានរបៀបប្តូរពន្លឺពណ៌ខៀវនិងស មើលទៅគួរអោយស្រស់ស្អាតណាស់។ កាមេរ៉ាទាំង 4 បានតំរៀបជាជួរបញ្ឈរ ក៏ជាចំណុចប្រណិតមួយក្នុងរចនារបស់ទូរស័ព្ទនេះផងដែរ។

Vivo V17 Pro

ជាមួយនោះដែរ ខាងមុខទូរសព្ទវិញគឺជាអេក្រង់មានគែមស្ដើង តែក្រាស់បន្តិចពេលចុះខាងក្រោម។ ទូរសព្ទថ្មីរបស់ Vivo នេះប្រើអេក្រង់មានទំហំ 6.44 inch ជាមួយបន្ទះ Super AMOLED គុណភាពបង្ហាញ Full HD+ ហើយមានជំនួយទាំងមុខងារ Alway On Display ដើម្បីបង្ហាញបានព័ត៌មានរហូត។

2. ចង្កោម 4 កាមេរ៉ាខាងក្រោយ ជាមួយទំហំ “សែនធំ”

Vivo V17 Pro គឺជាផលិតផលផ្តោតទៅលើការប្រើប្រាស់កាមេរ៉ា ដូច្នេះក្រុមហ៊ុនផលិតបានបំពាក់អោយស្មាតហ្វូននេះ ចង្កោមកាមេរ៉ាមួយដ៏ទាក់ទាញ ដែលមានកាមេរ៉ាខាងក្រោយទៅដល់ 4 ក្នុងនោះ កាមេរ៉ាច្បងមានទំហំ 48 MP។ ជាលម្អិតរួមមាន៖ កាមេរ៉ា Sony IMX582 48 MP មួយ កាមេរ៉ាថតយកផ្ទៃសែនទូលាយ 8 MP មួយ និងពីរកាមេរ៉ាតូចមានទំហំដូចគ្នា 2 MP សម្រាប់វាស់ជម្រៅរូប និងជំនួយថតបែប macro។

Vivo V17 Pro

ក្រៅពីនេះទៀត កាមេរ៉ារបស់ Vivo V17 Pro នៅបានជំនួយ AI (បញ្ញាសិប្បនិម្មិត) ដើម្បីសម្គាល់ទីកន្លែងឬវត្ថុ ពីនេះអាចគណនាប្រមាណតួលេខក្នុងពេលថត ដើម្បីបង្កើតរូបភាពអោយបានល្អបំផុត ក្នុងលក្ខខណ្ឌផ្សេងៗគ្នា។

3. កាមេរ៉ា selfie ភ្លោះ អាចរុញឡើងចុះ

ទាក់ទងដល់ចង្កោមកាមេរ៉ាខាងមុខ នេះហើយគឺជាចំណុចទាក់ទាញបំផុតនៅលើ Vivo V17 Pro ជាមួយសមត្ថភាព "បំបាំងខ្លួន" មានន័យថាពេលធម្មតា អ្នកនឹងមិនមើលឃើញចង្កោមកាមេរ៉ានេះទេ ប៉ុន្តែពេលមានតម្រូវការថតរូប selfie វានឹងបានរុញឡើងពីកំពូលទូរស័ព្ទ។

Vivo V17 Pro

នេះគឺជាប្រព័ន្ធកាមេរ៉ាភ្លោះ រួមមានសែនស័រច្បងទំហំ 32 MP និងសែនស័រតូច 8 MP ហើយវាក៏ជាកន្លែងសម្រាប់ដាក់អូប៉ាល័រ និងភ្លើង flash។ Vivo ហៅរចនានេះគឺ Selfie Softlight ដើម្បីជួយអ្នក selfie បានល្អជាងក្នុងលក្ខខណ្ឌពន្លឺខ្សោយ។ ដូច្នេះ រូបថតរបស់អ្នកនឹងកាន់តែចាប់អារម្មណ៍អ្នកមើលច្រើនទៀត។

4. ថ្មមានថាមពល 4.100 mAh បានជំនួយសាកលឿន 18W

ប្រសិនបើអ្នកកំពុងស្វែងរកស្មាតហ្វូនមួយដែលមានថាមពលថ្មធំ និងផ្សំសាកលឿនងាយស្រួលនោះ V17 Pro គឺជាជម្រើសរបស់អ្នក ជាមួយទំហំថ្ម 4.100 mAh និងបានផ្សំតាមសាកលឿន 18W ទៀតផង។

Vivo V17 Pro

ដោយមានថ្មធំ ស្មាតហ្វូននេះអាចក្លាយជាអ្នកជំនួយការ ជាដៃគូ ហើយជាឧបករណ៍មួយ ដើម្បីជួយអ្នកបញ្ចេញគំនិតច្នៃប្រឌិត ចែករំលែកបទពិសោធន៍ជីវិតពីព្រឹកដល់យប់ ហើយពេលសាកថ្មចំណាយប្រហែលតែ 1.5 ម៉ោង។

អ្នកគិតយ៉ាងណាអំពីស្មាតហ្វូននេះ? សូមផ្ដល់យោបល់ជាមួយយើងខ្ញុំផង!

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...