Vivo V15 Pro បានបែកធ្លាយនូវរូបភាពនៅមុនថ្ងៃចេញលក់ ទី20ខែកុម្ភៈ

19/02/2019
Vivo V15 Pro

ថ្មីៗនេះអ្នកឯកទេស Ishan Agarwal បានចែករំលែកនូវរូបភាពសារព័ត៌មានជាផ្លូវការនៃ Vivo V15 Pro មុនថ្ងៃបើកលក់នៅថ្ងៃទី 20 ខែកុម្ភៈ។ រូបភាពទាំងនេះគឺដូចគ្នានឹងស៊េរីមុនៗ នៃរូបភាពលេចធ្លាយ។

ផ្នែកខាងក្រោយនៃស្មាតហ្វូនមានកាមេរ៉ា 3 គ្រាប់។ កាមេរ៉ាខាងមុខបានរចនាឡើងតាមបែប pop-up លានចេញ និងដាក់នៅខាងស្តាំ។ ទន្ទឹមនឹងនេះដែរជ្រុងទាំងមួននាំអេក្រង់មានរាងស្តើងហើយសែនស័រស្កេនស្នាមម្រាមដៃបានបង្កប់នៅក្រោមអេក្រង់។

អ្នកអាចឃើញឧបករណ៍បំពងសម្លេង និងរន្ធ microUSB នៅផ្នែកខាងក្រោមនៃស្មាតហ្វូនរីឯ Jack កាស 3.5 mm មានទីតាំងនៅផ្នែកខាងលើនៃស្មាតហ្វូន។

vivo V15 | V15 Pro | BigPhone.com
vivo V15 | V15 Pro | BigPhone.com

យោងតាមរបាយការណ៍នេះ Vivo V15 Pro នឹងមានអេក្រង់ទំហំ Super AMOLED Ultra FullView 6.39 inch ជាមួយនឹង Resolution 1.080 x 2.40 ភិចសែល និងអត្រាស៊ុម 19.5:9 ដោយប្រើបន្ទះឈីប Qualcomm Snapdragon 675 រួមជាមួយ Adreno 612, GPU 6 GB RAM និង ROM 128 GB។

Vivo V15 Pro មានកាមេរ៉ាក្រោយចំនួន 3 គ្រាប់មានទំហំ 48 MP + 8 MP + 5 MP គាំទ្រថតវីដេអូ 4K និងកាមេរ៉ាសែលហ្វី pop-up 32 MP។ វាដំណើរការប្រព័ន្ធប្រតិបត្តិការ Android 9 Pie និងមានថាមពលថ្ម 3700 mAh ។

ប្រភព៖ 91mobiles

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...