រូបភាព Vivo V15 Pro ជាមួយរចនាចាប់ចិត្តអ្នកមើល

04/03/2019
Vivo V15 Pro

ដូចដែលបានកត់សម្គាល់ពី Gizmochina ទំព័រ web បច្ចេកវិទ្យាមួយរបស់ប្រទេសម៉ាឡេស៊ី បានចែករំលែករូបភាពជាក់ស្តែងនៃ Vivo V15 Pro ប៉ុន្មានថ្ងៃមុន ដែលទើបបានចេញផ្សាយជាផ្លូវការនៅប្រទេសកម្ពុជា។

តាមរយៈរូបភាពដែលបានចែករំលែកជាសាធារណៈ យើងអាចមើលឃើញយ៉ាងច្បាស់រចនារបស់ Vivo V15 Pro។ ជាលម្អិត នៅខាងមុខរបស់ម៉ាស៊ីននេះស្រដៀងជាមួយនឹង Vivo NEX គឺមិនមាន notch ហើយកាមេរ៉ាអាចរុញឡើងចុះ ដើម្បីអេក្រង់បង្ហាញបានពេញផ្ទៃ។ ក្រៅពីនេះទៀត Vivo V15 Pro ក៏បានបំពាក់សែនស័រស្នាមម្រាមដៃនៅក្នុងអេក្រង់។

ចាប់អារម្មណ៍បំផុតប្រហែលជាពណ៌នៅខាងក្រោយខ្នង។ Vivo V15 Pro មានពណ៌ចម្រុះគ្នាយ៉ាងពិសេស ដែលមានឈ្មោះថា Topaz Blue ក្នុងនោះពណ៌ខៀវស្រាលនៅកណ្កាល ពណ៌ខៀវចាស់អមលើក្រោម។ ទន្ទឹមនឹងនោះ ស្រទាប់កញ្ចក់ការពារក៏ចូលរួមធ្វើអោយផ្ទៃខ្នងមានភាពរលោងផងដែរ។

Vivo V15 Pro

Vivo V15 Pro មាន 3 កាមេរ៉ាជំនួយ AI (artificial intelligence) ដាក់នៅលើខាងឆ្វេង។ កាមេរ៉ាទាំងបីរៀបស្មើគ្នា ប៉ុន្តែវារៀងលានឡើងបន្តិតបើប្រៀបផ្ទៃខ្នង។

Vivo V15 Pro

នៅខាងមុខ អ្នកនឹងមើលឃើញកាមេរ៉ា selfie បែបបើកឡើងនៅលើគែមខាងស្ដាំ ខាងនោះដែរ គឺរន្ធកាស 3.5 mm។ កាមេរ៉ា selfie របស់ Vivo V15 Pro មានល្បឿនបើកលឿន សកម្មភាពរុញកាមេរ៉ាគឺមិនដល់ 1 វិនាទីផង។

Vivo V15 Pro

ខណៈនោះដែរ គែមខាងក្រោមរបស់ស្មាតហ្វូននេះមានរន្ធដោត SIM/ កាត microSD និងរន្ធ microUSB ក៏ដូចជាឧបករណ៍បំពងសម្លេង។ គួរអោយស្ដាយពេលដែលទូរស័ព្ទមិនប្រើរន្ធ USB Type-C។

Vivo V15 Pro

យោងតាមប្រភពព័ត៌មានដែលត្រូវលេចធ្លាយ Vivo V15 Pro នឹងបានបំពាក់អេក្រង់ Super AMOLED 6.39 inch ប្រើប្រាស់ឈីប Snapdragon 675 មាន RAM 6 GB និង ROM 128 GB។ កាមេរ៉ាខាងក្រោយ 48 + 8 + 5 MP ចំណែកកាមេរ៉ា selfie វិញគឺ 32 MP ហើយមានថ្ម 3.700 mAh ជំនួយសាកលឿន Dual Engine របស់ Vivo។

Vivo បានបង្ហាញខ្លួន vivo V15 Pro នៅថ្ងៃទី 02/3 និងកំពុងទទួលកុម្ម៉ង់ទុក ជាមួយតម្លៃ 449$។

សូមអញ្ជើញកុម្ម៉ងមុនជាមួយ BigPhone ដើម្បីទទួលកាដូដ៏សន្ធឹកសន្ធាប់ ស្វែងរកសាខាទាំង ១០ របស់ BigPhone សូមចុចទីនេះ https://www.bigphone.com/store  

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...