Vivo V15 នឹងបំពាក់ដោយឈីប Helio P70 និងកាមេរ៉ា Selfie pop-up 32 MP

26/02/2019
Vivo V15 នឹងបំពាក់ដោយឈីប Helio P70 និងកាមេរ៉ា Selfie pop-up 32 MP

ព័ត៌មានចុងក្រោយពីបណ្ដាញលក់រាយបានឱ្យដឹងថា Vivo V15 នឹងមានបំពាក់ដោយឈីប MediaTek Helio P70 និងកាមេរ៉ា Selfiepop-up 32 MP ដូចទៅនឹង V15 Pro ដែរ។

ជាមួយគ្នានេះដែរ Vivo V15 ក៏មានកាមេរ៉ាក្រោយចំនួនបីគ្រាប់ដែលរួមមាន៖ 12MP (អាចថតរូប 24MP) + 8MP + 5MP ។ ស្មាតហ្វូននេះមានRAM 4GB, ROM 64GB និងសែនស័រស្កេនស្នាមម្រាមដៃនៅខាងក្រោយ។

ដោយផ្អែកលើការលេចធ្លាយមុននេះបានឱ្យដឹងថា Vivo V15 នឹងមានការរចនាដូចគ្នាជាមួយនឹង V15 Pro ។ V15 និង V15 Pro នឹងមានភាពខុសខ្លាំងពី V11 និង V11 Pro អំពីកម្លាំងម៉ាស៊ីន។

Vivo V15 Pro ប្រើបន្ទះឈីប Snapdragon 675 មានកាមេរ៉ាក្រោយចំនួន 3 គ្រាប់រួមមាន​ 48MP + 8MP + 5MP គាំទ្រដល់ការថតវីដេអូ 4K ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 9 Pie និងថាមពលថ្ម 3700 mAh ។

Vivo V15 និង V15 Pro នឹងបានចេញលក់នៅថ្ងៃស្អែកនេះនៅក្នុងប្រទេសឥណ្ឌា, យើងរង់ចាំមើលទាំងអស់គ្នាណា។

ប្រភព៖ 91mobiles

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...