Vivo U10 កាមេរ៉ាក្រោយ ៣, ឈីប Snapdragon 665 និងមានតម្លៃទាប

25/09/2019
Vivo U10 ស៊េរី 2019

Vivo U10 បានចេញលក់នៅ ឥណ្ឌា ចំណុចគួរអោយចាប់អារម្មណ៍លើទូរស័ព្ទនេះ គឺតម្លៃទាប មានកាមេរ៉ាក្រោយបី និងទំហំថ្មធំ ថែមទាំងមានមុខងារសាកថ្មលឿន

Vivo U10 អាចជាគូប្រជែងជាមួយ Mi A3 និង Realme 5 ព្រោះទូរស័ព្ទទាំងបីនេះ សុទ្ធតែបានបំពាក់ឈីប Snapdragon 665។  នៅឥណ្ឌា U10 មានតម្លៃ 8.990 INR (ប្រហែល 127 USD) ជាមួយ RAM 3 GB + ROM 32 GB។ ម៉ូឌែលនេះ ក៏មាន version ផ្សេងទៀត ដូចជា RAM 3 GB + ROM 64 GB តម្លៃ 9.990 INR (ប្រហែល 141.12 USD) និង RAM 4 GB + ROM 64 GB តម្លៃ 10.990 INR (ប្រហែល 155.25 USD)។ Vivo U10 និងបានលក់ចាប់ពីថ្ងៃទី 29/09 លើគេហទំព័រ Amazon.in និងកក្រុមហ៊ុន Vivo ឥណ្ឌា។

Vivo U10 ស៊េរី 2019

ចំណែកលក្ខណៈសម្បត្តិ Vivo U10 មានអេក្រង់ AMOLED 6.53 inch ជាមួយកម្រិតបង្ហាញ HD+ ផ្ទៃបង្ហាញ 89% និងបានរចនាបែប infinity-U។ 

ទូរស័ព្ទនេះប្រើឈីប Snapdragon 665 8 Core ក្នុងលឿន 2 GHz និងបញ្ចូល interface FunTouch OS 9.1 ដែលផ្អែកលើ Android 9 Pie. 

អំពីកាមេរ៉ា U10 មានកាមេរ៉ាក្រោយបី ជាមួយទំហំ 13 MP Aperture F/2.2 កាមេរ៉ាថតមុំធំ 8 MP និងកាមេរ៉ាថតជម្រៅ 2 MP ទុកថតបែប portrait។ កាមេរ៉ាមុខមានទំហំ 8 MP Aperture F/2.2។

កាមេរ៉ាទាំងពីនេះ សុទ្ធតែបានបំពាក់បច្ចេកទេស AI។ ចំណុចគួរអោយកោកសរសើរមួយទៀតគឺ ទំហំថ្ម 5000 mAh និងមានមុខងារ 18W។ ប្រព័ន្ធ connect មួយចំនួន ដូចជា Wi-Fi, Bluetooth 5.0, USB OTG, GPS, GLONASS, ស្គេនក្រយៅដៃនៅស្រទាប់ខ្នង, រន្ធកាសប្រភេទ 3.5 mm។

Vivo U10 ស៊េរី 2019

មានពីរពណ៌សម្រាប់លោកអ្នកជ្រើសរើស Thunder Black និង Electric Blue។

តើអ្នកយល់យ៉ាងណាអំពី Vivo U10?

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...