Vivo U1 បានចេញលក់ហើយ នេះគឺជារូបភាព កម្លាំងម៉ាស៊ីន និងតម្លៃលក់

23/02/2019
Vivo U1 នឹងចេញលក់នៅថ្ងៃស្អែកហើយនេះគឺជារូបភាព កម្លាំងម៉ាស៊ីន និងតំលៃលក់

តាមការរំពឹងទុក vivo បានបង្ហាញស្មាតហ្វូន U1 លេចឡើងព័ត៌មានអំពីកម្លាំងម៉ាស៊ីន រូបភាព និងតម្លៃលក់របស់ស្មាតហ្វូននេះទៅកហើយ។

ស្មាតហ្វូន vivo U1 បានគេបញ្ជាក់ថាមានអេក្រង់ទំហំ 6.2 inch ជាមួយការរចនាបែប Waterdrop និងបន្ទះឈីប Snapdragon 439 កាមេរ៉ាក្រោយ 13MP ជាមួយនឹង aperture f/2.2 និងកាមេរ៉ា selfie 8MP ជាមួយ aperture f/2.0។

Vivo U1 នឹងចេញលក់នៅថ្ងៃស្អែកហើយនេះគឺជារូបភាព កម្លាំងម៉ាស៊ីន និងតំលៃលក់

ស្មាតហ្វូន vivo U1 មានទំហំ 155.1 x 75.1 x 8.28 mm មានទម្ងន់ 163.5 ក្រាមថ្មកម្លាំង 4.030 mAh និងសាកតាមច្រក microUSB ។ ស្មាតហ្វូនដំណើរការដោយ Funtouch OS 4.5 ហើយសែនស័រស្កេនស្នាមម្រាមដៃមានទីតាំងស្ថិតនៅខាងក្រោយ។

Vivo U1 នឹងចេញលក់នៅថ្ងៃស្អែកហើយនេះគឺជារូបភាព កម្លាំងម៉ាស៊ីន និងតំលៃលក់

Vivo U1 មានជាប្រភេទអង្គផ្ទុកទិន្នន័យចាំចំនួន 3​ រួមមាន RAM 3 GB + ROM 32 GB, RAM 3 GB + ROM 64 GB, RAM 4 GB + ROM 64 GB ជាមួយនឹងតម្លៃចាប់ពី 799 Yuan (119$) ដល់ 1199 Yuan (178.57$)។ ស្មាតហ្វូននេះមាន 3 ពណ៌គឺ៖ Black Starry Night, Red Aurora និង Green Aurora ។

ប្រភព៖ Gsmarena

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...