Top ទូរស័ព្ទមានច្រើនកាមេរ៉ាខាងក្រោយបំផុតមកដល់បច្ចុប្បន្ននេះ

07/11/2018
Top ទូរស័ព្ទមានច្រើនកាមេរ៉ាខាងក្រោយ

ស្មាតហ្វូនកាន់តែបានបំពាក់ច្រើនកាមេរ៉ានៅខាងក្រោយ ដើម្បីបញ្ចូលបានមុខងារជំនាញជាង។ កាមេរ៉ាមានមុំថតទូលាយ កញ្ចក់ឡេនសម្រាប់ zoom អុបទិច កញ្ចក់ឡេនប្រមូលព័ត៌មានជម្រៅ...។ ហើយខាងក្រោមគឺប្រមាណស្មាតហ្វូនដែលបានបំពាក់ច្រើនកាមេរ៉ាបំផុតមកដល់សព្វថ្ងៃនេះ។

1. Galaxy A7 (2018)

Galaxy A7 (2018) គឺជាស្មាតហ្វូនកម្រិតមធ្យមរបស់ក្រុមហ៊ុន Samsung ដែលទាក់ទាញបានអ្នកប្រើជាច្រើនក្នុងពេលថ្មីៗនេះ ជាពិសេសគឺវ័យក្មេង។

ចំណុចចាប់អារម្មណ៍លើ Galaxy A7 (2018) គឺកាមេរ៉ាទាំងបីរនៅខាងក្រោយ ដែលអាចប្រើបានច្រើនរបៀបផ្សេងគ្នា។ ជាលម្អិត បីរកាមេរ៉ានោះគឺ៖ 24 MP (សែនស័រច្បង) + 5 MP (សែនស័រវាស់ជម្រៅ) + 8 MP (កញ្ចក់មុំទូលាយ)។

Galaxy A7 (2018)

ការរួមបញ្ចូលគ្នារវាងកាមេរ៉ាច្បងនិងកាមេរ៉ា 8 MP អនុញ្ញាតអោយអ្នកថតបានមុំធំទូលាយដល់ 120 ដឺក្រេ ល្មមនឹងភ្នែកមើល ដូច្នេះអ្នកអាចចាប់យកបានច្រើនរូបភាពជាងក្នុងបរិស្ថានតែមួយ។

ខណៈនោះ កាមេរ៉ា 24 + 5 MP ផ្សំមកនឹងអាចបង្កើតរូបភាពលុបផ្ទៃយ៉ាងស្រស់ស្អាត កែផ្ទាល់កម្រិតព្រិលនៅខាងក្រោយប្រធានថត។ មួយទៀត វានៅបានជំនួយរបៀបថត bokeh art រូបបេះដូង, ផ្កាយ,... សម្រាប់អ្នកជ្រើសរើសតាមចិត្ត។

Galaxy A7 (2018)

ប្រព័ន្ធកាមេរ៉ានេះនៅអាចសម្គាល់បាន 19 ផ្ទៃក្រោយផ្សេងគ្នាដោយផ្អែកលើ AI ដូច្នេះរូបភាពបានកែតម្រូវពណ៌និងពន្លឺកាន់តែល្អ។

Galaxy A7 (2018)

ក្រៅពីនេះ កម្លាំងម៉ាសុីនរបស់ទូរស័ព្ទក៏ចាប់ចិត្តណាស់ដែរជាមួយអេក្រង់ Super AMOLED 6 inch ច្បាស់លាស់ ប្រើឈីបមាន 8 គ្រាប់ Exynos 7885 ជាមួយល្បឿន 2.2 GHz។ ផ្សំនឹងឈីបគឺអង្គចងចាំ RAM 4/6 GB + ROM 64/128 GB និងថាមពលថ្ម 3.300 mAh។

2 & 3. Mate 20 និង Mate 20 Pro

Mate 20 និង Mate 20 Pro គឺជាគូស្មាតហ្វូនកម្រិតខ្ពស់របស់ម៉ាក Huawei។ នេះហើយគឺជាប្រមាណស្មាតហ្វូន Android ដំបូងលើពិភពលោកមានឈីប 7 nm Kirin 980 ជាមួយកម្លាំងសែនខ្លាំង។

មិនត្រឹមតែចឹង គូទូរស័ព្ទនេះនៅបានបំពាក់ដល់បីរកាមេរ៉ាខាងក្រោយ ជាមួយច្រើនមុខងារដ៏ជំនាញ។ ជាលម្អិត៖

ប្រព័ន្ធកាមេរ៉ារបស់ Mate 20 រួមមាន៖

Mate 20 និង Mate 20 Pro

ប្រព័ន្ធកាមេរ៉ារបស់ Mate 20 Pro រួមមាន៖

ដូច្នេះ ក្រៅពី zoom អុបទិចឡើងដល់ 5x ពេលនេះ Mate 20 Pro នៅអាចថតបានមុំសែនទូលាយនិងថតបែបលុបផ្ទៃយ៉ាងជំនាញ។

ប្រមាណកញ្ចក់ឡេនរបស់ Mate 20 និង Mate 20 Pro នៅមានគុណសម្បត្តិមួយចំនួនផ្សេងទៀតដូចជា មានសែនស័រធំជាងបើប្រៀបនឹងផលិតផលផ្សេងៗ មាន ISO ឡើងដល់ 102400 ជាមួយច្រើនបច្ចេកវិទ្យាបានបំពាក់ផ្សេងទៀត។

Mate 20 និង Mate 20 Pro

ជាពិសេស Huawei បានអោយដឹងថា Mate 20 និង Mate 20 Pro នេះអាចថតក្នុងចម្ងាយ 2.5cm ជាមួយប្រធាន វាបានហៅថា Super Macro។

ក្រៅពីសមត្ថិភាពថតបែបលុបផ្ទៃ Mate 20 និង Mate 20 Pro នៅអាចបង្វិលវីដេអូលុបផ្ទៃ និងរបៀបបែងចែកពណ៌ប្រធានចេញពីផ្ទៃដូចភាពយន្ត Hollywood។ របៀបថតបែបលុបផ្ទៃបានបង្កើតឡើងដោយកម្លាំងរបស់ NPU ភ្លោះក្នុងឈីប Kirin 980។

Mate 20 និង Mate 20 Pro

អំពី Kirin 980, តាម Huawei បាននិយាយថាឈីបនេះមានកម្លាំងម៉ាសុីនខ្ពស់ជាង 57%, ល្បឿនលឿនជាង 75% ប្រៀបនឹង Kirin 970។ ឈីបនេះក៏បានផ្សំជាមួយ 2 Neural Processing Unit (NPU) ប្រើសម្រាប់ជំនួយមុខងាររបស់ AI។

Kirin 980 បានបំពាក់ដល់ 6.9 កោដិ transistors តែវាតូចជាងនិងសំចៃថាមពលជាង។

បញ្ជី AnTuTu ថ្មីៗនេះបានបង្ហាញអោយឃើញថា គូទូរស័ព្ទនេះបាននាំមុខ top ស្មាតហ្វូន Android រឹងមាំបំផុត ដែលទទួលបានជាង 300 ពាន់ពិន្ទុ។

4. LG V40 ThinQ

ក៏ដូចជាពីរស្មាតហ្វូនខាងលើ LG V40 ThinQ បានបំពាក់បីរកាមេរ៉ាខាងក្រោយ។ ជាលម្អិត LG V40 ThinQ មានកញ្ចក់ឡេនច្បងទំហំ 12 MP ជាមួយ aperture f/1.5 និងមុំ 78 ដឺក្រេ + កញ្ចក់ឡេនមុំទូលាយ 16 MP មាន aperture f/1.9 និងមុំ 107 ដឺក្រេ + កញ្ចក់ឡេន tele 2x 12 MP aperture f/2.4 មានមុំ 45 ដឺក្រេ។

កាមេរ៉ានេះមានរបៀបពិសេសមួយចំនួន និងកម្មវិធីដែលអនុញ្ញាតឱ្យអ្នកមើលមុំកាមេរ៉ាជាមុន ដើម្បីមានជម្រើសល្អបំផុត។ វានៅអនុញ្ញាតឱ្យអ្នកថតដោយបីរកាមេរ៉ាក្នុងពេលតែមួយ។

LG V40 ThinQ

V40 ThinQ មានមុខងារពិសេសមួយហៅថា Cine Shot អាចប្រើដើម្បីបង្កើត cinemagraphs។ មុខងារនេះពិតជាប្រសើរណាស់ អ្នកអាចប្រឌិតតាមចិត្ត។

LG V40 ThinQ

LG V40 ThinQ បានបំពាក់ឈីប Qualcomm Snapdragon 845, 6 GB RAM និង 64 GB អង្គចងចាំ កម្លាំងម៉ាសុីនដ៏ខ្កាំងនេះបានជួយអោយទូរស័ព្ទប្រជែងល្អជាងជាមួយ flagship ផ្សេងទៀតលើទីផ្សារ។ មួយទៀត ទូរស័ព្ទប្រើថ្មមានទំហំ 3.300 mAh ហើយបំពាក់ឈីបសម្លេង DAC 32-bit សម្រាប់គុណភាពសម្លេងល្អជាង។

LG V40 ThinQ នៅទីផ្សារអាមេរិចមានតម្លៃ 900 USD។

5. Nokia 9 Pureview (ផលិតផលចចាមអារាម)

ស្មាតហ្វូនខាងលើបានចេញផ្សាយហើយកំពុងបានដាក់លក់ក្នុងទីផ្សារទៅហើយ តែចំណែក Nokia 9 PureView គឺមិនទាន់ប្រកាស់វត្តមានឡើយ ប៉ុន្តែកម្រិត “hot” របស់វាពិតជាគ្រប់គ្រាន់ដើម្បីយើងខ្ញុំណែនាំដល់អ្នក។

Nokia 9 Pureview

Render Nokia 9

អ្នកចូលចិត្តបច្ចេកវិទ្យា ក៏ដូចជាអ្នកគាំទ្រម៉ាក Nokia កំពុងតែរងចាំផលិតផលខ្លាំងបំផុតរបស់ម៉ាកនេះ ដែលអាចនឹងចេញផ្សាយក្នុងចុងឆ្នាំនេះ។ នោះគឺ Nokia 9។ ថ្មីៗនេះ វាបានហៅជាមួយឈ្មោះ Nokia 9 PureView។

យោងតាមប្រភពព័ត៌មាន Nokia 9 នឹងជាស្មាតហ្វូន Nokia ស្អាយបំផុតពីមុនមក ដោយមានរចនាអេក្រង់កោងនៅគែមពីរខាង មាន notch និងផ្ទៃក្រោយបានធ្វើកោង 3D យ៉ាងសមរម្យ។

Nokia 9 Pureview

ជាពិសេស Nokia 9 មានដល់ 5 កាមេរ៉ាខាងក្រោយ ជាមួយកញ្ចក់ឡេនល្បីឈ្មោះមកពី Zeiss។ បច្ចុប្បន្ន Nokia មិនទាន់បង្ហាញអោយដឹងអំពីមុខងាររបស់កាមេរ៉ាទាំង 5 នេះឡើយ តែយោងតាមរបាយការណ៍ វាពិតជាមានច្រើនមុខងារដែលអ្នកមិនអាចចម្លងចោលបាន។

ឧទាហរណ៍ដូចជាអាចថតបែបលុបផ្ទៃកម្រិតខ្ពស់ អាច zoom អុបទិចដល់  5x, ថតរូបមួយពណ៌ ថតរូបមុំទូលាយ ជំនួយមុខងារ AR…។

ក្រៅពីនេះ Nokia 9 នឹងបានបំពាក់អេក្រង់ OLED 5.9 inch មានគុណភាពបង្ហាញ 2K+ ជាមួយសែនស័រស្នាមម្រាមដៃក្នុងអេក្រង និងឈីប Snapdragon 845, RAM 6 GB, អង្គចងចាំ 64GB/256 GB, ថ្មមានទំហំ 4.150 mAh ជំនួយសាកឥតខ្សែ និងបានដំឡើងស្រាប់ Android 9 Pie។

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...