Top ស្មាតហ្វូនដែលមានកាមេរ៉ាបង្កប់ក្នុងតួខ្លួនដ៏ទំនើបគួរអោយទិញបំផុត

23/08/2019
Top smartphone pop-up

Camera selfie pop-up (កាមេរ៉ាមុខរុញឡើង) នាពេលបច្ចុប្បន្នកំពុងតែជាទំនោរបច្ចេកវិទ្យាថ្មីនៅលើស្មាតហ្វូនទទួលបានការគាំទ្រយ៉ាងខ្លាំងពីយុវវ័យ ដោយមានការវិវត្តថ្មីប្លែក កាមេរ៉ាមុខត្រូវបានបង្កប់យ៉ាងជ្រៅនៅក្នុងតួខ្លួនទូរស័ព្ទធ្វើអោយអេក្រង់លាតកាន់តែធំពេញយ៉ាងស្អាតនិងកាន់តែថ្លៃថ្នូរ។

ដូច្នេះបើអ្នកកំពុងស្វែងរកទូរស័ព្ទមួយដែលមាន កាមេរ៉ារុញឡើង ទំនើបទាន់សម័យសូមក្រឡេកមកមើលម៉ូដែលទាំង ៣ នេះ៖

១. Huawei Y9 Prime (តម្លៃ 239$)

នេះគឺជាស្មាតហ្វូនដែលមាន កាមេរ៉ាសែលហ្វីរុញឡើង ដំបូងគេបង្អស់របស់ Huawei  ជាមួយនឹងទំហំកាមេរ៉ា ១៦ មេហ្គាភិចសែលធ្វើអោយទូរស័ព្ទមួយនេះកាន់តែទាក់ទាញខ្លាំងលាតស្ទើរពេញអេក្រង់រហូតដល់ ៩១.០២% ទំហំអេក្រង់ ៦.៥៩អ៊ីញ កំរិត Full HD+ ផ្តល់អោយអ្នកប្រើប្រាស់កំសាន្តបានគ្រប់ទម្រង់។ 

អ្វីដែលគួរអោយចាប់អារម្មណ៍មួយទៀតនោះគឺ  Huawei Y9 Prime បានភ្ជាប់មកជាមួយនឹងកាមេរ៉ាក្រោយចំនួន  3 គ្រាប់ 16 + 8 + 2មេហ្គាភីចសែល ជំនួយការថតនៅកន្លែងខ្វះពន្លឺ  ថតប្លង់ទូលាយ 120 ដឺក្រេ និង ថត Portrait។ 

ក្រៅពីនេះវាត្រូវបានបំពាក់មកជាមួយបន្ទះឈីប  Kirin 710F ដែលមាន CPU ចំនួន 8 គ្រា ប់ ផ្អែកទៅលើដំណើរការ  12nm រួមបញ្ចូលរ៉េមទំហំ 4GB និង ថាមពលថ្ម ធំ 4000 mAh ប្រើប្រាស់បានកាន់តែយូរ។ 

Top smartphone pop-up

២. Vivo V15 (តម្លៃ 339$)

Vivo V15 បានរចនា ឡើងបែបយុវវ័យនិងគួរអោយទាក់ទាញជាមួយនឹងអេក្រង់លាតធំមិនមានក្បាលឆកឫរន្ធទម្លុះអេក្រង់ឡើយ ដោយវាមានកាមេរ៉ាមុខបង្កប់ខាងក្នុងតួខ្លួនយ៉ាងទាន់សម័យ កាមេរ៉ា បង្កប់នៅក្នុងតួខ្លួនហើយលេចចេញនៅពេលដែលអ្នកបើកកាមេរ៉ាថត Selfie អញ្ចឹងហើយទើបធ្វើអោយអេក្រង់មានគែមតូចស្តើងបំផុត អត្រាទំហំអេក្រង់រហូតដល់ ៩០.៩៥%។ 

ចំណុចទាក់ទាញ ទី២ នោះគឺនៅផ្ទៃខាងក្រោយមានកាមេរ៉ារហូតដល់ទៅ3គ្រាប់ ឯណោះ ។ វាជាការបញ្ចូលគ្នារវាងកាមេរ៉ាមេ 12មេហ្គាភីចសែលនិងកាមេរ៉ាជំនួយ 2គឺ 8មេហ្គាភីសែល+5មេហ្គាភីសែល ដែលធ្វើអោយវាចាប់យករូបភាពបានយ៉ាងលឿន  ថត Portrait ថតប្លង់ទូលាយ បានជំនាញបំផុត។ 

Top smartphone pop-up

៣.  OPPO K3 (តម្លៃប្រហែល 359$)

ជាក្រុមហ៊ុនដែលល្បីខាងកាមេរ៉ាសែលហ្វី  "Fake ស្អាតកប់" ពេលនេះ OPPO K3 មានកាមេរ៉ាមុខ  Pop-up ទំនេីបធ្វេីអោយគែមអេក្រង់ស្តេីងនិងមិនមានក្បាលឆកឡេីយ  ជាហេតុ ធ្វេីអោយអេក្រង់លាតកាន់តែធំទាក់ទាញមិនចាញ់ស្មាតហ្វូនដែលមានតម្លៃប្រហាក់ប្រហែលវាដែរ។ 

Camera Selfie Pop-up ជាចំណុចលេចធ្លោរបស់ស្មាតហ្វូនមួយនេះដែលមានទំហំកាមេរ៉ា16មេហ្គាភីសែល មានកម្រិត Aperture f/2.0 ជាមួយមុខងារ AI ឆ្លាតវៃធ្វើអោយរូបភាពកាន់តែស្អាត កែប្រែមុខមាត់និងថត Portrait បានយ៉ាងល្អ។ ចំពោះអ្នកចូលចិត្តថតរូបសែលហ៊្វីចង់បានរូបភាពស្អាតទាក់ទាញសម្រាប់បង្ហោះលើ Facebook, Instagram ប្រាកដជាគួរពិចារណាទិញស្មាតហ្វូនមួយនេះ។ 

កាមេរ៉ា ភ្លោះនៅផ្ទៃខាងក្រោយរួមមានកាមេរ៉េមេ  16 មេហ្គាភីសែល កម្រិត Aperture F/1.7 និង កាមេរ៉ា ជំនួយ  2មេហ្គាភីសែល ផ្តល់អោយគុណភាពរូបកាន់ល្អ។ 

OPPO K3 ត្រូវបានបំពាក់ មកជាមួយបន្ទះឈីប Snapdragon 710 CPU ចំនួន 8 គ្រាប់ 64-bit និងបច្ចេកវិទ្យា បង្កើនល្បឿន HyperBoost 2។ ថាមពលថ្មធំ 3680 mAH មានសមត្ថភាព សាកថ្មលឿន VOOC 3.0 គឺបានពិន្ទុល្អ។ ចំណាយពេលតែជាង 1 ម៉ោងដើម្បីសាកថ្មពេញនិងសន្សំពេលវេលារង់ចាំរបស់អ្នក។

Top smartphone pop-up
ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...