Top 5 ស្មាតហ្វូនលក់ដាច់ជាងគេ គួរទិញសម្រាប់ឆ្នាំ 2019

04/01/2019
Top 5 ស្មាតហ្វូនលក់ដាច់ជាងគេ គួរទិញសម្រាប់ឆ្នាំ2019

១. Samsung Galaxy A7

Galaxy A7 (2018) គឺជាស្មាតហ្វូនដំបូងបង្អស់របស់ក្រុមហ៊ុន Samsung ដែលបំពាក់ដោយកាមេរ៉ាក្រោយចំនួនបីគ្រាប់ជាមួយនឹងសែនស័រច្បងមួយ​​​​​​​ សែនស័រប្លង់ធំ 120 ដឺក្រេ និងសែនស័រវាស់ជម្រៅសម្រាប់ថតបែបព្រិលផ្ទៃបានយ៉ាងស្រស់ស្អាត និងថតប្លង់ធំ។

Samsung Galaxy A7

កម្លាំងម៉ាស៊ីននៃស្មាតហ្វូននេះក៏ល្អគួរសម្យជាមួយឈីប Exynos 7885, RAM 4GB, ROM 64GB, អេក្រង់ 6 inch, resolution Full HD+ និងថ្ម 3300 mAh។

២. Galaxy A6

Galaxy A6

Galaxy A6 ត្រូវមានបំពាក់ដោយអេក្រង់ទំហំ 5.6 inch​ និងសមាមាត្រ 18.5:9 ។ resolution HD+ នៅលើបន្ទះ SuperAmoled ។ ឈីប Exynos 7870 មាន RAM 3GB និង ROM 32GB ។

កាមេរ៉ាក្រោយ 16MP និង aperture f / 1.7 និងសែនស័រស្កេនស្នាមម្រាមដៃខាងក្រោម។ កាមេរ៉ា selfie 16MP ជាមួយភ្លើង flash LED ។

៣. OPPO F9

OPPO F9 ទទួលបានការស្រលាញ់ គាំទ្រជាច្រើនពីអ្នកប្រើហើយចំនុចដែលធ្វើឱ្យស្មាតហ្វូននេះទទួលបានជោគជ័យយ៉ាងនេះគឺដោយសារតែវាមានការរចនាម៉ូដទំនើប ទាន់សម័យអេក្រង់ជាមួយ notch រាងតំណក់ទឹកតូចស្អាតធ្វើឱ្យមានអារម្មណ៍ថាផ្នែកខាងមុខបានគ្រប់ដណ្តប់ដោយអេក្រង់ទាំងស្រុង។

OPPO F9

OPPO F9 មានកម្លាំងម៉ាស៊ីនដ៏ល្អរួមជាមួយបន្ទះឈីប Helio P60 ថ្មី, RAM 4GB + ROM 64GB។ លើសពីនេះក៏មានបំពាក់ដោយកាមេរ៉ាភ្លោះខាងក្រោយមាន 16 + 2 MP និងកាមេរ៉ាសែលហ្វី 25 MP។

OPPO F9 ក៏បានរួមបញ្ចូលនូវបច្ចេកវិទ្យាសាកថ្មលឿន VOOC ជួយ F9 ដើម្បីសម្រេចបានប្រសិទ្ធភាពនូវការសាកថ្មរយៈពេល 5 នាទីប្រើបាន 2 ម៉ោងដោយជួយឱ្យអ្នកប្រើមានអារម្មណ៍សុវត្ថិភាពដោយមិនចាំបាច់បារម្ភអំពីការផ្តាច់ថាមពលឬដាច់ការតភ្ជាប់។

៤. iPhone 7 Plus 32 GB

iPhone 7 Plus 32 GB

iPhone 7 Plus នៅតែជាម្ចាស់នៃការរចនាបែបប្រពៃណីជាន់ខ្ពស់ និងស្រស់ស្អាត។ ស្មាតហ្វូននេះមានស៊ុមលោហធាតុដែលមានរាងមូលហើយផ្នែកខាងមុខមានប៊ូតុង Home ជាមួយ Touch ID ដែលបានបង្កប់នៅខាងក្នុង។

ចំនែកឯកម្លាំងម៉ាស៊ីនវិញគឺ iPhone 7 Plus មានបំពាក់ដោយអេក្រង់ 5.5 inch ប្រើបន្ទះឈីប Apple A10 64-bit, RAM 3GB និងមានការអាប់ដេត iOS ថ្មីបំផុត។ ពិសេស iPhone 7 Plus ក៏មានកាមេរ៉ាភ្លោះខាងក្រោយពីដែលគាំទ្រការពង្រីកអុបទិក 2x និងថតបែបព្រិលផ្ទៃយ៉ាងស្រស់ស្អាត។

៥. Samsung Galaxy J6+

ដូចទៅនឹង J4+, J6+ គឺជាផលិតផលទី 2 ដែលក្រុមហ៊ុន Samsung ទើបតែបានបញ្ចេញដែលមានការរចនា និងពណ៌ថ្មី។ ផលិតផលដែលមានរចនាបែបយុវវ័យ និងម៉ូតទាន់សម័យ។ ផ្នែកខាងក្រោយគ្រប់ដោយលោហៈក្លែងកញ្ចក់មានពណ៌ថ្មីៗជាច្រើនដូចជា៖ ទឹកប្រាក់ ក្រហម និងខ្មៅ។

Samsung Galaxy J6+

Samsung Galaxy J6+ ក៏មានអេក្រង់លាតពេញគែម កាមេរ៉ាភ្លោះថតច្បាស់នៅពេលយប់ និងកម្លាំងម៉ាស៊ីនខ្លាំងជាម៉ូឌែលមុនដូចជា J4+ គឺកាមេរ៉ាសែលហ្វីដែលមានទំហំរហូតដល់ 8MP, RAM 3GB + ROM 32GB និងថ្មដែលមានស្រាប់ 3300 mAh។

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...