Top 3 ស្មាតហ្វូនដែលមានតម្លៃថោក មានអេក្រង់ទូលាយ ថ្មធំ

30/12/2018
Top 3 ស្មាតហ្វូនដែលមានតម្លៃថោក មានអេក្រង់ធំ ថ្មធំ

ក្នុងឱកាសចុងឆ្នាំមានមនុស្សជាច្រើនចង់ទិញស្មាតហ្វូនថ្មីសម្រាប់ការកំសាន្ត ក៏ដូចជាសម្រាប់ផ្លាស់ប្ដូរម៉ូតទូរស័ព្ទថ្មី... ដូច្នេះស្មាតហ្វូនថ្មីនោះត្រូវតែមានអេក្រង់ធំ ថ្មធំ កាមេរ៉ាគ្រប់គ្រាន់សម្រាប់ថតបាននូវរូបដ៏ស្រស់ស្អាតដូចនឹងស្មាតហ្វូនទាំង៣ខាងក្រោមនេះ។

១. Realme 2 4GB/64GB

ស្មាតហ្វូននេះបានបំពាក់ដោយបន្ទះឈីប Snapdragon 450, RAM 4GB, អង្គផ្ទុកទិន្នន័យ 64GB នាំមកនូវការប្រើយ៉ាងរលូន និងមានសមត្ថភាពក្នុងការផ្ទុកទិន្នន័យបានយ៉ាងច្រើន (អាចបន្ថែមកាត memory microSD) ។

Realme 2 4GB/64GB

ផ្នែកខាងមុខនៃស្មាតហ្វូននេះជាអេក្រង់ IPS LCD 6.2 inch ជាមួយនឹង Resolution HD+ ដែលផ្តល់នូវពណ៌ដូចពិតៗ ផ្ទៃបង្ហាញធំទូលំទូលាយ ច្បាស់ល្អ។ លើសពីនេះ Realme 2 ក៏មាន notch ដ៏ទាន់សម័យដោយគួបផ្សំសុំរន្ធ notch ដើម្បីរួមបញ្ចូលនូវកាមេរ៉ា 8MP សែនស័រ និងរន្ធបំពងសម្លេងដើម្បីបង្កើនបាននូវការកម្សាន្តបានពេញអេក្រង់។

ជាក់ស្ដែងដើម្បីអនុវត្តបាននូវអេក្រង់ដ៏ធំនេះ Realme ក៏មិនបានភ្លេចបំពាក់នូវថ្មដែលមានទំហំធំរហូតដល់ 4230 mAh នាំមកនូវរយៈពេលប្រើបានយ៉ាងយូរ។

២. Xiaomi Redmi Note 6 Pro 32GB

និយាយអំពី Hardware, Redmi Note 6 Pro 32GB មានអេក្រង់ IPS LCD 6.26 inch, Resolution Full HD+ ។ ស្មាតហ្វូននេះក៏មានរន្ធ notch ដោយបង្កប់ដោយកាមេរ៉ាសែលហ្វីភ្លោះ 20 + 2 MP ជាមួយនឹងរន្ធបំពងសំលេង​ និងសែនស័រ។

Xiaomi Redmi Note 6 Pro 32GB

លើសពីនេះស្មាតហ្វូននេះដំណើរការដោយរលូនផងដែរដោយមានឈីប Snapdragon 636, RAM 3GB, អង្គផ្ទុកទិន្នន័យក្នុង 32GB, មានថាមពលថ្ម 4000 mAh ដែលអាចប្រើបានពេញមួយថ្ងៃ។

៣. Vivo Y91

Vivo Y91 នឹងផ្តល់ឱ្យយើងនូវអារម្មណ៌ដ៏ស្រស់ស្រាយជាមួយប្លង់មើលធំទូលាយ, អេក្រង់ Halo FullView មានផ្នែក notch តូចដែល ដែលមានបង្កប់ដោយកាមេរ៉ាសែលហ្វី 8MP ផ្ដល់នូវសមាមាត្របង្ហាញរូបភាពបើប្រៀបធៀបទៅនឹងផ្ទៃខាងមុខគឺបានរហូតដល់ 88.6%។

Vivo Y91

ដូច្នេះទោះបីជាមានអេក្រង់ទំហំ 6.22 inch ក៏ដោយវានៅតែមាន "រាង" ដ៏ស្រស់ស្អាតហើយងាយស្រួលប្រើជាមួយដៃតែម្ខាងទៀតផង។

Vivo Y91 ដំណើរការដោយបន្ទះឈីប Helio P22, RAM 3GB, អង្គផ្ទុកទិន្នន័យទំហំ 64GB, កាមេរ៉ា ក្រោយ​ 13 និង 2MP មានថាមពលថ្មទំហំ 430mAh។

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...