នេះហើយជានិន្នាការលេចធ្លោទាំង 10 នៅក្នុងទីផ្សារស្មាតហ្វូននាឆ្នាំ 2018

27/12/2018
ទីផ្សារស្មាតហ្វូននាឆ្នាំ 2018

ឆ្នាំ 2018 កំពុងឈានដល់ទីបញ្ចប់ នេះហើយជាពេលវេលាសម្រាប់យើងពិនិត្យមើល និងពិចារណាអំពីឧស្សាហកម្មស្មាតហ្វូនក្នុងមួយឆ្នាំកន្លងទៅ។ ទីផ្សារស្មាតហ្វូនឆ្នាំ 2018 មានច្រើនចំណុចដែលគួរអោយកត់សម្គាល់ ជាមួយនឹងនិន្នាការថ្មីៗជាច្រើន ក្នុងផ្នែករចនា កម្លាំងម៉ាសុីន តម្លៃ…

ក្នុងអត្ថបទនេះ យើងនឹងរៀបរាប់ឡើងវិញនូវចំណុចសំខាន់ទាំង 10 ក្នុងទីផ្សារស្មាតហ្វូនឆ្នាំ 2018 ដោយផ្អែកលើព័ត៌មានបានចែករំលែកពី Gadgets

1. ស្មាតហ្វូនមាន notch បានវាយលុកទីផ្សារ

Xiaomi Mi MIX និង Samsung Galaxy S8 គឺជាប្រមាណស្មាតហ្វូនដំបូង ដែលនាំមុខក្នុងការផ្លាស់ប្តូរជាមូលដ្ឋានផ្នែករចនា ជាមួយការសង្រួមគែម bezel សំដៅទៅបង្កើតអេក្រង់ពេញគែម។

ស្មាតហ្វូនមាន notch

ក្រុមហ៊ុនផលិតស្មាតហ្វូនបានរកឃើញដំណោះស្រាយជាច្រើនដើម្បីបង្កើនទំហំផ្ទៃសមាមាត្រ។ ក្នុងចំណោមនោះ អេក្រង់ notch គឺជានិន្នាការដែលមានប្រជាប្រិយភាពបំផុត ហើយបានប្រើប្រាស់ជាច្រើនក្នុងឆ្នាំ 2018។

ទោះបីជាទទួលបានការវាយតម្លៃមិនល្អខ្លះ ប៉ុន្តែក្រុមហ៊ុនផលិតស្មាតហ្វូនភាគច្រើនបានដើរតាមនិន្នាការនេះ។ ខណៈនោះផងដែរ ក្រុមហ៊ុនជាច្រើនដូចជា OPPO ឬ Vivo នៅមានដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតបន្ថែមទៀត ដូចជាកាមេរ៉ា pop-up ឬអេក្រង់ slide របស់ Xiaomi អេក្រង់ភ្លោះរបស់ Nubia... ជាដើម។

2. ទូរស័ព្ទកម្រិតមធ្យមតែមានកម្លាំងម៉ាសុីនខ្លាំង

ក្រុមហ៊ុនផលិតស្មាតហ្វូនដូចជា ASUS, Xiaomi និង Honor បានបង្កើតសង្គ្រាមកម្លាំងម៉ាសុីនជាមួយផលិតផលជាច្រើនដូចជា ASUS ZenFone 5Z, Xiaomi Pocophone F1 និង Honor Play។

កម្លាំងម៉ាសុីនខ្លាំង

ជាមួយការចេញផ្សាយរបស់ផលិតផលទាំងនេះ និយមន័យរបស់ស្មាតហ្វូនកម្រិតខ្ពស់ដូចជាបានផ្លាស់ប្តូរទៅហើយ។ Xiaomi Pocophone F1 និង ASUS ZenFone 5Z បានបំពាក់ Chipset Snapdragon 845 កម្រិតខ្ពស់ ដែលធ្លាប់បានប្រើសម្រាប់តែ flagship មានតម្លៃថ្លៃ ប៉ុន្តែវាបែរជាមានតម្លៃមធ្យមទៅវិញ។

3. Artificial intelligence បានប្រើប្រាស់យ៉ាងទូលំទូលាយ

Artificial intelligence

ខណៈដែលការប្រយុទ្ធក្នុងផ្នែកតួលេខបច្ចេកវិទ្យាឈានដល់ចំណុចតិត្ថិភាព ក្រុមហ៊ុនផលិតស្មាតហ្វូនចាប់ផ្តើមផ្លាស់ប្តូរទៅជាការបដិវត្តន៍ក្នុងផ្នែកកម្មវិធីវិញ។ ប្រាជ្ញាសិប្បនិម្មិត (AI) គឺជាបច្ចេកវិទ្យា hot បំផុតក្នុងឆ្នាំកន្លងទៅ ដោយមានច្រើនស្មាតហ្វូនបានបំពាក់មុខងារ AI។

AI ក៏បានបំពាក់លើប្រមាណឈីបដូចជា Kirin 980 របស់ Huawei និង A12 Bionic របស់ Apple។ ឈីប Snapdragon 855 ថ្មីរបស់ Qualcomm ក៏មាន AIE ច្រើនស្នូល ក៏ដូចជាចក្ខុវិស័យកុំព្យូទ័រ ISP ជួយអោយទូរស័ព្ទសម្គាល់វត្ថុនិងផ្ទៃមុខបានល្អជាង។

4. ផ្ទៃខ្នងធ្វើពីកញ្ចក់បង្ហាញខ្លួនកាន់តែច្រើន

ផ្ទៃខ្នងធ្វើពីកញ្ចក់

iPhone X និងប្រមាណកំណែស្មាតហ្វូន Galaxy S របស់ Samsung បានធ្វើអោយកញ្ចក់ក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់រចនាស្មាតហ្វូន 2018។ និន្នាការនេះមិនត្រឹមតែមានលើស្មាតហ្វូនកម្រិតខ្ពស់នោះទេ វាមានលើទាំងកំណែតម្លៃទាបជាងទៀតផង ដូចជា Nokia 5.1 Plus, Honor 8X និង Realme C1។

សម្ភារៈកញ្ចក់ផ្តល់សមត្ថភាពសាកឥតខ្សែល្អជាង ដោយមិនចាំបាច់ប្រើដល់អង់តែនដោយឡែក។ ក៏ប៉ុន្តែ គោលបំណងចម្បងមិនមែនដើម្បីតែមុខងារនេះនោះទេ គឺព្រោះភាពស្អាតប្រណិតសម្រាប់ទូរស័ព្ទ ភស្តុតាងគឺភាគច្រើនស្មាតហ្វូនមានផ្ទៃខ្នងធ្វើពីកញ្ចក់ សុទ្ធតែមិនមានមុខងារសាកឥតខ្សែ។

5. Android One/ stock Android ក្លាយជាពេញនិយម

Android One

Android One បានចេញផ្សាយដូចជាប្រព័ន្ធប្រតិបត្តិការមួយសម្រាប់ស្មាតហ្វូនតម្លៃថោក តែចុងក្រោយវិញ វាបានប្រើប្រាស់ជាទូទៅសម្រាប់ទូរស័ព្ទគ្រប់កម្រិត។ មើលទៅដូចជា ការប្រើប្រាស់ Android សុទ្ធ កំពុងទទួលបានការយកចិត្តទុកដាក់ និងមានការរីកចម្រើនយ៉ាងខ្លាំងនៅឆ្នាំនេះ។

អតិថិជនបានខកចិត្តចំពោះ interface ដែលអាចកែតម្រូវបានតែងតែត្រូវ lag និងសំពីងសំពោង។ ដូច្នេះហើយ មាន OEM ជាច្រើនបានប្រើប្រាស់ Android One របស់ Google ដើម្បីបំពាក់អោយស្មាតហ្វូនរបស់ខ្លួន។ ASUS ក៏បានបោះបង់ interface ដែលអាចកែតម្រូវបាន Zen UI របស់ខ្លួននៅលើកំណែស្មាតហ្វូនតម្លៃថោក។

6. សែនស័រស្នាមម្រាមដៃក្នុងអេក្រង់បានបង្ហាញខ្លួន

សែនស័រស្នាមម្រាមដៃក្នុងអេក្រង់

វិធីសាស្រ្តក្នុងការឈានដល់អេក្រង់ពេញគែមអស់ពីកម្រិត បាននាំអោយកើតមានសែនស័រស្នាមម្រាមដៃក្នុងអេក្រង់។ Vivo បច្ចុប្បន្នកំពុងជាអ្នកផលិតនាំមុខក្នុងនិន្នាការនេះ។ OEM របស់ចិននេះ គឺជាក្រុមហ៊ុនដំបូងដែលបានចេញផ្សាយស្មាតហ្វូនមានសែនស័រស្នាមម្រាមដៃក្នុងអេក្រង់ (Vivo X20 Plus UD) ហើយផលិតផលក្រោយៗនោះក៏បានបំពាក់មុខងារនេះផងដែរ។

បច្ចេកវិទ្យានេះនៅមានភាពទន់ខ្សោយជាច្រើន ក្នុងល្បឿនក៏មិនទាន់រលូន ប៉ុន្តែវានឹងបានកែលម្អច្រើនទៀតក្នុងពេលអនាគត។

7. រន្ធ USB-Type C បានប្រើប្រាស់ជាច្រើន

USB-Type C

រន្ធ USB Type-C បានរចនាឡើងនៅឆ្នាំ 2014 អនុញ្ញាតអោយសាកបានលឿនជាង។ ឆ្នាំ 2018 គឺជាឆ្នាំរីកចម្រើនរបស់ប្រភេទរន្ធតភ្ជាប់នេះ នៅលើស្មាតហ្វូនគ្រប់កម្រិត។ Apple ក៏បានអនុវត្តរន្ធ USB Type-C លើ laptop ទាំងអស់ កុំព្យូទ័រ និង iPad Pro ថ្មី។

8. មុខងារសាកលឿនមិនពិបាករកទៀតទេ

មុខងារសាកលឿន

សាកលឿនមិនមែនជាមុខងារថ្មីនោះទេ ប៉ុន្តែឆ្នាំ 2018 អ្នកផលិតបានណែនាំវិធីសាស្រ្តសាកលឿនជាច្រើន និងមានប្រសិទ្ធិភាពជាង។

មិនត្រឹមតែចំពោះ flagship ប៉ុណ្ណោះទេ មានស្មាតហ្វូនកម្រិតមធ្យមនិងតម្លៃថោកជាច្រើនដូចជា Nokia 6.1 Plus និង Motorola One Power ឥឡូវនេះក៏មានមុខងារសាកលឿនផងដែរ។ ក្រៅពី Quick Charge របស់ Qualcomm មាន OEM ជាច្រើនក៏បានណែនាំស្តង់ដារសាកលឿនផ្ដាច់មុខរបស់ខ្លួន។

ប្រព័ន្ធសាក VOOC Flash របស់ OPPO អាចសាកថ្មពី 0 ដល់ 75% ក្នុងត្រឹមតែ 30 នាទី។ ដូច្នេះដែរ OnePlus បានបង្ហាញបច្ចេកវិទ្យា Warp Charge 30 ជាមួយកំណែ OnePlus 6T McLaren ថ្មីបំផុត សន្យាថាអាចសាកពី 0 ដល់ 50% ក្នុងតែ 20 នាទី។

9. មានកាមេរ៉ាច្រើនជាង ថតរូបបានល្អជាង

មានកាមេរ៉ាច្រើនជាង

កាមេរ៉ាភ្លោះបានក្លាយជាស្តង់ដារសម្រាប់ស្មាតហ្វូនឆ្នាំ 2018។ ក្រៅពីនេះទៅទៀត ប្រមាណ OEM ក៏បានដាក់បង្ហាញកំណែដែលមានកាមេរ៉ាបីរ និងកាមេរ៉ាបួន ដែលផ្តល់គុណភាពរូបថតល្អប្រសើរជាងមុន។

Huawei P20 Pro គឺជាស្មាតហ្វូនដំបូងដែលមានកាមេរ៉ាទៅដល់ 3 នៅខាងក្រោយ ហើយ Samsung ក៏បានយករចនានេះនៅលើស្មាតហ្វូនស៊េរីមធ្យមរបស់ខ្លួនគឺ Galaxy A7 (2018) ផងដែរ។ Lenovo និង Vivo ក៏កំពុងរៀបចំចេញផ្សាយស្មាតហ្វូនមានកាមេរ៉ាចំនួនបីរនៅចុងឆ្នាំនេះ។

មានកាមេរ៉ាច្រើនជាង

ពិសេសជាងនេះ Samsung បានចេញផ្សាយទូរស័ព្ទដែលមានកាមេរ៉ាខាងក្រោយទៅដល់បួន នោះគឺ Galaxy A9 (2018) មានសែនស័រធំ 24 MP សែនស័រ tele 10 MP ជាមួយ zoom អុបទិច 2x សែនស័រសែនទូលាយ 8 MP និងសែនស័រជម្រៅ 5 MP។

សូម្បីតែកាមេរ៉ាខាងមុខក៏កំពុងរត់តាមនិន្នាការកាមេរ៉ាច្រើន នៅពេលដែលក្រុមហ៊ុនផលិតជាច្រើនដូចជា Xiaomi OPPO និង Vivo ប្រកាសវត្តមានទូរស័ព្ទមានដល់ពីរកាមេរ៉ា selfie។

10. ម៉ាករបស់ចិនផ្តាច់មុខទីផ្សារឥណ្ឌា

ម៉ាករបស់ចិនផ្តាច់មុខទីផ្សារឥណ្ឌា

ក្រុមហ៊ុនទូរស័ព្ទទំនើបរបស់ឥណ្ឌាដូចជា Micromax, iBall និង Intex កំពុងតែបាត់ខ្លួនទៅៗ នៅក្នុងទីផ្សារស្មាតហ្វូន។ ក្រុមហ៊ុនផលិតរបស់ឥណ្ឌាត្រូវរងការវាយប្រហារយ៉ាងខ្លាំង ដោយការកើនឡើងយ៉ាងឆាប់រហ័សនៃ OEM ចិន ជាពិសេសគឺ Xiaomi, Realme និង OPPO។

Intex និង Micromax នៅតែបន្តផលិតទូរស័ព្ទធម្មតា ប៉ុន្តែទីផ្សារស្មាតហ្វូនរបស់ពួកគេត្រូវកាត់បន្ថយយ៉ាងខ្លាំង ហើយក្នុងអនាគតពិបាករក្សាបានក្នុងរយៈពេលយូរ។

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...