វាយតម្លៃលើ GSMArena៖ ភាគច្រើនអ្នកប្រើជ្រើស "កាមេរ៉ាក្រោយសំខាន់ជាង"

09/05/2019
Samsung Galaxy

កាលពីសប្តាហ៍មុន ការស្ទង់មតិថា "កាមេរ៉ា selfie សំខាន់ជាង ឬកាមេរ៉ាខាងក្រោយសំខាន់ជាង" បានអោយឃើញលិទ្ធិផល។ ហើយបន្ទាប់ពីរយៈពេលខ្លី លិទ្ធិផលបានបង្ហាញថា ភាគច្រើនអ្នកប្រើ ជ្រើសរើសថាកាមេរ៉ាខាងក្រោយមានសារៈសំខាន់ជាង ជាមួយអត្រាគឺ 10:1។

ក្នុងរយៈពេល 6 ថ្ងៃ ការស្ទង់មតិនេះទទួលបានដល់ 5.531 សន្លឹកឆ្នោត។ ជាមួយ 5.075 លើកជ្រើសរើស (92%) អោយឃើញថា ភាគច្រើនអ្នកប្រើគិតថា "កាមេរ៉ាក្រោយមានសារៈសំខាន់ជាង"។ គំនិតថា "កាមេរ៉ា selfie ទើបសំខាន់ជាង" ទទួលបានតែ 456 សន្លឹកឆ្នោតប៉ុណ្ណោះ គឺស្មើនឹងអត្រា 8%។

ការស្ទង់មតិ

បន្ទាប់ពីបានមើល comment នោះ GSMArena បាននិយាយថាកាមេរ៉ា selfie ក៏មានសារៈសំខាន់ណាស់ដែរ នាំមកភាពងាយស្រួលក្នុងការរស់នៅ។

អ្នកអាចប្រើកាមេរ៉ា selfie ដើម្បីថតរូបដោយខ្លួនឯង videocall ជាមួយមិត្តភក្តិ ឬសាច់ញាតិ។ អ្នកប្រើមួយចំនួននៅចូលចិត្តមុខងារដោះសោដោយសម្គាល់ផ្ទៃមុខ ដូច្នេះបើមិនមានកាមេរ៉ា selfie ស្មាតហ្វូននឹងមិនអាចដោះសោដោយសម្គាល់ផ្ទៃមុខបានឡើយ។

camera

ចំពោះផ្នែកវីដេអូវិញ ហាក់ដូចជា Samsung បានធ្វើយ៉ាងត្រឹមត្រូវ ពេលដែលចេញផ្សាយ Galaxy A80 ដែលបានធ្វើអោយប្រសើរបំផុតក្នុងផ្នែកវីដេអូ selfie ដោយអាចបើកឡើងហើយបង្វិល (ប្រើដូចជាកាមេរ៉ាខាងមុខ និងកាមេរ៉ាខាងក្រោយ)។

Galaxy A80

Galaxy A80

ទោះបីបានបំពាក់កាមេរ៉ា selfie មានទំហំរហូតដល់ 48 MP ក៏ដោយ តែចំណុចលេចធ្លោរបស់ Galaxy A80 គឺសមត្ថភាពថតវីដេអូ 4K ដែលមានគុណភាពខ្ពស់។ ដូច្នេះ ជំនួសអោយការផ្តោតទៅលើទំហំកាមេរ៉ា selfie នោះ គួរតែចំណាយពេលអភិវឌ្ឍន៍សមត្ថភាពថតវីដេអូប្រសើរជាង។

ទំហំរបស់កាមេរ៉ា selfie មិនសំខាន់ច្រើន អ្វីដែលសំខាន់ដើម្បីថតបានរូបភាពច្បាស់លាស់ និងពេញចិត្ត នោះគឺអ្នកត្រូវលៃតម្រូវកដៃ និងដៃរបស់អ្នកអោយអាស្រ័យទៅតាមមុំថត។

ប្រភព៖ GSMArena

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...