Galaxy S10 ទទួលបានពិន្ទុ A+ ក្នុងផ្នែកគុណភាពអេក្រង់

16/03/2019
Galaxy S10

ក្រុមអ្នកស្រាវជ្រាវនៅ DisplayMate ទើបបានប្រកាសថា Samsung Galaxy S10 គឺជាស្មាតហ្វូនដែលមានអេក្រង់ល្អបំផុតមកដល់សព្វថ្ងៃនេះ ហើយយកឈ្នះលើកំណត់ត្រាជាច្រើនអំពីគុណភាពអេក្រង់បង្ហាញ។

ជាលម្អិត យោងតាមលោកវេជ្ជបណ្ឌិត Raymond M. Soneira ដែលមកពី DisplayMate នេះ បានអោយដឹងថា Galaxy S10 បានបង្កើតនូវកំណត់ត្រាថ្មីមួយទៀតសម្រាប់ភាពត្រឹមត្រូវ និងបែងចែកកម្រិតពណ៌បានខ្ពស់បំផុតមកដល់ពេលនេះ។ មួយទៀតគឺ ទូរស័ព្ទ Galaxy S10 ក៏ជាស្មាតហ្វូនដែលមានកម្រិតពន្លឺអេក្រង់ខ្ពស់ជាងគេនាពេលបច្ចុប្បន្ន មានពណ៌ដើមធំបំផុត ហើយកម្រិតបញ្ចាំងរូបភាពគឺទាបជាងគេក្នុងពិភពស្មាតហ្វូន

គំនូសតាងបង្ហាញភាពច្បាស់លាស់

គំនូសតាងបង្ហាញភាពច្បាស់លាស់របស់ពណ៌នៅលើអេក្រង់នៃ Galaxy S10

DisplayMate បាននិយាយថាពួកគេពិតជាចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបច្ចកវិទ្យាបង្ហាញ HDR10+ នៅលើ Galaxy S10 នេះហើយគឺជាអេក្រង់ល្អបំផុតដើម្បីមើលប្រមាណមាតិកា multimedia ជាមួយគុណភាពល្អ ឡើងទៅដល់ 4K។

ក្រោយពីបានវាយតម្លៃយ៉ាងខ្ពស់សម្រាប់គុណភាពអេក្រង់របស់ទូរស័ព្ទ Galaxy S10 នេះ DisplayMate សម្រេចចិត្តអោយពិន្ទុ A+ ដល់វា ហើយក៏ជាពិន្ទុខ្ពស់បំផុតពីមុនមក។

ប្រភព៖ displaymate

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...