ប្រទេសចិនកំពុងកំណត់រចនាស្មាតហ្វូនរបស់ខ្លួនឡើងវិញ

09/11/2018
Huawei Mate 20 Pro

ចាប់តាំងពីក្រុមហ៊ុន Apple ចេញផ្សាយរចនាមាន notch លើទូរស័ព្ទ iPhone X នោះ ក្រុមហ៊ុនមកពីចិនជាច្រើនបាន "ចម្លង" រចនានេះទៅលើផលិតផលរបស់ពួកគេ ហើយរចនាមាន notch ចាប់ផ្ដើមក្លាយជា "ការប្រណាំងគ្នា" រវាងប្រមាណក្រុមហ៊ុននេះ។

Iphone X

Apple បង្កើតរចនាមាន notch លើ Iphone X

ប៉ុន្តែក្រោយមកវិញ ម៉ាកផលិតមកពីចិនបានព្យាយាមផ្លាស់ប្តូររចនាមាន "notch" ថែមទាំងបានកែលម្អកាន់តែច្រើន ដូចជា៖ រូបរាង notch តូចជាង គែមស្ដើងជាង អេក្រង់បង្ហាញស្ទើរតែពេញ 100% ផ្ទៃខាងមុខ។

Huawei Nova 3e

រូបរាង notch បានធ្វើមកតូចជាង អេក្រង់បង្ហាញធំជាង

មិនត្រឹមតែប៉ុណ្ណោះ ដើម្បីរត់តាមនិន្នាការអេក្រង់ពេញគែម ប្រមាណក្រុមហ៊ុនរបស់ចិនបានស្រាវជ្រាវនិងកែលម្អរចនា ដើម្បីកាន់តែអាចបើកទូលាយទំហំអេក្រង់បង្ហាញ។ ខណៈដែលក្រុមហ៊ុនធំៗ ដូចជា Samsung និង Apple សុទ្ធតែខិតខំរក្សារចនាដើមរបស់ខ្លួននោះ ក្រុមហ៊ុន OPPO បានក្លាយជា pioneer ពេលចេញផ្សាយ  OPPO F9 ជាមួយរចនា notch មានរូបរាងតំណក់ទឹក។

Oppo F9

រចនាអេក្រង់មានរូបរាងតំណក់ទឹកដំបូងលើ Oppo F9

បន្ទាប់មកទៀត ផលិតផលដែលមានរចនាថ្មីប្លែកចាប់ផ្ដើមប្រកាស់វត្តមានជាបន្តបន្ទាប់ ដូចជារចនាអេក្រង់មិនមានគែម ជាមួយកាមេរ៉ាខាងមុខបានលាក់ចូលទៅខាងលើផលិតផល (Vivo Nex) ឬចូលទៅក្នុងខ្លួន (OPPO Find X)។

Vivo Nex

Vivo Nex ជាមួយអេក្រង់មិនមានគែម កាមេរ៉ាមុខបានលាក់ចូលទៅខាងលើ

OPPO Find X

កាមេរ៉ាមុខបានលាក់ចូលទៅក្នុងខ្លួនទូរស័ព្ទ នៅកណ្ដាលស្រទាប់កញ្ចក់ទាំងពីរ

ក្រៅពីនេះទៀត ក្រុមហ៊ុនផលិតរបស់ចិនក៏បានផ្លាស់ប្ដូរច្រើនមុខងារដូចជា៖ ឧបករណ៍បំពងសម្លេងបានភ្ជាប់ជាមួយរន្ធសាក និងសែនស័រស្គេនម្រាមដៃបានដាក់ទៅក្នុងអេក្រង់ ឧទាហរណ៍ដូចជាផលិតផល Huawei Mate 20 Pro ដែលមានគោលបំណងតែមួយគត់គឺបង្រួមគែមអេក្រង់ បើកទូលាយផ្ទៃបង្ហាញ និងនាំមកការប្រើប្រាស់បានល្អជាង។

Huawei Mate 20 Pro

Huawei Mate 20 Pro

ដូច្នេះ ប្រមាណក្រុមហ៊ុនផលិតមកពីចិនកំពុងតែបញ្ជាក់រចនាស្មាតហ្វូនរបស់ខ្លួន៖ មានភាពច្នៃប្រឌិត និងថ្មីប្លែក ដើម្បីឆ្លើយតបបានកាន់តែល្អតម្រូវការអ្នកប្រើ។

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...