កម្លាំងម៉ាសុីនលម្អិត និងថ្ងៃចេញផ្សាយរបស់ Galaxy A60 ត្រូវលេចធ្លាយ

12/03/2019
Galaxy A60

ក្រោយពីការចេញផ្សាយរបស់ Galaxy A10, Galaxy A30 និង Galaxy A50 នោះ អ្នកគាំទ្របច្ចេកវិទ្យាជាច្រើន ក៏កំពុងរងចាំកំណែមួយផ្សេងទៀតដែលមានកម្រិតខ្ពស់ជាងរបស់ស៊េរី Galaxy A 2019 ជាពិសេសគឺទូរស័ព្ទ Galaxy A60។

ថ្មីៗនេះ កម្លាំងម៉ាសុីនលម្អិត និងព័ត៌មានថ្ងៃចេញផ្សាយរបស់ Galaxy A60 បានផ្សាយទៅលើ fanpage LEAKs Việt Nam សកម្មភាពនេះជួយដោះស្រាយបានច្រើនចម្ងល់របស់អ្នកប្រើ។

យោងតាមនោះ រូបថតតារាងតួលេខបច្ចេកវិទ្យារបស់ Galaxy A60 បានផុសឡើង វាបង្ហាញយ៉ាងគ្រប់គ្រាន់ កម្លាំងម៉ាសុីនរបស់ទូរស័ព្ទ។ ជាលម្អិត ស្មាតហ្វូននេះប្រើអេក្រង់ Super AMOLED 6.7 inch Infinity-U មានគុណភាពបង្ហាញ Full HD+ ហើយបានបំពាក់សែនស័រស្នាមម្រាមដៃខាងក្រោម។

Galaxy A60

ទូរស័ព្ទមាន 3 កាមេរ៉ានៅខាងក្រោយ រួមមានសែនស័រប្រធានទំហំ 32 MP សែនស័រ 5 MP និងសែនស័រមុំទូលាយ 8 MP។ ខាងមុខវិញគឺកាមេរ៉ា selfie 32 MP យ៉ាងចាប់អារម្មណ៍។

ប្រមាណតួលេខកម្លាំងម៉ាសុីនផ្សេងទៀតរបស់ទូរស័ព្ទនេះរួមមាន៖ ឈីប Snapdragon 675 (SM6150) មានអង្គចងចាំ RAM 6/8 GB និង ROM 128 GB ហើយប្រើថ្មមានទំហំ 4.500 mAh។

ចុងក្រោយ ថ្ងៃចេញផ្សាយរបស់ Galaxy A60 ក៏បានបង្ហាញ នោះគឺថ្ងៃ 19/4។

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...