វាយតម្លៃកម្លាំងម៉ាសុីនលេង game របស់ OPPO R17 Pro និងឈីប Snapdragon 710

31/12/2018

វាយតម្លៃកម្លាំងម៉ាសុីន OPPO R17 Pro ដែលជាស្មាតហ្វូនបានបំពាក់ឈីប Snapdragon 710 ផ្សំជាមួយ 8 GB RAM និង 128 GB អង្គចងចាំក្នុង។ ជាមួយកម្លាំងម៉ាសុីនដូច្នេះ តើស្មាតហ្វូននេះនឹងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីលេងប្រមាណ game ធ្ងន់បច្ចុប្បន្នដូចជា៖ PUBG Mobile, Asphalt 9,... ឬទេ? ចូររកចម្លើយដូចខាងក្រោមនេះ!

ពិនិត្យកម្លាំងម៉ាសុីនដោយកម្មវិធីឯកទេស

មុនពេលពិនិត្យយ៉ាងស៊ីជម្រៅ យើងខ្ញុំនឹងពិនិត្យកម្លាំងម៉ាសុីនលើ OPPO R17 Pro ដោយកម្មវិធីឯកទេស Antutu benchmark។ លទ្ធផលគឺ ទូរស័ព្ទនេះទទួលបានជិត 168.000 ពិន្ទុ ក្នុងនោះ GPU ទទួលបានជិត 46.000 ពិន្ទុ។

ANTUTU

ដូច្នេះ Snapdragon 710 លើ OPPO R17 Pro មានពិន្ទុកម្លាំងម៉ាសុីនល្អជាងប្រហែល 20% បើប្រៀបនឹងឈីប Snapdragon 660 (ប្រហែល 135.000 ពិន្ទុ Antutu)។

ចំពោះ game Vainglory Mobile

ជាមួយកម្លាំងម៉ាសុីន Snapdragon 710 និង RAM 8 GB នោះ ពេលលេង Vainglory Mobile អនុញ្ញាតអោយអ្នកប្រើបង្កើតក្រាហ្វិតនៅកម្រិតខ្ពស់បំផុត ក្នុងពេលតែមួយនោះដែរ យើងអាចបើកទាំងមុខងារ FPS ខ្ពស់ ដើម្បីលេងបានណែនដៃជាង។

Vainglory Mobile

ដំណើរការជ្រើសរើសជើងប្រឆាំងមុនចូលលេង game បានរហ័សហើយមិន delay។ វាជួយអោយអ្នកអាច "pick" បានជើងប្រឆាំងឆាប់ជាងគូប្រកួតផ្សេង។

ពេលចាប់ផ្ដើមលេង game មានអារម្មណ៍ថាទូរស័ព្ទមានភាពផ្អាក់បន្តិច តែក្រោយវិញគឺរលូនទាំងស្រុង។ ប្រមាណកាយវិការបញ្ជាតួអង្គប្រឆាំងបានបំពេញភ្លាមៗ សូម្បីក្នុងដំណាក់កាលប្រយុទ្ធ 5 vs 5 ក៏អត់បញ្ហា។

Vainglory Mobile

តួលេខ FPS ពេលលេង Vainglory Mobile លើ OPPO R17 Pro ប្រែប្រួលក្នុងកម្រិតសុវត្ថិភាពពី 50-60 FPS ក្នុងករណីមួយចំនួនដូចជាប្រយុទ្ធនោះ វាមានការថយចុះនិងអសុវត្ថិភាពក្នុងតួលេខ FPS។ តាមយើងខ្ញុំគិតថា OPPO R17 Pro មិនទាន់ប្រើប្រាស់កម្លាំងម៉ាសុីនអស់ពីកម្រិតសម្រាប់ game នេះនោះទេ។

ប្រឈមមុខជាមួយ Modern Combat 5

នេះគឺជា game មានតម្រូវការកម្លាំងម៉ាសុីននិងក្រាហ្វិចលើស្មាតហ្វូនខ្ពស់គួរសម ព្រោះអ្នកលេងត្រូវធ្វើដំណើរ បាញ់គ្នា ហើយឈុតលេងក៏ត្រូវផ្លាស់ប្តូរជានិច្ច។

Modern Combat 5

ផ្សេងនឹង Vainglory Mobile ពេលបើក Modern Combat 5 មិនមាន lag ឬបន្ថយ FPS ឡើយ។ ខណៈដែលកាយវិការបញ្ជាតួអង្គប្រឆាំងដូចជាបង្វិលខ្លួន ឬតម្រង់បាញ់ បានបំពេញយ៉ាងឆាប់រហ័សនិងរលូនទៀតផង។

ប្រមាណចំណុចផ្សេងទៀតក្នុង game ដូចជា៖ ភ្លើង ការបាញ់ រត់ លោត... សុទ្ធតែបានបង្ហាញយ៉ាងរស់រវើក មិនជាប់គាំងពេលផ្លាស់ប្ដូរស៊ុមលេង។ និយាយរួមមក កម្លាំងម៉ាសុីនដែល OPPO R17 Pro បង្ហាញក្នុងដំណើរការលេង Modern Combat 5 គឺល្អប្រសើរណាស់។

ចំពោះ game Asphalt Extreme

នេះគឺល្បែងប្រណាំងឡានលើ Mobile ជាមួយក្រាហ្វិតស្អាតភ្នែក ជាពិសេសគឺប្រមាណរបៀបលេងពេលប្រណាំងឡាន ឬពេលបង្កើនល្បឿន។ ចាំមើលតើ OPPO R17 Pro នឹងអាចយកឈ្នះលើ game ធ្ងន់ដូចជា Asphalt Extreme នេះទេ?

Asphalt Extreme

ចម្លើយគឺអាចធ្វើបានយ៉ាងស្រួល សូម្បីពេលចាប់ផ្ដើមចូលលេង game ទូរស័ព្ទនៅតែដំណើរការបានល្អ មិនមាន lag ឬបន្ថយស៊ុមឡើយ។ ខណៈដែលកាយវិការហោះហើរឡាន បង្កើនល្បឿន បានបង្ហាញយ៉ាងច្បាស់លាស់និងត្រឹមត្រូវ។

ក្រោយពីពិនិត្យ យើងអាចបញ្ជាក់បានថា OPPO R17 Pro មានសមត្ថភាពគ្រប់គ្រាន់ដើម្បីផ្ដល់អោយអ្នកប្រើការលេង game Asphalt Extreme យ៉ាងស្រួលដៃ។

ចំពោះ game សែន hot PUBG Mobile

PUBG Mobile បានវាយតម្លៃថាជា game ប្រើច្រើនថាមពលថ្មនិងកម្លាំងម៉ាសុីនលើស្មាតហ្វូន ប្រភេទ game នេះតម្រូវការកម្លាំងយ៉ាងខ្ពស់។ ប៉ុន្តែ វាមិនមែនជាបញ្ហាសម្រាប់ OPPO R17 Pro ឡើយ បទពិសោធន៏ lobby ជាមួយ 100 អ្នកនៅតែមានស្ថេរភាព ដំណើរការទាញយកទិន្នន័យមុនពេលលេង game ក៏មិនមានបញ្ហាអ្វី។

PUBG Mobile

សំខាន់គឺកាយវិការបញ្ជាតួអង្គ OPPO R17 Pro នឹងផ្ដល់ការលេងយ៉ាងស្រួល ប្រមាណសកម្មភាពដូចជារត់ លោត ឬតម្រង់បាញ់ នឹងបានបំពេញយ៉ាងឆាប់ មិន delay ឬ lag ឡើយ។

ជាពិសេស ក្នុងការប្រយុទ្ធ team 4 vs 4 ក៏មិនមានបញ្ហាអ្វី។ និយាយរួមមក OPPO R17 Pro អាចបំពេញតម្រូវការលេង game PUBG Mobile បានល្អគួរសម។

សរុបសេចក្ដី

PPO R17 Pro

ដូច្នេះ ឆ្លងកាត់ការពិនិត្យទាំងបួន៖ Vainglory Mobile, Modern Combat 5, Asphalt Extreme និង PUBG Mobile ទូរស័ព្ទ OPPO R17 Pro នៅតែបង្ហាញបានថាខ្លួនជាស្មាតហ្វូនមួយមានកម្លាំងម៉ាសុីនល្អ អាចបំពេញតម្រូវការយ៉ាងរលូនអោយអ្នកលេង game។

បើប្រៀបធៀបក្នុងចំណុចកម្លាំងម៉ាសុីននិងតម្លៃនោះ OPPO R17 Pro មិនទាន់ចាប់អារម្មណ៍ខ្លាំងពេកទេ ប៉ុន្តែ ផលិតផលនេះកើតមកមិនមែនសម្រាប់ប្រៀបធៀបតែកម្លាំងនោះទេ នៅមានចំណុចល្អផ្សេងទៀត៖ គុណភាពផលិផល រចនាស្អាត និងបច្ចេកវិទ្យាចាប់ចិត្តផ្សំតាម (សាកសែនលឿន កាមេរ៉ា 3D...)។

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...