ចំណូលទាប Apple ទំលាក់តម្លៃលក់ iPhone Xr, Xs, Xs Max នៅប្រទេសចិន

23/01/2019
ចំណូលទាប Apple បានបន្ថយតម្លៃ iPhone Xr, Xs, Xs Max នៅក្នុងប្រទេសចិន

ទំនងជាក្រុមហ៊ុន Apple នៅតែបន្តប្រឈមមុខនឹងការលំបាកនៅពេលការលក់ទូរស័ព្ទ iPhone បន្តធ្លាក់ចុះ។ ដូច្នេះក្រុមហ៊ុនត្រូវសម្រេចចិត្តបន្ថយតម្លៃម៉ូដែល iPhone ថ្មីដែលជាការសម្រេចចិត្តដ៏កម្រមួយសម្រាប់ Apple ។

យោងតាម Phonearena បានឱ្យដឹងថាហាងនៅចិនបានចាប់ផ្តើមប្រកាសបញ្ចុះតម្លៃលើ iPhone 8, iPhone 8 Plus, iPhone Xr, iPhone Xs និង iPhone Xs Max ។ ជាមធ្យមម៉ូដែលទូរស័ព្ទ iPhone នឹងទទួលបានការបញ្ចុះតម្លៃ 59 ដុល្លារ ពិសេសទូរស័ព្ទ iPhone Xr នឹងធ្លាក់ចុះខ្លាំងបំផុតរហូតដល់ 66 ដុល្លារ នៅសល់ត្រឹម 770 ដុល្លារ ។

របាយការណ៍បានលើកឡើងថាអតិថិជននៅប្រទេសចិនដែលចង់បានការបញ្ចុះតម្លៃត្រូវតែទិញទូរស័ព្ទ iPhone នៅក្រុមហ៊ុនចែកចាយរបស់ក្រុមហ៊ុន Apple (Apple Premium Resellers) ។ ប្រសិនបើទិញនៅ Apple Store អ្នកប្រើនឹងទទួលបានការបញ្ចុះតម្លៃប្រសិនបើ update ពី iPhone ចាស់។

សង្ឃឹមថាបន្ទាប់ពីប្រទេសចិនក្រុមហ៊ុន Apple នឹងអនុវត្តវិធីសាស្រ្តដូចគ្នាទៅនឹងទីផ្សារជាច្រើនទៀត។

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...