លេចធ្លាយព័ត៌មាន iPhone 2019៖ កាមេរ៉ាភ្លោះ តែមិនមាន USB-C

26/01/2019
iPhone 2019

iPhone 2019 របស់ Apple អាចនឹងបានធ្វើអោយប្រសើរឡើងទាំងកាមេរ៉ាខាងមុននិងក្រោយ សមាសភាគខាងក្នុងក៏បានរៀបចំមកវិញផងដែរ ហើយបន្តការប្រើប្រាស់រន្ធ Lightning នេះយោងតាមព័ត៌មានថ្មីបំផុតពី leaker Steve Hemmerstoffer (ដែលមានគណនី @OnLeaks) ចែករំលែកជាមួយទំព័រ ComparaRaja របស់ឥណ្ឌា។

ក្នុងសប្តាហ៍កន្លងទៅនេះ Hemmerstoffer បានផុសឡើងពីរគំរូទូរស័ព្ទ iPhone 2019 នេះប្រហែលជាពីរគំរូដែលកំពុងបាន Apple ធ្វើការពិនិត្យ ដោយមានផ្ទៃក្រោយគឺប្រព័ន្ធ 3 កាមេរ៉ាដេកទទឹង។ កាលពីថ្ងៃ 17/1 Hemmerstoffer បានផ្ដល់ព័ត៌មានបន្ថែមអំពីម៉ាសុីនថតលើកំណែបន្ទាប់របស់ iPhone Xs Max។

iPhone 2019

តាមនោះ ក្នុងចំនោម 3 កាមេរ៉ាថ្មីនោះ មានពីរសែនស័រគឺ 10 MP + 14 MP ព័ត៌មានលម្អិតរបស់កាមេរ៉ាទីបីរមិនទាន់បានដឹង។ ដើម្បីប្រៀបធៀប iPhone Xs និង iPhone Xs Max បច្ចុប្បន្នដែលប្រើពីរសែនស័រ 12 MP អោយកាមេរ៉ាភ្លោះខាងក្រោយនោះ វារួមមានកញ្ចក់ឡេន tele មួយ និងកញ្ចក់ឡេនមុំទូលាយមួយ។

Apple អាចនឹងបន្តការប្រើប្រាស់កញ្ចក់ឡេន tele និងកញ្ចក់ឡេនមុំទូលាយសម្រាប់ iPhone 2019 តែព័ត៌មាននេះក៏មិនទាន់បានបញ្ជាក់នៅឡើយ។ ប្រមាណ render បាន Hemmerstoffer ចែករំលែកបានអោយឃើញថា Apple នៅតែមិនទាន់សម្រេចចិត្តថានឹងដាក់កាមេរ៉ាទាំង 3 អោយដេកទទឺង ឬតម្រៀបជារូបការ៉េសម្រាប់ iPhone 2019 ឡើយ។

iPhone 2019

ប្រព័ន្ធកាមេរ៉ា TrueDepth នៅខាងមុខនឹងប្រើសែនស័រ 10 MP កើនឡើង 7 MP បើប្រៀបនឹងកំណែបច្ចុប្បន្ន។ ប្រមាណពាក្យចចាមអារ៉ាម និងរូបភាពលេចធ្លាយបានបង្ហាញថា កាមេរ៉ា TrueDepth នឹងមានទំហំតូចជាង ដូច្នេះហើយ notch ក៏ដូចផងដែរ។

នៅខាងក្នុងវិញ iPhone 2019 ជាមួយកាមេរ៉ា 3 នឹងបានរៀបចំមក ថ្មរូបរាងអក្សរ L តូចល្មមជាង ហេតុនេះហើយធ្វើហើយទំហំសរុបមើលទៅដូចជារូបការ៉េមួយធំ ខណៈដែល motherboard បានដាក់នៅខាងលើថ្ម។

Hemmerstoffer ក៏បាននិយាយថា ពីរកំណែដែលលោកបានចែលរំលែកនេះមិនមានរន្ធ USB-C ទោះបីជាមានពាក្យចចាមអារ៉ាមជាច្រើនបានបង្ហាញថា Apple អាចនឹងប្ដូរទៅប្រើរន្ធ USB-C វិញ គឺជំនួសអោយរន្ធ Lightning លើកំណែ iPhone 2019។

iPhone 2019

ព័ត៌មានទាំងអស់មកពី Hemmerstoffer សុទ្ធតែមានប្រភពពីកំណែ iPhone ទាំងពីរនេះ ដែលលោកបញ្ជាក់ថាវាកំពុងស្ថិតក្នុងដំណាក់កាល EVT (Engineering Validation Test) ហើយមិនទាន់បានសម្រេចនៅឡើយ ដូច្នេះហើយមិនអាចបញ្ជាក់ថាព័ត៌មានទាំងនេះជាការពិត។

ចំណាំមួយទៀតគឺ ព័ត៌មានទាំងនេះក៏មិនទាន់បានទទួលការបញ្ជាក់ពី Apple ឬប្រភពអាចជឿជាក់ណាមួយ ដូច្នេះហើយយើងគួររងចាំរបាយការណ៍ជាក់ស្ដែងសម្រាប់ផលិតផល iPhone 2019 នេះ។

ប្រភព៖ Macrumors

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...