ស្មាតហ្វូនពណ៌ក្រហមទាំង 5 ដែលគួរទិញសម្រាប់ឆ្នាំថ្មី 2019

01/01/2019
ស្មាតហ្វូនពណ៌ក្រហមទាំង 5 ដែលគួរទិញសម្រាប់ឆ្នាំថ្មី 2019 នេះ

តាំងពីដើមមកទូរស័ព្ទពណ៌ក្រហមតែងតែមានភាពលេចធ្លោ និងទាក់ភ្នែកជាងគេ ជាពិសេសក្រហមក៏តំណាងឱ្យថាមពល កម្លាំង និងលាភសំណាងផងដែរ។ ដូច្នេះក្នុងអត្ថបទនេះខ្ញុំនឹងបង្ហាញអ្នកនូវស្មាតហ្វូនពណ៌ក្រហមដ៏ស្រស់ស្អាតទាំង 5 ដែលអ្នកគួរទិញសម្រាប់ឆ្នាំថ្មីនខាងមុខនេះ។

ក្រៅពីនេះពណ៌ក្រហមក៏មានន័យក្នុងការបង្ហាញពីបុគ្គលិកលក្ខណៈនៃអ្នកប្រើផងដែរគឺ៖ ជាមនុស្សដែលរហ័សរហួន ពោពេញដោយកម្លាំង ស្វាហាប់ និងរស់រវើក។ អ្នកដែលចូលចិត្តប្រភេទពណ៌នេះច្រើនតែជាមនុស្សដែលមានរូបរាងគួរឱ្យចាប់អារម្មណ៍ជាពិសេសគឺគួរឱ្យទាក់ទាញចំពោះភេទផ្ទុយ។

១. Realme 2 4GB/64GB

Realme 2 4GB/64GB

Realme គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន OPPO ក្នុងគោលបំណងនាំមកនូវផលិតផលដែលមានគុណភាពល្អជាមួយនឹងតម្លៃសមរម្យ។ Realme 2 មាន RAM ទំហំ 4GB អង្គផ្ទុកទិន្នន័យខាងក្នុង 64GB (ជាមួយរន្ធដោតMemory) គ្រប់គ្រាន់ដើម្បីនាំមកនូវភាពរលូនក្នុងការងារជាច្រើន និងការផ្ទុកទិន្នន័យដោយស៊េរី។

ទាក់ទងនឹងការកម្សាន្ត Realme 2 ដែលយើងកំពុងនិយាយអំពីគឺមានអេក្រង់ IPS LCD 6.2inch HD+ ផ្តល់នូវប្លង់មើលធំទូលាយ រីរាយក្នុងការមើលខ្សែភាពយន្ត។

ស្មាតហ្វូននេះក៏មានកាមេរ៉ាទំហំ 13 + 2 MP នៅខាងក្រោយដែលអនុញ្ញាតឱ្យអ្នកថតរូបបែបព្រិលផ្ទៃបែប Portrait។ បន្ទះឈីប Snapdragon 450 ផ្តល់នូវដំណើរការប្រកបដោយស្ថេរភាពជាមួយនឹងថាមពលថ្មបាន 4230 mAh ដើម្បីជួយអ្នកអោយប្រើប្រាស់បានពេញមួយថ្ងៃ។

២. Samsung Galaxy J6+

ដូចទៅនឹង J4+, J6+ គឺជាផលិតផលទី 2 ដែលក្រុមហ៊ុន Samsung ទើបតែបានបញ្ចេញដែលមានការរចនា និងពណ៌ថ្មី។ ផលិតផលដែលមានរចនាបែបយុវវ័យ និងម៉ូតទាន់សម័យ។ ផ្នែកខាងក្រោយគ្រប់ដោយលោហៈក្លែងកញ្ចក់មានពណ៌ថ្មីៗជាច្រើនដូចជា៖ ទឹកប្រាក់ ក្រហម និងខ្មៅ។

Samsung Galaxy J6+

Samsung J6+ ក៏មានអេក្រង់លាតពេញគែម កាមេរ៉ាភ្លោះថតច្បាស់នៅពេលយប់ និងកម្លាំងម៉ាស៊ីនខ្លាំងជាម៉ូឌែលមុនដូចជា J4+ គឺកាមេរ៉ាសែលហ្វីដែលមានទំហំរហូតដល់ 8MP, RAM 3GB + ROM 32GB និងថ្មដែលមានស្រាប់ 3300 mAh។

៣.OPPO F9 6GB

OPPO F9

OPPO F9 មានការរចនាដ៏ទាន់សម័យ និងគួរអោយចាប់អារម្មណ៍បំផុតជាមួយនឹងអេក្រង់លាតពេញគែមជាមួយ notch ដំណក់ទឹកដ៏ប្រណិត។

ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.3 inch ជាមួយ resolution Full HD+ មានឈីប Helio P60, ROM 64GB កាមេរ៉ាភ្លោះក្រោយ16 + 2 MP កាមេរ៉ាមុខ 25MP ជាមួយនឹងបញ្ញាសិប្បនិម្មិត AI​ ដែលនាំមកនូវរូបថតដែលមានគុណភាពខ្ពស់ និងស្រស់ស្អាត។

ក្រៅពីនេះ OPPO F9 ក៏មានថ្មទំហំធំដល់ទៅ 3500mAh ដែលមានការគាំទ្រការសាកថ្មលឿន VOOC ដោយមានសមត្ថភាពសាកថ្ម 5 នាទី និងប្រើបានរយៈពេល 2 ម៉ោង។

៤. Galaxy S9+ 64GB​ Red Wine

Galaxy S9+  64G Red Wine គឺជាស្មាតហ្វូនដែលមានគុណភាពខ្ពស់ពីក្រុមហ៊ុន Samsung ។ ស្មាតហ្វូននេះមានការរចនាម៉ូតទាន់សម័យបំផុតជាមួយនឹងអេក្រង់កោង 3D ដែលក្រុមហ៊ុនជាច្រើននៅតែមិនទាន់មាន។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូនក៏ត្រូវបានគ្របដោយកញ្ចក់រឹងមាំ គែមកោងជួយសម្រួលដល់ការចាប់កាន់។

Galaxy S9+ 64GB​ Red Wine

ស្មាតហ្វូននេះមានអេក្រង់ Super AMOLED ទំហំ 6.2 inch និងមាន resolution 2K + ។ ឈីប Exynos 9810 មានថាមពលខ្លាំង RAM 6GB, ROM 64GB, កាមេរ៉ា 13MP កាមេរ៉ាមុខ 8MP និងថ្ម 3500 mAh ។

៥. iPhone Xr 128 GB

iPhone Xr 128 GB

iPhone Xr គឺជាស្មាតហ្វូនថោកបំផុតរបស់ iPhone ទាំងបីដែលត្រូវបានដាក់លក់នៅឆ្នាំ 2018។ ស្មាតហ្វូននេះនៅតែមានការរចនាដ៏គួរអោយចាប់អារម្មណ៍ជាមួយនឹងការហូរចូលអេក្រង់លាតពេញគែម notch និងភាពទាក់ភ្នែក។

ផ្នែកខាងក្រោយរបស់ iPhone Xr គឺកាមេរ៉ា មិនមែនជាកាមេរ៉ាភ្លោះដូច iPhone XS ឡើយ។ កាមេរ៉ារបស់ iPhone Xr មានមុខងារពិសេសដូចជា Smart HDR, Portrait Mode និង Depth Control ។ iPhone Xr ត្រូវបានបំពាក់ជាមួយបន្ទះឈីប Apple A12 Bionic សម្រាប់ល្បឿនដំណើរការលឿនបំផុត។

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...