ហេតុផល 5 ដែលអ្នកគួរទិញ Huawei Y7 Pro (2019) ភ្លាម

10/02/2019
ហេតុផល 5 ដែលអ្នកគួរទិញ Huawei Y7 Pro (2019) ភ្លាម

អ្នកកំពុងតែជាសិស្ស និស្សិត ឬបុគ្គលិកដែលមានប្រាក់ចំណូលតិចតួចប៉ុន្តែនៅតែចង់ធ្វើជាម្ចាស់ស្មាតហ្វូនជាមួយនឹងការរចនាទំនើបទាន់សម័យ មានកាមេរ៉ាអាចថតបែបព្រិលផ្ទៃដើម្បីរក្សានូវអានុស្សាវរីយ៌ដ៏ស្រស់ស្អាតជារៀងរាល់ថ្ងៃរបស់ខ្លួន។ ដូច្នេះ Huawei Y7 Pro (2019) នឹងជាជម្រើសដ៏ល្អ។ ទាំងនេះគឺជាហេតុផលដែលអ្នកគួរទិញ Huawei Y7 Pro (2019) ភ្លាម។

១. ការរចនាទំនើបទាន់សម័យ

ទោះបីជាស្ថិតនៅក្នុងកម្រិតតម្លៃថោកក៏ដោយក៏ Huawei Y7 Pro (2019) បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងដំណាក់កាលនៃការរចនា។ ស្មាតហ្វូនមានសម្បកភ្លឺរលោង រឹងមាំ និងគុណភាពល្អ។ ផ្ទៃខាងមុខគឺជាអេក្រង់ Waterdrop នេះក៏ជានិន្នាការរចនាថ្មីនៅលើស្មាតហ្វូននាពេលបច្ចុប្បន្ននេះ។

ការរចនាទំនើបទាន់សម័យ

ជាមួយនឹងការរចនានេះ Huawei Y7 Pro (2019) ផ្តល់នូភាពថ្លៃថ្នូ អេក្រង់ធំប៉ុន្តែទំហំទាំងមូលនៅតែតូចស្រួលសម្រាប់ការចាប់កាន់ដោយដៃម្ខាង។

២. កាមេរ៉ាភ្លោះថតព្រិលផ្ទៃ និងកាមេរ៉ាថតសែលហ្វីស្អាត

ផ្នែកខាងក្រោយរបស់ Huawei Y7 Pro ( 2019) មានបំពាក់ជាមួយកាមេរ៉ាភ្លោះបញ្ឈរនៅជ្រុងខាងឆ្វេងផ្នែកខាងលើ, មានកញ្ចក់ឡែន 2 គឺ 13 + 2 MP,  Aperture F/1.8 ដែលបញ្ចូលនូវ AI ដើម្បីអាចកំណត់បានជា 500 ប្លង់ថត។ ដោយហេតុនេះហើយទើបអ្នកអាចថតរូបបានយ៉ាងស្រស់ស្អាតក្នុងគ្រប់ស្ថានភាពសូម្បីតែនៅពេលយប់ក៏ដោយ។

កាមេរ៉ាភ្លោះថតព្រិលផ្ទៃ និងកាមេរ៉ាថតសែលហ្វីស្អាត

ជាមួយនឹងកាមេរ៉ាថតសែលហ្វីដែលមានភាពទាក់ទាញគួរឱ្យចាប់អារម្មណ៍ជាមួយនឹង resolution 16MP រួមជាមួយនឹង Portrait, Outo edit ដើម្បីជួយអ្នកមាននូវរូបថតដែលស្រស់ស្អាតបំផុតដើម្បីចែករំលែកជាមួយមិត្តភក្តិ។

៣. អេក្រង់ធំ ថ្មធំ នាំមកនូវអារម្មណ៌ស្រស់ស្រាយពេលប្រើ

Huawei Y7 Pro (2019) មានអេក្រង់ទំហំ 6.26  inch ជាមួយនឹង resolution HD+។ អេក្រង់ធំជួយអ្នកក្នុងការកំសាន្តកម្សាន្ត មើលភាពយន្ត លេងហ្គេម ឬអានអត្ថបទបានយ៉ាងត្រជាក់ភ្នែក។

អេក្រង់ធំ ថ្មធំ នាំមកនូវអារម្មណ៌ស្រស់ស្រាយពេលប្រើ

ស្មាតហ្វូននេះមានថ្មដែលមានទំហំរហូតដល់ 4000 mAh ជាមួយសមត្ថភាពក្នុងការសន្សំសំចៃថាមពលដោយ AI ដូច្នេះអ្នកអាចកាន់ស្មាតហ្វូនចេញពីផ្ទះបានពេញមួយថ្ងៃដោយមិនចាំបាច់ព្រួយបារម្ភអំពីការអស់ថ្ម។

ថ្មដ៏ធំ អេក្រង់ធំទូលាយគឺជាការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះជួយឱ្យអ្នកលេងហ្គេម កំសាន្ត មើលខ្សែភាពយន្ត លេងហ្វេសប៊ុកនៅថ្ងៃឈប់សម្រាកយ៉ាងស្រស់ស្រាយ។

៤. កម្លាំងម៉ាស៊ីនល្អក្នុងកម្រិតតម្លៃ

កម្លាំងម៉ាស៊ីនល្អក្នុងកម្រិតតម្លៃ

Huawei Y7 Pro (2019) មានបំពាក់នូវឈីបឈីបដ៏ល្បីល្បាញពីក្រុមហ៊ុន Qualcomm គឺ Snapdragon 450,  មាន 8 cores រួមជាមួយ RAM 3 GB + ROM 32 GB ដើម្បីជួយអ្នកប្រើដោយរលូននូវកម្មវិធីផ្សេងៗ និងហ្គេមល្បីៗនាពេលបច្ចុប្បន្ននេះ។ ROM ទំហំធំមានសមត្ថភាពពង្រីកការរក្សាទិន្នន័យតាមរយៈរន្ធដោត microSD រហូតដល់ 512 GB ដែលផ្តល់ឱ្យអ្នកនូវសមត្ថភាពរក្សាទុកភាពយន្ត និងឯកសារជាច្រើនតាមតែអ្នកត្រូវការ។

៥. តម្លៃថោក ល្មមនឹងខ្ទង់ចំណូលនៃអ្នកប្រើ កម្មង់មុននឹងទទួលបានកាដូរពិសេសៗជាច្រើន

អ្នកជាកម្មករ, សិស្ស និស្សិត ឬអ្នកដែលមានប្រាក់ចំណូលទាបអ្នកនិងមិនចាំបាច់ខ្វល់ទៀតឡើយព្រោះ Huawei Y7 Pro (2019) មានតម្លៃត្រឹមតែមិនដល់ 250$ ផងនៅពេលនេះ។ តម្លៃនេះគឺសមរម្យសម្រាប់យុវវ័យជាច្រើន។

លើសពីនេះទៀតអ្នកអាចទិញ Huawei Y7 Pro (2019) ដោយបង់រំលស់ជាមួយនឹងការប្រាក់ 0% ផងដែរដែលបង្កើនឱកាសរបស់អ្នកក្នុងការធ្វើឱ្យវាកាន់តែងាយស្រួល។ ជាមួយ BigPhone។ គ្រាន់តែសន្សំតិចតួចជារៀងរាល់ខែនោះអ្នកនឹងអាចមានស្មាតហ្វូននេះប្រើជាមិនខាន។

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...