6 ចំណុចអំពី iPhone 11 ដែលអ្នកប្រហែលជាមិនទាន់ដឹង!

30/09/2019
បីកំណែ iPhone 11 ថ្មី

បីកំណែ iPhone ថ្មីគឺ iPhone 11, iPhone 11 Pro និង iPhone 11 Pro Max បានចាប់ផ្តើមដាក់លក់នៅតាមប្រទេសមួយចំនួនទៅហើយ។ ចឹងក្នុងអត្ថបទនេះ យើងនឹងនិយាយអំពីចំណុចខ្លះៗរបស់ផលិតផលទាំងនេះ ដែល Apple មិនទាន់បានប្រាប់អ្នកប្រើនៅឡើយ។

1. រន្ធ Lightning របៀប USB 2.0

បញ្ហានេះមិនបាន Apple ចែករំលែកក្នុងព្រឹត្តិការណ៍ចេញផ្សាយឡើយ ហើយមួយទៀត ពិធីជញ្ចូនទិន្នន័យបែប USB 2.0 នេះក៏លែងទាន់សម័យទៅហើយ។ ខណៈដែលប្រមាណគូប្រជែងដូចជា Galaxy Note 10 និង Note 10+ ប្រើប្រាស់ USB 3.1 នោះ Apple នៅបែរជាប្រើពិធីជញ្ចូនទិន្នន័យរបៀបចាស់នេះឬ?

បីកំណែ iPhone 11 ថ្មី

ពិបាកយល់បន្តិចថា iPad Pro 10.5 2017 ក៏ប្រើរន្ធ Lightning ផងដែរ ប៉ុន្តែបែប USB 3.0 ផ្ដល់ល្បឿនយ៉ាងលឿន។ ឆ្នាំ 2019 វិញ បីកំណែ iPhone ថ្មីសុទ្ធតែមានតម្លៃថ្លៃ ប៉ុន្តែ Apple បែរជាប្រើ USB 2.0 ទៅលើផលិតផលទាំងបីនេះ។

ហេតុការនេះប៉ះពាល់យ៉ាងខ្លាំងដល់ការ copy ទិន្នន័យពី laptop ទៅអោយ iPhone វាយឺត ខាតពេលវេលា ហើយការប្រើប្រាស់របស់យើងក៏មិនបានរលូន។

2. លើកដំបូងក្នុងប្រវត្តិសាស្រ្ត បញ្ចុះតម្លៃ iPhone

បីកំណែ iPhone 11 ថ្មី

iPhone 11 មានតម្លៃចាប់ផ្តើមថោកជាង iPhone Xr ដល់ 50 USD ពេលបង្ហាញខ្លួន។ តែប្ដូរមកវិញ iPhone 11 មិនមែនជាកំណែតម្លៃថោកឡើយ កម្លាំងម៉ាសុីនស្មើនឹង iPhone 11 Pro និង iPhone Pro Max គឺមានអង្គចងចាំ 4 GB RAM ដែរ។ វាមិនមានភាពខុសគ្នាដូចឆ្នាំមុនគឺ iPhone Xr មានតែ 3 GB RAM ប៉ុណ្ណោះ មិនបានបំពាក់ 4 GB RAM ដូច iPhone Xs និង iPhone Xs Max ទេ។

3. បានបំពាក់ Wi-Fi 6

ពេលដែលយើងតភ្ជាប់ Wi-Fi នៅទីកន្លែងដែលមានមនុស្សច្រើន ដូចជាស្ថានីយ៍ ព្រលានយន្តហោះ សាលារៀន ឬសណ្ឋាគារ ការតភ្ជាប់ Wi-Fi នឹងលំបាក ហើយយឺតទៀតផង។

បីកំណែ iPhone 11 ថ្មី

Wi-Fi 6 មានបច្ចេកវិទ្យាមួយ សន្យាថានឹងបង្កើនល្បឿនមធ្យមរបស់អ្នកប្រើយ៉ាងតិច 4 ដង នៅតំបន់ដែលស្ទះ។ នេះក៏អាចអនុវត្តចំពោះគ្រួសាររបស់អ្នក ពេលដែលមានម៉ាសុីនជាច្រើន តភ្ជាប់ Wi-Fi ឬស្ថានភាពចែករំលែក Wi-Fi ជាមួយអ្នកជិតខាង។

បីកំណែ iPhone 11 ថ្មី

និយាយរួម ស្តង់ដារ Wi-Fi 6 ជួយអ្នកទទួលបានល្បឿនបញ្ជូនទិន្នន័យលឿន និងមានប្រសិទ្ធភាពជាង បើប្រៀបនឹងស្តង់ដារ Wi-Fi 5។ ក្រៅពីនេះ បីកំណែ iPhone ថ្មីសុទ្ធតែប្រើកូនឈីប U1។

បន្ទះឈីប U1 ថ្មី ដែលបាន Apple រចនាឡើងនេះ ប្រើបច្ចេកវិទ្យា Ultra Wideband ជួយអោយ iPhone 11 រកបានទីតាំងរបស់ម៉ាសុីន Apple ផ្សេងទៀត ដែលប្រើបន្ទះឈីបនេះដែរ។ ដូច្នេះ ការសម្គាល់ពេល AirDrop នឹងកើតឡើងឆាប់ជាង ហើយអ្នកអាចចែករំលែកឯកសារបានយ៉ាងស្រួល។

4. ទម្ងន់ធ្ងន់ជាង

iPhone 11 នៅតែមានទំហំប៉ុន iPhone Xr។ ប៉ុន្តែពេលនិយាយដល់ iPhone 11 Pro និង iPhone 11 Pro Max នោះ ទម្ងន់របស់វាមានការផ្លាស់ប្តូរ។ iPhone 11 Pro ធ្ងន់ជាង iPhone Xs ដល់ 11g ចំណែក iPhone 11 Pro Max ធ្ងន់ជាង iPhone Xs Max គឺ 18g។

បីកំណែ iPhone 11 ថ្មី

ប្ដូរអោយកម្រាស់ និងទម្ងន់កើនឡើងនោះ កំណែទូរស័ព្ទ iPhone ថ្មីមានថាមពលថ្មល្អជាង គឺ 3.969 mAh នៅលើ iPhone 11 Pro Max នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលទូរស័ព្ទ iPhone មានថាមពលថ្មជិត 4.000 mAh។

5. បំបាត់ 3D Touch តែម្ដង

នៅលើប្រព័ន្ធប្រតិបត្តិការ iOS 13 បាន "និយាយចំអក" ថា អវត្តមានរបស់ 3D Touch អ្នកប្រើនៅតែអាចប៉ះដើម្បីចូលប្រើប្រមាណកម្មវិធីជាធម្មតា។ មុខងារបានជំនួសគឺ Haptic Touch។

បីកំណែ iPhone 11 ថ្មី

តាមពិតការបំបាត់ 3D Touch មិនធ្ងន់ធ្ងរពេកនោះទេ អ្នកប្រើក៏នឹងធ្លាប់។ ឧទាហរណ៍នៅពេលមាន 3D Touch យើងអាចសង្កត់គ្រាប់ចុចណាមួយ ហើយរ៉េទស្សន៍ទ្រនិចទៅគ្រប់ទីកន្លែង។ ចំពោះ Haptic Touch វិញ យើងត្រូវសង្កត់លើក្ដាចុចដកឃ្លា ទើបរ៉េទស្សន៍ទ្រនិចបាន។

6. កាមេរ៉ា

កាមេរ៉ានៅលើទាំងបីកំណែទូរស័ព្ទ iPhone ថ្មីមានទំហំ 12 MP ប៉ុន្តែពេលយើងបើកកាមេរ៉ា selfie ក្នុងរបៀប Portrait Mode វិញ គឺទំហំនៅតែ 7 MP ទេ។ ហើយពេលដែលអ្នកដាក់ទទឺងដើម្បីថតយកផ្ទៃទូលាយវិញ កាមេរ៉ា selfie នឹងអោយចេញគុណភាពរូបថត 12 MP។

បីកំណែ iPhone 11 ថ្មី

តើអ្នកមានភ្ញាក់ផ្អើលចំពោះហេតុការណ៍ពិតទាំងនេះទេ? វាធ្វើអោយអ្នកពេញចិត្ត ឬខកចិត្ត។ សូមចែករំលែកជាមួយយើងខ្ញុំផង!

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...