គួរទិញ Galaxy Note 8 ទៀតទេ ពេលដែល Note 10 ជិតចេញផ្សាយទៅហើយ?

02/08/2019
Galaxy Note 8

នៅសល់តែជាងមួយសប្តាហ៍ទៀត យើងនឹងបានគយគន់ Samsung Galaxy Note 10 ជាផ្លូវការហើយ។ ប៉ុន្តែនេះជារឿងអនាគត ពេលនេះវិញយើងនឹងស្វែងយល់អំពី Galaxy Note 8 បន្តិច។ ទោះបីបានចេញផ្សាយជាយូរមកហើយ តែមិនអាចបដិសេធថា នេះជាស្មាតហ្វូនដែលបានបំពាក់មុខងារ និងបច្ចេកវិទ្យាល្អៗជាច្រើន។

ដូច្នេះ តើចំណុចមួយណាជួយអោយ Note 8 នៅតែជាផលិតផលគួរទិញក្នុងពេលបច្ចុប្បន្ននេះ?

1. អេក្រង់ធំ គុណភាពបង្ហាញល្អ

ទោះបីជា Samsung បានបំពាក់អេក្រង់ Galaxy Note 8 មានទំហំទៅដល់ 6.3 inch តែពេលកាន់ក្នុងដៃ វាផ្ដល់អារម្មណ៍ធំល្មម ប្រហែលជាត្រូវនិយាយដល់បច្ចេកវិទ្យាអេក្រង់ "infinity screen" របស់ Samsung បានធ្វើអោយគែមតូចអស់ពីកម្រិត និងធ្វើអោយអេក្រង់ធំពេញផ្ទៃ។

Galaxy Note 8

ជាមួយនោះដែរ Galaxy Note ជាម្ចាស់អេក្រង់គុណភាព 2K+ រួមនឹងបច្ចេកវិទ្យា Super AMOLED ហើយជាពិសេសគឺបច្ចេកវិទ្យា HDR នឹងនាំមករូបភាពពណ៌ស្រស់ស្អាត និងគុណភាពខ្ពស់។

2. សកម្មភាពងាយស្រួលជាមួយ S-Pen

បើប្រៀបធៀបនឹងស្មាតហ្វូនជាច្រើនទៀតនៅលើទីផ្សារ S-Pen គឺជាចំណុចជួយអោយ Galaxy Note 8 មានភាពខុសប្លែក។ សម្រាប់ស្មាតហ្វូនមានអេក្រង់ធំដូច Note 8 ការប្រើម្រាមដៃដើម្បីសកម្មជាមួយកម្មវិធី និងមុខងារនៅលើអេក្រង់ នឹងមិនអាចទាញយកអត្ថប្រយោជន៍អោយបានពេញលេញនោះទេ។

Galaxy Note 8

នោះជាមូលហេតុត្រូវការ S-Pen ដើម្បីជួយអោយម៉ាស៊ីននេះមើលទៅដូចជាសៀវភៅកត់ត្រាមួយពិតប្រាកដ។ ដោយសារមានវា អ្នកអាចងាយស្រួលគូរ កត់ចំណាំ ឬចុះហត្ថលេខាលើឯកសារបានយ៉ាងត្រឹមត្រូវ ព្រោះមានសមត្ថភាពក្នុងការសម្គាល់កម្រិតសង្កត់ធ្ងន់ ឬស្រាលនៅលើប៊ិច។

3. កម្លាំងម៉ាសុីនមិនចាញ់ flagship ណាឡើយ

Galaxy Note 8 បានបំពាក់ឈីប Exynos 8895/Qualcomm Snapdragon 835 ជាមួយ RAM ឡើងដល់ 6 GB និង ROM 64 GB បានជួយអោយម៉ាសុីនមានសមត្ថភាព multitasking គួរអោយចាប់អារម្មណ៍ ហើយធានាថាល្អសម្រាប់ប្រមាណ game ដែលតម្រូវអោយមានដំណើរការក្រាហ្វិកខ្ពស់បំផុត។

Galaxy Note 8

ពិសេសជាងនេះទៀត Note 8 ទើបតែបាន Samsung update ឡើងកំណែប្រព័ន្ធប្រតិបត្តិការ Android 9.0 Pie ដែលធ្វើអោយ interface រលូន រហ័សរហួន និងមានស្ថេរភាព។

4. ឋិតក្នុងលំដាប់ស្ដង់ដារការពារពីធូលី និងទឹក

បើនិយាយពីសមត្ថភាពភាពការពារទឹក វាពិតជាល្អខ្លាំងណាស់ ព្រោះនៅពេលដែលអ្នកទៅងូតទឹក ឬដើរលេងតាមកន្លែងដូចជាសមុទ្រ ទន្លេបឹង… គឺមិនចាំបាច់ព្រួយបារម្ភពីបញ្ហាទឹកចូលទូរស័ព្ទឡើយ។ ជាមួយ Note 8 យើងអាច selfie យ៉ាងរីករាយជាមួយមិត្តភក្តិ និងសាច់ញាតិ សូម្បីនៅក្នុងទឹកក៏ដោយ ប្រាកដថារូបភាពនឹងស្រស់ស្អាតដូចជាថតធម្មតា។

Galaxy Note 8

ប៉ុន្តែសម្រាប់ក្រុមហ៊ុនផលិតស្មាតហ្វូន គេនឹងមិនធានាបញ្ហាម៉ាសុីនត្រូវចូលទឹកនោះទេ។ ដូច្នេះត្រូវកាត់បន្ថយការប្រើប្រាស់ Galaxy Note 8 នៅក្រោមទឹក។ នៅពេលមានភ្លៀងធំ អ្នកស្ដាប់ទូរស័ព្ទ ឬប្រើប្រាស់គឺមិនមានបញ្ហាអ្វីទេ។

5. កាមេរ៉ាភ្លោះមានច្រើនមុខងារពិសេស

ជាមួយ Note 8 អ្នកនឹងមានកាមេរ៉ាភ្លោះមានទំហំ 12 MP ដូចគ្នា គឺកញ្ចប់ឡេនថតបានផ្ទៃទូលាយ 12 MP និងកញ្ចក់ឡេនមួយទៀតមានទំហំ 12 MP សម្រាប់ zoom អុបទិក អាចនិយាយបានថា វានាំមកអារម្មណ៍ដូចជាកំពុងប្រើម៉ាសុីនថតពិតប្រាកដ។

Galaxy Note 8

កាមេរ៉ាខាងមុខទំហំ 8 MP ក៏មានសមត្ថភាពថតយកផ្ទៃទូលាយ ហើយបានជំនួយរបៀបកែសម្រស់ ធ្វើអោយរូបភាពស្អាតជាង។ ទន្ទឹមនឹងនោះ នៅមានមុខងារថតដោយសម្លេងគួរអោយចាប់អារម្មណ៍ និងប្លែកទៀតផង។

ជាមួយនឹងហេតុផលទាំងនេះ តើគ្រប់គ្រាន់ដើម្បីធ្វើអោយអ្នកជឿជាក់ទិញយក Samsung Galaxy Note 8 ដែរឬទេ? តើនៅមានអ្វីទៀតដែលអ្នកចូលចិត្ត ឬមិនចូលចិត្តទៅលើផលិតផលនេះ? ចូរចែករំលែកទស្សនៈរបស់អ្នកជាមួយយើងខ្ញុំផង។

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...