Samsung នឹងចេញផ្សាយ 4 កំណែ Galaxy Note 10 ក្នុងឆ្នាំនេះ

13/04/2019
Galaxy Note 10

ឆ្នាំនេះ កំណែ Galaxy S10 មានទៅដល់ 4 កំណែ រួមមាន៖ Galaxy S10e, Galaxy S10, Galaxy S10+ និង Galaxy S10 5G។ ប្រភពព័ត៌មានពីកូរ៉េថ្មីៗនេះបានអោយដឹងថា Samsung ក៏នឹងអនុវត្តវិធីសាស្ត្របែបនេះសម្រាប់ Galaxy Note 10 ផងដែរ។

របាយការណ៍មុននេះបានអោយដឹងថា Galaxy Note 10 នឹងមានកំណែសម្រាប់ជំនួយ 5G មួយ។ ក៏ប៉ុន្តែ ហាក់ដូចជា Samsung នឹងចេញផ្សាយកំណែ Note 10 មួយដែលតម្លៃគួរសមជាង តូចល្មមជាង ដូចជា Galaxy S10e។

ព័ត៌មានពីប្រទេសកូរ៉េថ្មីៗនេះបានចែករំលែកថា Samsung នឹងអនុវត្តយុទ្ធសាស្រ្ត Galaxy S10 សម្រាប់កំណែ Galaxy Note 10។ នេះបានន័យថាម៉ាសុីននឹងមានយ៉ាងតិចណាស់គឺ 4 model ផ្សេងគ្នា។ ជាលម្អិត មាន 2 model  ជំនួយ LTE មានអេក្រង់ 6.28 inch និង 6.75 inch ជាមួយប្រព័ន្ធកាមេរ៉ាមានចំនួនតាមលំដាប់គឺ 3 និង 4។ ពីរកំណែទៀតមានតួលេខដូចគ្នា តែចំណុចផ្សេងបំផុតគឺវាផ្សំមកជាមួយ modem 5G។

គេរំពឹងថា Galaxy Note 10 ក៏នឹងមានកម្លាំងម៉ាសុីនខ្លាំងដូចជា Galaxy S10។ តែទូរស័ព្ទនេះនឹងមានថាមពលថ្មធំជាង ជាពិសេសគឺសម្រាប់កំណែ 5G។

ប្រភព៖ Sammobile

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...