Samsung នឹងផលិតស្មាតហ្វូនមានអង្គចងចាំក្នុង 1TB?

18/02/2019
Samsung

Samsung ទើបតែប្រកាសថាក្រុមហ៊ុននេះនឹងចាប់ផ្តើមផ្គត់ផ្គង់អង្គចងចាំ eUFS 1 TB (ដំណោះស្រាយផ្ទុក Universal Flash Storage) មុនគេបង្អស់នៅលើពិភពលោក។ នេះមានន័យថា ក្នុងពេលខាងមុខ ប្រមាណស្មាតហ្វូនបន្ទាប់របស់ Samsung នឹងមានអង្គចងចាំក្នុងឡើងដល់ 1 TB។ ការផលិតក៏ត្រូវបានធ្វើឡើងភ្លាមៗបន្ទាប់ពីនោះ។

លោក Cheol Choi អនុប្រធានក្រុមហ៊ុន Samsung បានប្រកាសថា UFS 1TB មានសារៈយ៉ាងសំខាន់ក្នុងការផ្ដល់ជូនទំហំផ្ទុកសម្រាប់អ្នកប្រើទូរស័ព្ទ មិនចាញ់អ្វីដែលកុំព្យូទ័រធ្វើបាន។

Galaxy S10

eUFS 1 TB មានទំហំដូចនឹង eUFS 512 GB ជាមួយល្បឿនបញ្ចូលឡើងដល់ 1.000 MB/s។ ប្រៀបនឹងកាត microSD ចាស់នោះ វាលឿនជាងប្រហែល 10 ដង។

ក្នុងឆ្នាំមុន Samsung បាននិយាយថា Galaxy Note 9 នឹងមានអង្គចងចាំក្នុងឡើងដល់ 1 TB តែតម្រូវអោយអ្នកប្រើត្រូវផ្សំថន្ថែមជាមួយកាត microSD 512 GB សម្រាប់កំណែអង្គចងចាំក្នុង 512 GB។ ប្រហែលជា Samsung នឹងចេញផ្សាយ Galaxy S10 ខាងមុខនេះ ជាមួយកំណែ RAM 12 GB និងអង្គចងចាំក្នុង 1 TB។

ប្រភព៖ Theverge

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...