Samsung បញ្ជាក់ថាកំពុងអភិវឌ្ឍន៍បច្ចេកវិទ្យាកាមេរ៉ាបង្កប់ក្នុងអេក្រង់

14/05/2019
Samsung

ក្រុមហ៊ុនផលិតស្មាតហ្វូនភាគច្រើនកំពុងស្វែងរកមធ្យោបាយថ្មី ដើម្បីពង្រីកផ្ទៃបង្ហាញរបស់អេក្រង់។ វិធីដែលធ្លាប់បានអនុវត្តជាច្រើនគឺ កែតម្រូវទីតាំងកាមេរ៉ាខាងមុខ ពីរចនាមាន notch ធម្មតា ដល់រចនាមាន notch រូបរាងដំណក់ទឹក, ពីរចនារន្ធ Infinity-O ដល់កាមេរ៉ា pop-up។ ក៏ប៉ុន្តែ នៅមិនទាន់មានបច្ចេកវិទ្យាមួយណាបានវាយតម្លៃថាល្អឥតខ្ចោះនោះឡើយ។

ថ្មីៗនេះ របាយការណ៍ពីប្រទេសកូរ៉េខាងត្បូងបានអោយដឹងថា ក្រុមហ៊ុន Samsung កំពុងស្ថិតនៅលើដងវិថីដើម្បីទៅស្វែងរកបច្ចេកវិទ្យាអេក្រង់ពេញគែមល្អជាង។ កាលពីប៉ុន្មានសប្តាហ៍មុន អនុប្រធានក្រុមស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ Samsung លោក Yang Byung-duk បាននិយាយអំពីអេក្រង់មួយ ដែលមានគែមពេញទាំងស្រុង ហើយហាក់បីដូចជាវាជិតក្លាយជាការពិតទៅហើយ។

បច្ចេកវិទ្យាអេក្រង់ថ្មីនេះនឹងមិនត្រូវការមានរន្ធឬ notch អ្វីទាំងអស់។ សែនស័រនិងកាមេរ៉ាទាំងអស់នឹងបានបង្កប់ចូលទៅខាងក្នុងអេក្រង់ ដោយមិនមានការប៉ះពាល់ណាមួយដល់ការប្រើប្រាស់។ វានឹងជួយអោយ Samsung ផលិតស្មាតហ្វូនដែលមានផ្ទៃសមាមាត្រអេក្រង់រហូតដល់ 100% តែម្ដង។

ជាមួយបច្ចេកវិទ្យាថ្មីនេះ កាមេរ៉ាខាងមុខនឹងបានបង្កប់ទាំងស្រុងនៅក្នុងអេក្រង់ពេលមិនប្រើដល់ ហើយវានឹងបង្ហាញខ្លួនឡើងពេលអ្នកប្រើត្រូវការ។ យើងអាចឃើញបានភាពស្រដៀងគ្នាមួយចំនួននឹងបច្ចេកវិទ្យាសែនស័រស្នាមម្រាមដៃនៅក្រោមអេក្រង់។

សង្ឃឹមថា Samsung នឹងប្រកាសព័ត៌មានសំខាន់ៗ ដែលពួកគេសម្រេចបានអំពីបច្ចេកវិទ្យាអេក្រង់ថ្មីនេះនាពេលខាងមុខ។ ចូររង់ចាំទាំងអស់គ្នា!

ប្រភព៖ Gizmochina

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...