ថេបប្លេតថ្មីរបស់ Samsung ប្រើ Snapdragon 855 បង្ហាញខ្លួនលើ Geekbench

12/06/2019
Galaxy Tab S5

ថ្មីៗនេះ ថេបប្លេតមួយរបស់ Samsung បានលេចធ្លោព័ត៌មានលើ Geekbench ក្នុងនោះបង្ហាញពីកម្លាំងម៉ាសុីនខ្លាំងពូកែ ទំនងនេះជា Galaxy Tab S5។

បញ្ជី Geekbench បានបង្ហាញថាថេបប្លេតទំនើបដែលជិតបានចេញផ្សាយរបស់ Samsung នឹងប្រើបន្ទះឈីប Qualcomm Snapdragon 855 ផ្សំជាមួយ RAM 6 GB និងរត់លើប្រព័ន្ធប្រតិបត្តិការ Android 9.0 Pie ជាមួយ interface One UI ថ្មីបំផុត។

Galaxy Tab S5

យោងតាមពិន្ទុ Geekbench នេះ SM-T865 ទទួលបាន 3.506 ក្នុងការធ្វើតេស្ត core តែមួយ ហើយ multi-core គឺ 9.788 ពិន្ទុ។

Galaxy Tab S4 ចេញផ្សាយកាលពីខែសីហាឆ្នាំមុន ហើយប្រហែលជាឆ្នាំនេះ កំណែស្នងតំណែងនឹងបានប្រកាសវត្តមានស្របពេលនឹងឆ្នាំមុន។ ក្រៅពីនេះទៅទៀត Galaxy Tab S5 ប្រហែលជានឹងចេញផ្សាយសកលលោកនៅ IFA 2019 នៅ Berlin។

ប្រភព៖ Mysmartprice

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...