សែនស័រស្កេនម្រាមដៃរបស់ Galaxy S10 មិនដំណើរការពេលមាន Screen ការពារ

25/01/2019
សែនស័រស្កេនម្រាមដៃរបស់ Galaxy S10 មិនដំណើរការពេលមាន Screen ការពារ

Galaxy S10 កំពូលស្មាតហ្វូនដែល Samsung គ្រោងនឹងដាក់លក់នៅលើទីផ្សានាខែតុលាខាងមុខនេះដោយស្មាតហ្វូននេះមានបំពាក់នូវសែនស័រស្កេនស្នាមម្រាមដៃអេកូសាស្រ្ដដែលអាចស្កេនបានយ៉ាងសុវត្ថិភាព និងអាចជឿទុកចិត្តបានជាងបច្ចេកវិទ្យាស្កេនស្នាមម្រាមដៃនាពេលបច្ចុប្បន្ន។

ជាក់ស្ដែងយោងតាម GSMArena សែនស័ស្កេនស្នាមម្រាមដៃដែលបង្កប់នៅក្រោមអេក្រង់របស់ Galaxy S10 ប្រហែលជាមិនដំណើរការទេប្រសិនបើអ្នកប្រើ Screen ការពារអេក្រង់។ ដូច្នេះអ្នកដែលទំលាប់ប្រើ Screen ការពារអេក្រង់ត្រូវតែមានការពិចារណាយ៉ាងខ្លាំងនៅពេលគ្រោងនឹង Upgrade ទៅប្រើ Galaxy S10 ហើយចង់ទទួលបាននូវបច្ចេកវិទ្យាថ្មី។

ក្រុមហ៊ុនផលិតគ្រឿងបន្លាស់ Armadilotek បានឱ្យដឹងថាពួកគេបានសាកល្បងប្រើនូវ Screen ការពារអេក្រង់ជាច្រើនប្រភេទហើយបានរកឃើញថា Screen ការពារប្រភេទទាំងនោះបានរារាំងដល់សែនស័រមិនឱ្យដំណើរការដោយប្រសិទ្ធភាព។ ទោះជាយ៉ាងណាក៏ដោយយើងមិនអាចដឹងថា Armadilotek បានសាកល្បងជាមួយនឹង Screen ការពារគ្រប់ប្រភេទតាមដែលអាចធ្វើបានឬអត់នោះឡើយ។

ក្រុមហ៊ុន Samsung នឹងនែនាំនូវប្រភេទ Screen ការពារអេក្រង់ដែលអាចប្រើបានជាមួយនឹងសែនស័រស្កេនស្នាមម្រាមដៃដែលបង្កប់នៅក្រោមអេក្រង់របស់ Galaxy S10 ។ យើងនឹងរង់ចាំចម្លើយនៅឯព្រឹត្តិការណ៍ UNPACKED នៅថ្ងៃទី 21 ខែកុម្ភៈខាងមុខនេះណា។

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...