Samsung Galaxy S10 និង Galaxy S10+ មានអ្វីពិសេស

04/03/2019

Galaxy S10 និង Galaxy S10+ គឺជាពីរក្នុងចំនួនបួនស្មាតហ្វូនដែលបាន Samsung ចេញផ្សាយថ្មីៗនេះ ពីរកំណែទៀតនោះគឺ Galaxy S10E និង Galaxy S10 5G ។ ស៊េរី Galaxy របស់ Samsung ឆ្នាំនេះបានវាយតម្លៃខ្ពស់ និងមានច្រើនចំណុចបានកែលម្អយ៉ាងប្រសើរ។ ដើម្បីបានច្បាស់លាស់ជាង យើងនឹងធ្វើការវាយតម្លៃផលិតផលទាំងពីរនេះភ្លាមៗ។

រចនាបានកែលម្អ ជាមួយអេក្រង់មានគុណភាពខ្ពស់

កំណែទាំងពីរសុទ្ធតែមានអេក្រង់ធំ ជាលម្អិត Galaxy S10 បានបំពាក់អេក្រង់មានទំហំ 6.1 inch ខណៈដែល Galaxy S10+ មានអេក្រង់ទំហំ 6.4 inch។ ចំណុចពិសេសទៀតគឺ ទាំងគែមខាងក្រោម និងខាងលើរបស់ទូរស័ព្ទនេះបានធ្វើអោយស្ដើងជាង មើលចូលមានភាពទាក់ទាញជាងច្រើន បើប្រៀបជាមួយនឹង Galaxy S9 ឬ Note 9

Samsung Galaxy S10 និង Galaxy S10+

ដើម្បីធ្វើបានដូច្នេះ Samsung បានយកចង្កោមកាមេរ៉ាទៅដាក់ខាងក្នុងអេក្រង់ ហើយបំបាត់ទាំងស្រុងសែនស័រស្គេនប្រស្រីភ្នែក។ នេះហើយជាវិធីសាស្រ្តអេក្រង់ពេញគែមដល់ "ហៀរ" ចេញក្រៅថ្មី ដែលមិនច្រឡំជាមួយម៉ាកណា ហើយប្រហែលជា Samsung នឹងក្លាយជាអ្នកនាំមុខក្នុងរចនាបែបដាក់កាមេរ៉ាក្នុងអេក្រង់នាពេលខាងក្រោយនេះ។

Samsung Galaxy S10 និង Galaxy S10+

ចំណុចមួយតូច តែយ៉ាងសំខាន់ នោះគឺអេក្រង់នៅលើ Galaxy S10 និង S10+ បានជំនួយស្ដង់ដារបង្ហាញរូបភាព HDR10 + ដែលទំនើបបំផុតសព្វថ្ងៃនេះ។ វានឹងធ្វើអោយពណ៌បានបង្ហាញឡើងយ៉ាងស្រស់និងរស់រវើក ជាពិសេសគឺពណ៌ខ្មៅកាន់តែទាក់ទាញ មើលចូនក៏កាន់តែពេញភ្នែកជាងផងដែរ។

សែនស័រស្នាមម្រាមដៃក្រោមអេក្រង់របស់ Galaxy S10 និង Galaxy S10+

Galaxy S10 និង Galaxy S10+ គឺជាពីរផលិតផលដំបូងគេនៅលើពិភពលោក ដែលបានបញ្ចូលបច្ចេកវិទ្យាសែនស័រស្នាមម្រាមដៃក្រោមអេក្រង់ដោយ sound wave របៀបសម្ងាត់នេះមានសន្តិសុខជាងប្រមាណសែនស័រស្នាមម្រាមដៃអុបទិច ដែលកំពុងបានក្រុមហ៊ុនស្មាតហ្វូនមួយចំនួនប្រើប្រាស់។

Samsung Galaxy S10 និង Galaxy S10+

ជាមួយបច្ចេកវិទ្យាថ្មីនេះ Samsung ក៏បានបំបាត់សែនស័រស្នាមម្រាមដៃនៅខាងក្រោយរបស់ Galaxy S10 និង Galaxy S10+។ វាធ្វើអោយរចនាផ្ទៃក្រោយរបស់ម៉ាស៊ីនរលូនជាង ប្រណិតជាង។

Samsung Galaxy S10 និង Galaxy S10+

គុណវិបត្តិតែមួយគត់របស់ប្រភេទបច្ចេកវិទ្យានេះគឺតំបន់សម្រាប់ស្កេនតូចគួរសម ហើយបានកំណត់នៅតែមួយកន្លែង។ ប៉ុន្តែ ប្រមាណគុណសម្បត្តិដូចជាល្បឿនស្កេនលឿន ភាពជឿជាក់ខ្ពស់ និងពិបាកក្លែងក្លាយគឺជាអ្វីដែលអ្នកប្រើចាប់អារម្មណ៍ច្រើនជាង។

ដើម្បីបើកទូរស័ព្ទ អ្នកគ្រាន់តែដាក់ដៃទៅចំកណ្តាលនៃទីតាំង 1/3 គិតពីគែមអេក្រង់ឡើង មុខងារនេះដំណើរការសូម្បីក្នុងពេល Galaxy S10 និង Galaxy S10+ កំពុងបិទអេក្រង់ក៏ដោយ។ វាពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់!

កាមេរ៉ាលើ Galaxy S10 និង S10+ បានកែលម្អ

ក្រៅពីរប្រព័ន្ធកាមេរ៉ាភ្លោះដូច Note 9 វានៅបានបន្ថែមកាមេរ៉ាមុំទូលាយ 16 MP f / 2.2 ឡើងដល់ 123 ដឺក្រេ។ ដូច្នេះ រចនាកាមេរ៉ាគឺដូចនឹង Galaxy Note 9 ដែរ ប៉ុន្តែអ្នកប្រើប្រាស់នឹងមានថែមកាមេរ៉ាមុំទូលាយមួយទៀត។

Samsung Galaxy S10 និង Galaxy S10+

Samsung ក៏បាន update ច្រើនមុខងារគួរឱ្យចាប់អារម្មណ៍នៅលើកាមេរ៉ារបស់ខ្លួន ម៉ាកនេះបានផ្តល់ឧបករណ៍ "សំណើថតរូប" ពេលបើកកាមេរ៉ាឡើង នឹងមានបន្ទាត់ត្រង់មួយ ឬរង្វិលជុំពណ៌ប្រផេះ ជួយអ្នកប្រើតម្រឹមបរិបទអោយបានសមស្រប។

ក្រៅពីនេះ Samsung នៅបំពាក់ថែមមុខងារ Super Steady Video ដើម្បីជំនួយការពាររំញ័រ ឬមុខងារថតវីឌីអូ HDR10+ ជាមួយរូបភាពច្បាស់លាស់ជាង និងមានភាពស៊ីជម្រៅជាង។

Samsung Galaxy S10 និង Galaxy S10+

ភាពខុសគ្នារវាងម៉ាសុីនទាំងពីរនេះគឺកាមេរ៉ាខាងមុខ ខណៈដែល Galaxy S10 មានតែកាមេរ៉ា 10 MP មួយនោះ ទូរស័ព្ទ Galaxy S10+ បែរជាបានបំពាក់ដល់ពីរកាមេរ៉ាខាងមុខ ដែលមានទំហំតាមលំដាប់គឺ 10 MP និង 8 MP ក្នុងនោះមានមួយជាកាមេរ៉ាជម្រៅ។ ប៉ុន្តែ ការយល់ឃើញជាក់ស្តែងបានបង្ហាញថា គុណភាពរូបថតនៅលើទូរស័ព្ទទាំងពីរគឺស្ទើរតែដូចគ្នា។

កម្លាំងម៉ាសុីន "ឆ្លាតវៃ" និងថ្ម

Galaxy S10 និង Galaxy S10+ បានបំពាក់ឈីប Exynos 9820 ឬ Snapdragon 855 ផ្ដល់កម្លាំងលឿនជាងដល់ 30% និងមានល្បឿនក្រាហ្វិតរហ័សជាង 37% បើប្រៀបនឹងជំនាន់មុន។

Samsung Galaxy S10 និង Galaxy S10+

ហើយពិសេសទៀត គឺកម្មវិធីគ្រប់គ្រងការប្រើប្រាស់នៅលើទូរស័ព្ទទាំងពីរនេះ បានន័យថា ម៉ាស៊ីននឹងពិនិត្យហើយស្ថិតិចេញប្រមាណកម្មវិធីដែលអ្នកប្រើប្រាស់ច្រើន តាមរយៈនោះក៏ផ្តោតថាមពលអោយវាច្រើនជាង។ ទន្ទឹមនឹងនោះ ក៏កំណត់ឬកាត់បន្ថយប្រមាណកម្មវិធីដែលតិចប្រើប្រាស់។

សកម្មភាពនេះនឹងជួយអោយ CPU និង RAM ក៏ដូចជាទូរស័ព្ទរបស់អ្នកបានប្រើប្រាស់អស់ពីកម្រិត វានឹងដំណើរការបានលឿនជាង រលូនជាងនៅគ្រប់ទិសទី។

ទាំង Galaxy S10 និង Galaxy S10+ មិនបានកែលម្អច្រើនក្នុងបច្ចេកវិទ្យាថ្ម ថាមពលថ្មនៅលើស្មាតហ្វូនពីរនេះតាមលំដាប់គឺ 3.400 mAh និង 4.100 mAh។ ចំណុចគួរអោយចាប់អារម្មណ៍គឺ បច្ចេកវិទ្យាសាកលឿនឥតខ្សែជំនាន់ទីពិរ នឹងជួយសំចៃពេលវេលាសាកថ្មអោយអ្នក។

Samsung Galaxy S10 និង Galaxy S10+

ថែមបច្ចេកវិទ្យាមួយទៀតដែលបានវាយតម្លៃខ្ពស់នៅលើទូរស័ព្ទទាំងពីរ នោះគឺចែករំលែកថ្មអោយម៉ាសុីន ឬគ្រឿនបន្លាស់ផ្សេង ដែលមានជំនួយសាកឥតខ្សែដែរ ដូចជាកាសឥតខ្សែ ទូរស័ព្ទឥតខ្សែ ថ្មជំនួយឥតខ្សែ...។

សរុបសេចក្ដី

Samsung Galaxy S10 និង Galaxy S10+

ខាងលើនេះហើយគឺជាការវាយតម្លៃអំពីទូរស័ព្ទ Galaxy S10 និង Galaxy S10+ បន្ទាប់ពីការប្រើប្រាស់ក្នុងមួយរយៈខ្លី។ អ្វីៗដែលស្មាតហ្វូនទាំងពីរនេះនាំមក ពិតជាធ្វើអោយយើងចាប់ចិត្តយ៉ាងខ្លាំង នោះគឺរចនាថ្មី កាមេរ៉ាក្នុងអេក្រង់ សែនស័រស្នាមម្រាមដៃ និងប្រព័ន្ធបីរកាមេរ៉ានៅខាងក្រោយ។

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...