Samsung Galaxy S10 5G ចេញលក់៖ អេក្រង់ 6.7 inch, កាមេរ៉ា 6 គ្រាប់

26/02/2019
Samsung Galaxy S10 5G ចេញលក់៖ អេក្រង់ 6.7 inch, កាមេរ៉ា 6 គ្រាប់

ខណៈដែល Galaxy S10 ទាំងបីតំណាងឱ្យស្មាតហ្វូនចម្បងរបស់ក្រុមហ៊ុន Samsung នោះ Galaxy S10 5G គឺជាស្មាតហ្វូនទំនើបបំផុតរបស់ក្រុមហ៊ុន។ ទោះបីជាវាមានឈ្មោះថា S10 5G ក៏ដោយក៏វាមិនមែនគ្រាន់តែផ្ដល់នូវបណ្តាញ 5G ប៉ុណ្ណោះទេប៉ុន្តែវាមានចំនុចពិសេសជាច្រើនផ្សេងទៀត។

Samsung Galaxy S10 5G មានអេក្រង AMOLED Dynamic ទំហំ 6.7 inch កោង 2 ជ្រុងជាមួយនឹង resolution 2K+ ។ នេះក៏ជាមួយក្នុងចំណោមអេក្រង់ដំបូងគេដែលគាំទ្រដល់ HDR10+ (រួមជាមួយម៉ូដែល S10 ផ្សេងទៀត) ។ លើសពីនេះវាក៏រួមបញ្ចូលសែនសួរស្កេនស្នាមម្រាមដៃ 3D នៅក្រោមអេក្រង់ផងដែរ។

Samsung Galaxy S10 5G ចេញលក់៖ អេក្រង់ 6.7 inch, កាមេរ៉ា 6 គ្រាប់

ដូចទៅនឹងឈ្មោះរបស់វានេះគឺជាទូរស័ព្ទ 5G ដំបូងរបស់ Samsung ជាមួយនឹងការគាំទ្រសម្រាប់បណ្តាញ mmWave និង sub-6GHz ។ Wi-Fi 6 ក៏រួមបញ្ចូលផងដែរនៅលើស្មាតហ្វូននេះដែលគាំទ្រល្បឿនរហូតដល់ 1.2 Gbps ។

Galaxy S10 5G ក៏ប្រើនូវបន្ទះឈីប Snapdragon 855 ឬបន្ទះឈីប Exynos 9820 អាស្រ័យតាមប្រទេស និងតំបន់។ Galaxy S10 5G មាន RAM ទំហំ 8 ជីហ្កាបៃRAM 8 GB និងមានសមត្ថភាពផ្ទុកទិន្នន័យ 256GB មិនមានរន្ធដោតកាត microSD ទេ។

កាមេរ៉ាគឺជាចំនុចដែលបាន update ច្រើនជាង Galaxy S10 ទាំងម៉ូឌុលកាមេរ៉ាផ្នែកខាងមុខ និងខាងក្រោយសុទ្ធតែមានសែនស័រ 3D ជំនួយដល់ការ Focus សម្រាប់ Live Video ឬថតរូប 3D ។

ផ្នែកខាងក្រោយរបស់ S10 5G មានកាមេរ៉ា 3 គ្រាប់ដែលស្រដៀងគ្នាទៅនឹង S10/S10+ រីឯគ្រាប់ទី 4 គឺជាសែនស័រ 3D ដែលនឹងអនុញ្ញាតឱ្យថត video Live Focus និងអនុញ្ញាតឱ្យមានអារម្មណ៌ថាពិតជាក់ស្តែង (ដូចជាអាចវាស់ប្រវែងនៃវត្ថុដេលអ្នកចង់ថតដោយដាក់កាមេរ៉ាឱ្យចំវត្ថុនោះ) ។

រំលឹកដល់កាមេរ៉ា 3 គ្រាប់នៅលើ Galaxy S10/S10+ ដែលមានកាមេរ៉ាទំហំ 12MP ជំនាញខាង Auto Focus Dual Pixel និងគាំទ្រដោយ OIS វាអាចផ្លាស់ប្តូរ Aperture F/1.5 - F/2.4 ។ កាមេរ៉ា 2 គ្រាប់ផ្សេងទៀតជាកាមេរ៉ា tele 12MP (45 ដឺក្រេ), គាំទ្រ OIS, Focus តាម flast និងកាមេរ៉ាមុំជ្រុលធំជាមួយនឹងមុំរហូតដល់ 123 ដឺក្រេ។ កាមេរ៉ាក្រោយរបស់ S10 5G អាចថតវីដេអូ 4K HDR10+ ដើម្បីអ្នកអាំចរីករាយជាមួយអេក្រង់ដ៏ធំ។

នៅផ្នែកខាងមុខក្រៅពីកាមេរ៉ាទំហំ 10MP ជាមួយសមត្ថភាពថតវីឌីអូទំហំ 4K ក៏មានកាមេរ៉ាកម្រិតជ្រៅ 3D ផងដែរ។

Samsung Galaxy S10 5G ចេញលក់៖ អេក្រង់ 6.7 inch, កាមេរ៉ា 6 គ្រាប់

Galaxy S10 5G មានថាមពលថ្មធំល្ម 4500 mAh និងជាស្មាតហ្វូនដំបូងគេរបស់ក្រុមហ៊ុន Samsung ដែលមានគាំទ្រការបញ្ចូលថ្ម Super Fast រហូតដល់ 25W (ដែលអាចប្រើជាមួយ USB Power Delivery 3.0) ។ លើសពីនេះក៏មាន Fast Wireless Charging 2.0 និង PowerShare ដោយបង្វែរស្មាតហ្វូនទៅជា Powerbank សម្រាប់ឧបករណ៍ផ្សេងទៀត។

Galaxy S10 5G មិនជ្រាបទឹក IP68, មានអូឌីយ៉ូ Dolby Atmos, មាន Samsung DeX ជាមួយនឹងមុខងារពិសេសឈានមុខគេជាច្រើនទៀតរបស់ក្រុមហ៊ុន Samsung ។

ប្រភព៖ Gsmarena

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...