Samsung Galaxy Note 10 នឹងមានកាមេរ៉ាក្រោយ 4 គ្រាប់, អេក្រង់ Infinity-O

28/02/2019

Samsung បានចេញលក់នូវស្មាតហ្វូនទំនើបៗទាំង 5 គ្រឿងរួមមាន Galaxy S10, S10+, S10e, S10 5G និង Galaxy Fold អេក្រង់បតបាន។ នោះអាចចាត់ទុកថាច្រើនណាស់ហើយសម្រាប់ការចាប់ផ្តើមនៅឆ្នាំ 2019 ហើយស្មាតហ្វូនទាំងអស់នេះគឺពិតជាទាក់ទាញជាមួយនឹងការរចនា និងមុខងារថ្មីៗជាច្រើន។ ឥឡូវនេះការចាប់អារម្មណ៍ទាំងអស់បានចាប់ផ្តើមផ្ដោចទៅលើថេបប្លេត Galaxy Note 10 ដែលនឹងផ្ដើមលក់នៅពាក់កណ្តនៃចុងឆ្នាំនេះ។

ព័ត៌មានលេចធ្លាយមួយចំនួននៅជុំវិញ Galaxy Note 10 នឹងមានបំពាក់នូវកាមេរ៉ាក្រោយចំនួន 4 គ្រាប់រៀបជាជួរផ្ដេក។ ចង្កោមកាមេរ៉ានេះស្រដៀងគ្នាទៅនឹងកាមេរ៉ានៅលើ Galaxy S10 5G ដែល Samsung បានបង្ហាញនៅព្រឹត្តិការណ៍ Unpacked 2019 ប៉ុន្តែមិនទាន់បានចេញលក់ជាផ្លូវការទេ។

Samsung Galaxy Note 10 នឹងមានកាមេរ៉ាក្រោយ 4 គ្រាប់

កាមេរ៉ា 4 គ្រាប់នៅលើ Galaxy S10 5G រួមមានកាមេរ៉ា 12MP, កាមេរ៉ា tele 12MP ជាមួយសមត្ថភាពពង្រីកអុបទិក 2x , កាមេរ៉ាមុំធំ 16MP និងកាមេរ៉ា 3D (ដែលអាចជួយស្កេនវត្ថុ 3D ធ្វើឱ្យរូបភាបកាន់តែរស់រវើង បង្កើនកម្រិត AR) ។ ដោយសារតែត្រូវរង់ចាំយ៉ាងហោចណាស់ពីរទៅបីខែទៀតទើប Samsung ដាក់បង្ហាញស្មាតហ្វូននេះជាផ្លូវការដូច្នេះយើងនៅតែមិនអាចវាយតម្លៃនូវកម្លាំងនៃកាមេរ៉ាក្រោយ 4 គ្រាប់នោះឱ្យច្បាស់បានឡើយ។

ជាមួយគ្នានេះដែរ Galaxy Note 10 ក៏នឹងមាននូវការតភ្ចាប់ 4G និង 5G ផងដែរ។ បើតាមការលេចធ្លាយមួយក្នុងចំណោមម៉ូដែលរបស់ Galaxy Note 10 មានឈ្មោះកូដថា SM-N975F ។ ទន្ទឹមនឹងនេះដែរជាធម្មតា Galaxy Note 9 មានឈ្មោះកូដថា SM-N960 ហើយ Note 8 គឺ SM-N950 ។ ដូច្នេះ SM-N975F អាចជាស៊េរី 5G នៃ Galaxy Note 10 រីឯ 4G នឹងមានឈ្មោះកូដថា SM-N970 ។

Samsung Galaxy Note 10 នឹងមានអេក្រង់ Infinity-O ដ៏ធំបំផុតនៃស៊េរី Galaxy Note

ក្រៅពីការផ្លាស់ប្តូរដែលគួរឱ្យកត់សម្គាល់នៅលើ Galaxy Note 10 ក៏នឹងបានអាប់ដេតផងដែរបើប្រៀបធៀបទៅនឹងស៊េរីមុនៗរបស់ខ្លួនដូចជា Note 9 ជាដើម ហើយការអាប់ដេតនោះ រួមមានឈីប Snapdragon 855, អង្គផ្ទុកទិន្នន័យ RAM រហូតដល់ 12GB និងសមត្ថភាពផ្ទុកទិន្នន័យ 1TB ។

អេក្រង់របស់ Note 10 នឹងមានទំហំ 6.75 inch ដែលជាស៊េរីធំបំផុតនៃម៉ូដែល Samsung Galaxy Note ពីមុនរហូតមកដល់បច្ចុប្បន្ននេះ។ Galaxy Note 10 ក៏នឹងមានការរចនា Infinity-O ជាមួយនឹងគែមស្តើងបំផុតដូច្នេះទំហំស្មាតហ្វូនទាំងមូល នឹងមិនធំជាង Note 9 (អេក្រង់ 6.4 inch) នោះទេ។

Galaxy Note 10 អាចនឹងចេញលក់នៅក្នុងខែសីហាឆ្នាំនេះ។ តម្លៃរបស់ស្មាតហ្វូននេះនឹងមិនថោកទេ។ ជាមួយគ្នានេះដែរ Galaxy S10+ មាន RAM 12GB និងសមត្ថភាពផ្ទុកទិន្នន័យ 1TB មានតម្លៃ 1599 USD វាប្រាកដណាស់ស៊េរីថ្មីបំផុតរបស់ Galaxy Note 10 នឹងមានតម្លៃខ្ពស់ជាង។ ប៉ុន្តែជាមួយគ្នានេះដែរក៏នឹងមានម៉ូដែល Galaxy Note 10 ដែលមានតម្លៃចាប់ពី 999.99 USD ដែលអាចផ្ទុកអទិន្នន័យបាន 8GB និង 128GB ។

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...