Galaxy Note 10+ 5G ប្រើឈីប Exynos 9825 លេចធ្លោពិន្ទុកម្លាំងម៉ាសុីន

06/08/2019
Samsung Galaxy Note 10+ 5G

ទំព័រ Sammobile បានចែករំលែកថា Samsung Galaxy Note 10+ 5G ដែលមានលេខ model SM-N976N បានបង្ហាញខ្លួននៅលើវេទិកាគោលរបស់ Geekbench។ ស្មាតហ្វូនបានបំពាក់អង្គចងចាំទំហំ 12GB RAM និង Exynos 9825 មានន័យថានេះជាកំណែអន្តរជាតិ។

យោងតាមនោះ Galaxy Note 10+ 5G បានតំឡើងស្រាប់នូវប្រព័ន្ធប្រតិបត្តិការ Android Pie ហើយប្រហែលនឹងឆាប់បានតំឡើងទៅជា Android Q វិញ (បន្ទាប់ពី Google ប្រកាសជាផ្លូវការនៅចុងឆ្នាំនេះ) ផ្សំមកជាមួយ interface One UI 2.0។

Samsung Galaxy Note 10+ 5G

លទ្ធផលនៃការធ្វើតេស្តបានបង្ហាញថា Galaxy Note 10+ 5G ទទួលបាន 4.500 ពិន្ទុកម្លាំងម៉ាសុីនសម្រាប់ស្នូលតែមួយ និង 10.400 ពិន្ទុសម្រាប់ស្នូលច្រើន។ លទ្ធផលនេះស្មើនឹងពិន្ទុកម្លាំងម៉ាសុីនដែល Galaxy S10+ ទទួលបាន។

ប៉ុន្តែហាក់ដូចជា Exynos 9825 អាចគ្រប់គ្រងប្រមាណសកម្មភាពដែលមានគ្រាប់តែមួយល្អជាង S10+ ផ្ដល់ពី Qualcomm។ លទ្ធផលជាក់ស្តែងអាចមានការផ្លាស់ប្តូរ ព្រោះ Samsung អាចបង្កើនប្រសិទ្ធភាពម៉ាសុីនរបស់ខ្លួនជាងនេះទៀត។

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...