Samsung Galaxy M20 មានថាមពលថ្មឡើងដល់ 5.000 mAh

22/12/2018
Galaxy M20

Galaxy M10 និង Galaxy M20 បានគេរំពឹងថានឹងក្លាយជាប្រមាណស្មាតហ្វូនដំបូងរបស់កំណែ Galaxy M។ ទូរស័ព្ទទាំងពីរលេចធ្លាយព័ត៌មានជាច្រើនមកហើយ ដែលបានបញ្ជាក់ពីអង្គការ Wifi ដូច្នេះ ផលិតផលទាំងពីរនេះក៏បានត្រៀមខ្លួនដើម្បីចេញផ្សាយ។

យោងតាម Gsmarena នោះ Galaxy M20 នឹងបានបំពាក់ថាមពលថ្មឡើយដល់ 5.000 mAh ខ្ពស់ជាង 1.000 mAh បើប្រៀបនឹង Galaxy Note 9 (4.000 mAh)។ ទូរស័ព្ទនេះប្រើឈីប Exynos 7885 ផ្សំជាមួយ RAM 3 GB មានអេក្រង់ IPS LCD ទំហំ 6.0 inch។

ផ្ទៃក្រោយរបស់ Galaxy M20 គឺជាប្រព័ន្ធកាមេរ៉ាភ្លោះ 13 + 5 MP ខណៈដែលកាមេរ៉ាខាងមុខគឺ 8 MP ដែលមាន notch ផ្សំតាម។

ប្រភពព័ត៌មានបានអោយដឹងថា Galaxy M20 នឹងបានប្រកាស់វត្តមាននៅប្រមាណប្រទេសដូចជា៖ អង់គ្លេស, អាល្លឺម៉ង់, បារាំង, ប៉ូឡូញ ប៉ុន្តែមិនដឹងថា តើវានឹងបានចេញផ្សាយនៅប្រទេសណាផ្សេងទៀតទេ។ ចូររង់ចាំការបញ្ជាក់ពីក្រុមហ៊ុន Samsung

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...