វាយតម្លៃ Galaxy M20៖ គូប្រកួតមួយដ៏ឆ្នើមក្នុងកម្រិតតម្លៃថោក

13/02/2019

គូស្មាតហ្វូនតម្លៃថោក Galaxy M10 និង Galaxy M20 ទើបតែបានចេញផ្សាយនៅថ្ងៃ 28/1 ធ្វើអោយអ្នកប្រើចាប់អារម្មណ៍យ៉ាងខ្លាំង ពេលបង្ហាញអោយឃើញថា Samsung កំពុងតែខិតខំស្តាប់បំណងអតិថិជនច្រើនជាង។ ក្នុងអត្ថបទនេះ ចូររួមការវាយតម្លៃស្មាតហ្វូនដែលមានតម្លៃថោកទីពីរក្នុងឆ្នាំ 2019 របស់ Samsung នោះគឺ Galaxy M20។

Galaxy M20

1. អេក្រង់និងរចនា

ទូរស័ព្ទ Galaxy M20 បានរចនាឡើងជាមួយខ្លួនធ្វើពីសារធាតុ polycarbonate។ Samsung ក៏ឆ្លាតវៃពេលគ្របដណ្តប់រលោងលើខ្នង ដើម្បីនាំមកភាពប្រណិតជាង។ តែក៏ធ្វើអោយម៉ាសុីនងាយជាប់ស្នាមម្រាមដៃជាង ពេលកាន់ប្រើ។

Galaxy M20

ស្រដៀងនឹងស្មាតហ្វូន Samsung ដទៃទៀត Galaxy M20 ក៏មានប៊ូតុងនិងប្រមាណរន្ធធ្លាប់ស្គាល់។ គែមខាងស្ដាំបានបំពាក់ប៊ូតុងថាមពល និងប៊ូតុងសម្លេង ខណៈពេលគែមខាងឆ្វេងវិញ គឺរន្ធ SIM និងរន្ធដោតកាត microSD។

ពិន្ទុបូកមួយរបស់ Galaxy M20 បើប្រៀបនឹង Galaxy M10 គឺ Samsung បានប្រើរន្ធ USB-C ជំនួសអោយ micro-USB។ ផ្ទៃក្រោយរបស់ទូរស័ព្ទនេះបានបំពាក់ប្រព័ន្ធកាមេរ៉ាភ្លោះ ភ្លើង flash LED និងឧបករណ៍ស្នាមម្រាមដៃ។

ក្រៅពីនេះទៀត Galaxy M20 នៅបានបញ្ចូលសមត្ថភាពដោះសោដោយសម្គាល់ផ្ទៃមុខផងដែរ។ មុខងារនេះនៅលើ Galaxy M20 បានវាយតម្លៃថាមានស្ថេរភាព។ ប៉ុន្តែក្នុងលក្ខខណ្ឌពន្លឺតិច ទូរស័ព្ទមិនអាចសម្គាល់ផ្ទៃមុខអ្នកប្រើបានត្រឹមត្រូវទេ។ នេះមិនមែនជាបញ្ហាធំទេ ព្រោះយើងនៅមានសែនស័រស្នាមម្រាមដៃជំនួស។

Galaxy M20

អំពីអេក្រង់ Galaxy M20 មានរចនា Infinity-V ថ្មី ជាមួយទំហំ 6.3 inch មានគុណភាពបង្ហាញ full HD+ ផ្ដល់គុណភាពបង្ហាញល្អគួសម និងច្បាស់លាស់។

ខណៈនោះដែរ ទោះបីជាប្រើបន្ទះ LCD ប៉ុន្តែសមត្ថភាពក្នុងការបង្ហាញពណ៌ និងពន្លឺនៅលើទូរស័ព្ទនេះគឺល្អគួសម សូម្បីនៅក្រោមពន្លឺព្រះអាទិត្យក៏ដោយ។ អេក្រង់នៅបានការពារដោយកញ្ចក់ Dragontrail របស់ Asahi ដើម្បីការពារកោកោស។

2. កាមេរ៉ា

អំពីកាមេរ៉ា Samsung Galaxy M20 បានបំពាក់កាមេរ៉ាភ្លោះនៅខាងក្រោយ រួមមានកាមេរ៉ាច្បង 13 MP មាន aperture f/1.9 និងកាមេរ៉ាមុំធំ 5 MP មាន aperture f/2.2។ ផ្នែកខាងមុខវិញគឺកាមេរ៉ា selfie 8 MP។

Galaxy M20

កម្មវិធីថតរូបដែលមានស្រាប់នៅលើ Galaxy M20 មាន interface ដូចគ្នានឹងស្មាតហ្វូនមុននោះរបស់ Samsung រួមមានរបៀបដូចជា full screen (ដើម្បីផ្លាស់ប្តូរអត្រាស៊ុម) កែតម្រូវភ្លើង flash, filter time និងប៊ូតុងផ្លាស់ប្តូរកាមេរ៉ា។ ក្រៅពីនេះ នៅមានលក្ខណៈថតរូបពិសេសដូចជា Smart Focus, Beauty, Pro, Panorama និង HDR។

អំពីសមត្ថភាពថតរូប ទូរស័ព្ទ Galaxy M20 អោយចេញរូបភាពដែលមានពណ៌ស្រស់ស្អាត និងលម្អិតច្បាស់លាស់ ជាពិសេសគឺពេលថតទេសភាព និងថតជិត។ របៀប HDR ក៏មានប្រសិទ្ធភាពខ្ពស់ និងផ្តល់ភាពបែងចែកពណ៌ល្អជាងរូបភាពធម្មតា ប៉ុន្តែមុខងារនេះមិនបានបញ្ចូលទៅក្នុងអេក្រង់ថតស្រាប់ទេ អ្នកត្រូវចូលក្នុងការដំឡើង។

Galaxy M20

ល្បឿនថតបានលឿនគួរសម។ ប៉ុន្តែក្នុងលក្ខខណ្ឌខ្វះពន្លឺ រូបភាពរបស់ Galaxy M20 ជួបប្រទះនឹងបញ្ហាបន្តិចបន្តួច ហើយមិនច្បាស់ពេល zoom ពង្រីក។ ហើយគួរអោយស្ដាយពេលដែលមុខងារ autofocus មិនដំណើរការពេលថតមុំធំ។

Galaxy M20

ជាមួយកាមេរ៉ាខាងមុខ 8 MP នោះ Galaxy M20 អាចថតបានរូបភាពដែលមានគុណភាពខ្ពស់ ជាមួយសមត្ថភាពបង្កើតពណ៌យ៉ាងត្រឹមត្រូវ ផ្សំជាមួយរបៀបថត Live Focus ដែលអាចប្រើបានពេលមានកម្មវិធី។ និយាយរួម កាមេរ៉ារបស់ទូរស័ព្ទនេះបានវាយតម្លៃថា "បំពេញតួនាទីរបស់ខ្លួន"។

ក្នុងសមត្ថភាពថតវីដេអូ Samsung Galaxy M20 អាចឈានដល់គុណភាពខ្ពស់បំផុតគឺ 1080p នៅកម្រិត 30 ស៊ុមក្នុងមួយវិនាទី។ ទោះបីមិនមានប្រមាណមុខងារជំនួយអុបទិក ប៉ុន្តែវិដេអូអោយចេញនៅតែល្អគួរសម។

3. ប្រមាណតួលេខ និងកម្លាំងម៉ាសុីន

Galaxy M20 គឺជាទូរស័ព្ទដំបូងរបស់ Samsung បានបំពាក់ chipset Exynos 7904 ដែលផលិតលើដំណើរការ 14 nm រួមមានស្នូល Cortex-A73 ពីរ ជាមួយល្បឿន 1.8 GHz និងស្នូល Cortex-A53 ប្រាំមួយ មានល្បឿន 1.6 GHz។ បើប្រៀបជាមួយប្រមាណ chipset ផ្សេងរបស់ MediaTek ឬ Qualcomm ក៏ដូចជា Kirin របស់ Huawei នោះ វាបានវាយតម្លៃថាជាគូប្រកួតដ៏ឆ្នើមមួយ។

Galaxy M20

មួយវិញទៀត ដោយបានបំពាក់ RAM 4 GB និងអង្គចងចាំក្នុង 64 GB នោះ ស្មាតហ្វូន Galaxy M20 មានសមត្ថភាព multitask យ៉ាងល្អ។ ក្រៅពីនេះ វាក៏មានកំណែអង្គចងចាំតូចទៀត នោះគឺ 3 GB RAM និង 32 GB ROM។

អំពីកម្លាំងសម្រាប់លេង game វិញ ទូរស័ព្ទពិតជាមានច្រើនចំណុចអន់ខ្សោយ។ ស៊ុមត្រូវ lag ពេលលេង PUBG ទោះបីលេងក្នុងកម្រិតទាបក៏ដោយ។ ប្ដូរមកវិញ សីតុណ្ហាភាពរបស់ទូរស័ព្ទមិនផ្លាស់ប្ដូរពេលលេង game វាគ្រាន់តែកើនឡើងតិចតួចពេលលេង PUBG ក្នុងរយៈពេល 30 នាទី។

Galaxy M20

Galaxy M20 រត់លើបន្ទះ Android 8.1 ជាមួយ interface អ្នកប្រើ Samsung Experience 9.5 ដូចជាមិនមាន bloatware ណាមួយ មានតែប្រមាណកម្មវិធីរបស់ Microsoft និងមួយចំនួនទៀតរបស់ Samsung។

4. ថ្ម

ថាមពលថ្មគឺជាចំណុចដ៏គួរអោយចាប់អារម្មណ៍មួយនៅលើស្មាតហ្វូនតម្លៃថោកនេះរបស់ Samsung។ ជាមួយថ្មមានទំហំរហូតដល់ 5000 mAh ទូរស័ព្ទ Galaxy M20 អាចប្រើប្រាស់បានក្នុងរយៈពេលពីរថ្ងៃ។

Galaxy M20

ក្រៅពីនេះទៀត ទូរស័ព្ទក៏មានមុខងារសាកលឿនជាមួយតួលេខ 15 W ប៉ុន្តែ Samsung បំពាក់តែឆ្នាំងសាក 10 W ក្នុងប្រអប់ អាចសាកពី 10% ដល់ 100% ក្នុងរយៈពេលប្រហែលពីរម៉ោង។

សរុបសេចក្ដី

ខាងលើនេះគឺជាការវាយតម្លៃអំពីស្មាតហ្វូនថ្មីរបស់ Samsung នោះគឺ Galaxy M20 ដែលបាន 91Mobiles ចែករំលែកមក។ អាចនិយាយបានថា Samsung Galaxy M20 គឺជាគូប្រជែងមួយដ៏ឆ្នើម ដែលធ្វើអោយស្មាតហ្វូនផ្សេងទៀតក្នុងកម្រិតតម្លៃនេះតក្រូវក្រែងរអែង។

ជាមួយការកែលម្អ និងតែងតែចេះស្តាប់បំណងរបស់អតិថិជននេះរបស់ក្រុមហ៊ុន Samsung នឹងអាចយកចំណែកទីផ្សារមកវិញពីក្រុមហ៊ុនផលិតរបស់ប្រទេសចិនដែរឬទេ ចូររង់ចាំមើល។

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...