Samsung បានអនុញ្ញាតអោយ Pre-oders Galaxy Fold ជាមួយតម្លៃ 1.980 USD

18/04/2019
Galaxy Fold

កាលពីខែកុម្ភៈ Samsung បានចេញផ្សាយស្មាតហ្វូនអាចបត់បានជាលើកដំបូងរបស់ខ្លួន នោះគឺ Galaxy Fold។ ហើយក្នុងថ្ងៃ 12/4 Samsung បានអនុញ្ញាតអោយ Pre-oders Galaxy Fold នេះ ជាមួយតម្លៃ 1.980 USD។

ប៉ុន្មានខែមកនេះ Samsung បានប្រកាសថាខ្លួនកំពុងចាប់ផ្តើមផលិត Galaxy Fold នេះជាច្រើន។

មិនត្រឹមតែណ្ណោះ Samsung នៅអោយសាកល្បងសមត្ថភាពបត់មករបស់ផលិតផលនេះ ក្នុងវីដេអូមួយដែលបានផុសឡើង YouTube មុនពេលអនុញ្ញាតអោយ Pre-oders។

មិនដូចនឹង Huawei នោះទេ ក្រុមហ៊ុន Samsung បានបង្ហាញដល់អតិថិជនច្រើនព័ត៌មានជាង ក្នុងព្រឹត្តិការណ៍នៅ San Francisco កាលពីដើមឆ្នាំនេះ។

អ្វីដែល Samsung ចង់នាំមក គឺអ្វីដែល Galaxy Fold អាចធ្វើបានក្នុងការប្រើប្រាស់ពិតប្រាដក មិនមែនជាទ្រឹស្តី និងទំនុកចិត្តថាផលិតផលនេះនឹងល្អយ៉ាងណាៗនោះទេ ជាពិសេសគឺសម្រាប់ផលិតផលដែលមានតម្លៃខ្ពស់។

Galaxy Fold

គេរំពឹងថា ទូរស័ព្ទ Galaxy Fold នឹងអាចមកដល់ដៃអ្នកប្រើក្នុងថ្ងៃ 26/4 ខាងមុខនេះ។

ប្រភព៖ Techcrunch

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...