Samsung លេចធ្លាយពេលវេលាចេញផ្សាយស្មាតហ្វូនអេក្រង់បត់ Galaxy Fold

11/06/2019
Galaxy Fold

Samsung កំពុងតែប្រញាប់ប្រញាល់អោយទាន់ពេលវេលា ដើម្បីក្លាយជាក្រុមហ៊ុនដំបូងគេ ចេញលក់ស្មាតហ្វូនអេក្រង់បត់លើទីផ្សារ។ មុននេះ Galaxy Fold រំពឹងថានឹងបានចេញផ្សាយនៅចុងខែមេសា ដោយសារមានបញ្ហាមួយចំនួន ទើបមិនអាចចេញលក់ជាផ្លូវការបាន។

បន្ទាប់ពីរកឃើញកំហុសមួយចំនួនក្នុងផ្នែកអេក្រង់ Samsung បានធ្វើការកែកំហុស ហើយក្រុមហ៊ុនបានអោយដឹងថា Galaxy Fold បានត្រៀមខ្លួនរួចជាស្រេចដើម្បីវាយលុកទីផ្សារ។ ក៏ប៉ុន្តែ ក្រុមហ៊ុនមិនបានបញ្ជាក់ពីពេលវេលាពិតប្រាកដ ថាពេលណាទើប Galaxy Fold នឹងបានដាក់លក់។

Galaxy Fold

ដំណឹងល្អ គឺថ្មីៗនេះ តំណាងរបស់ Samsung បាននិយាយថា Galaxy Fold នឹងបានដាក់លក់ក្នុងខែកក្កដានេះ។ ប៉ុន្តែ អាស្រ័យទៅតាមប្រទេស តាមតំបន់ជាក់ស្តែង ពេលវេលាចេញផ្សាយ Galaxy Fold នឹងខុសគ្នា។

Samsung បានបង្ហាញ Galaxy Fold និងប្រមាណកំណែរបស់ Galaxy S10 ក្នុងព្រឹត្តិការណ៍ Galaxy Unpacked ដែលបានប្រារព្ធឡើងកាលពីខែមីនា។ Galaxy Fold ទាក់ទាញបានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងពិភពបច្ចេកវិទ្យា ព្រោះបានបំពាក់អេក្រង់បត់យ៉ាងប្រសើរ ហើយមានភាពងាយស្រួលក្នុងការប្រើប្រាស់។

ប្រភព៖ Gizmochina

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...