នេះគឺជាគុណសម្បត្តិរបស់ Samsung Galaxy A6+ (2018)

20/12/2018

ទូរស័ព្ទ Galaxy A6+ ជាមួយកាមេរ៉ាភ្លោះ សមត្ថភាពថតបែបលុបផ្ទៃ bokeh art មានកម្លាំងម៉ាសុីនខ្លាំងពូកែពីឈីប Snapdragon 450 និងថាមពលថ្មធំ ច្បាស់ជាធ្វើអោយអ្នកពេញចិត្ត។

រចនាស្នងពីជំនាន់មុន

Samsung Galaxy A6+ គឺជាការផ្សំរចនារវាងកំណែ Samsung J7 Pro និង Galaxy A8 Plus បានសម្រេចឡើងដោយលោហៈធាតុស្រោបពេញតួខ្លួន និងអង់តែនពីរជួរមានរូបរាងអក្សរ "U" ប្តេកនៅគែមខាងលើនិងខាងក្រោមនៃផ្ទៃក្រោយ។

កញ្ចក់ខាងមុខវិញបានធ្វើកោង 2.5D ជួយអោយរាល់សកម្មភាពអូសលើអេក្រង់បានរលូនជាង។ តាមគែមខាងក្រៅរបស់ទូរស័ព្ទក៏បានធ្វើកោងទន់ភ្លន់ នាំមកអារម្មណ៍ណែនដៃពេលកាន់ប្រើ។

Phone - ទូរស័ព្ទ Samsung Galaxy A6+ (2018)

អេក្រង់មានទំហំ 6 inch

ទូរស័ព្ទបានបំពាក់អេក្រង់មានទំហំ 6 inch ជាមួយគុណភាពបង្ហាញ Full HD+ និងប្រើបន្ទះ Super AMOLED សន្យាថានឹងនាំមកពណ៌បង្ហាញស្រស់ស្អាត រស់រវើក និងចាប់ចិត្តសម្រាប់អ្នកមើល។

អេក្រង់ពេញគែមយ៉ាងប្រណិត ជាមួយផ្ទៃសមាមាត្រ 18.5:9 ដែលកំពុងបាន Samsung ប្រើប្រាស់លើភាគច្រើនស្មាតហ្វូនកម្រិតខ្ពស់របស់ខ្លួន នឹងនាំមកការប្រើប្រាស់យ៉ាងទូលាយ តែក៏ល្មមដើម្បីកាន់ក្នុងបាទដៃរបស់អ្នក។

Phone - ទូរស័ព្ទ Samsung Galaxy A6+ (2018)

កាមេរ៉ាចាប់អារម្មណ៍ជាមួយ bokeh art

ចំណុចចាប់អារម្មណ៍ខ្លាំងបំផុតរបស់ផលិតផលនេះគឺប្រព័ន្ធកាមេរ៉ាភ្លោះមានទំហំ 16 MP + 5 MP នៅខាងក្រោយ វាបានជំនួយថតបែបលុបផ្ទៃ live focus ហើយអ្នកប្រើអាចកែកម្រិតពន្លឺអោយផ្ទៃខាងក្រោយ ជាមួយរបៀប Bokeh យ៉ាងពិសេសទៀតផង។

ក្រៅពីនេះ នៅមានរបៀបថតជាច្រើនទៀតដូចជា HDR ឬ Panorama សុទ្ធតែនាំមករូបថតមានគុណភាពល្អដល់អ្នកប្រើ។

ការបំពាក់កាមេរ៉ាខាងមុខមានទំហំដល់ 24 MP នៅលើ Galaxy A6+ នេះ បានបង្ហាញអោយឃើញថា Samsung កំពុងយកចិត្តទុកដាក់ដល់សមត្ថភាពថត selfie គឺជាចំណុចមួយដែលម៉ាកផ្សេងៗកំពុងតែធ្វើបានយ៉ាងល្អ។

មួយទៀត វានៅបានបំពាក់ភ្លើង Flash ជំនួយពន្លឺខាងមុខ ជាមួយមុខងារកែសម្រស់យ៉ាងជំនាញ។ កាមេរ៉ា selfie នេះនៅមានមុខងារជាច្រើនទៀតដូចជា៖ មានមុំថតទូលាយ ប្រើបច្ចេកវិទ្យា Sticker AR ដ៏គួរអោយស្រឡាញ់។

Phone - ទូរស័ព្ទ Samsung Galaxy A6+ (2018)

កម្លាំងម៉ាសុីនសក្តិសមជាមួយតម្លៃ

កម្លាំងម៉ាសុីននេះមិនបានផ្ដល់ពី Exynos នោះទេ ប្ដូរទៅវិញគឺ Snapdragon 450 ដែលអាចសំចៃថាមពលអស់ពីកម្រិត។ផ្សំជាមួយនោះទៀតគឺ 4 GB RAM និង 32 GB អង្គចងចាំក្នុង ជួយអោយការផ្ទុកបានច្រើនជាង សម្រាប់ប្រមាណសកម្មភាព multitasking ក៏ដូចជាផ្ទុក game ហើយមិនចាំបាច់ប្រើដល់កាតអង្គចងចាំបន្ថែមឡើយ។

ទូរស័ព្ទបានដំឡើងស្រាប់ Android 8.0 (Oreo) ជាមួយការកែលម្អជាច្រើនមកពី Samsung ជួយអោយ interface របស់ទូរស័ព្ទក្លាយជាជិតស្និទ្ធជាង ហើយកម្លាំងម៉ាសុីនក៏បានប្រសើរជាង។

Phone - ទូរស័ព្ទ Samsung Galaxy A6+ (2018)

មុខងារផ្សេងទៀត

ទូរស័ព្ទមានជំនួយ 4G CAT 6 ល្បឿនលឿនតាមរយៈ internet។ ក្រៅពីនេះ ម៉ាសុីននៅបានបំពាក់តភ្ជាប់ OTG និង 2 Sim 2 បណ្តាញ។

អំពីផ្នែកសម្ងាត់ទូរស័ព្ទ អ្នកអាចបើកសោដោយមុខងារសម្គាល់ផ្ទៃមុខយ៉ាងឆាប់រហ័ស ឬក៏ប្រើសែនស័រស្នាមម្រាមដៃមួយប៉ះនៅខាងក្រោយ។

ទូរស័ព្ទក៏មានជំនួយសមត្ថភាពបង្វិលវិដេអូ FullHD 1080p@30fps។

ជាមួយថាមពលថ្ម 3500 mAh អ្នកនឹងអាចប្រើប្រាស់យ៉ាងស្រួលក្នុងពេញមួយថ្ងៃវែង។

Phone - ទូរស័ព្ទ Samsung Galaxy A6+ (2018)
ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...