Samsung Galaxy A51 បានបញ្ជាក់អំ​ពី​ការ​ប្រើបន្ទះឈីប​ Exynos 9611

29/10/2019
Samsung Galaxy A51

ថ្មីៗនេះ​ មានព័ត៌មានឱ្យដឹងថា​ Samsung កំពុងដំឡើងផែនការដើម្បីត្រៀមបញ្ចេញស៊េរី Galaxy A2020 ថ្មី ​ រួម​មាន​ម៉ូឌែលមួយចំនួនដូចជា Galaxy A51, A71 និង​ A91។

ទើបតែថ្មីៗនេះ​ មានម៉ូឌែលមួយក្នុងចំណោមម៉ូឌែលខាងលើ​គឺ Galaxy A51 មាន​ឈ្មោះ​កូដ​ SM-A515F បាន​លេចឡើងបណ្តាល​ការភ្ញាក់ផ្អើល​​នៅ​លើ​ Geekbench, ហើយបានបង្ហាញ​​​ពត៌មាន​ជាច្រើន​គួរឱ្យ​​​ចាប់​អារម្មណ៍​។​​

យោងតាម​លទ្ធផល​របស់ Geekbench,  Samsung Galaxy A51 នឹងបានបំពាក់​ processor Exynos 9611 ដូចជា​ A50S

គេបានឱ្យ​ដឺងថា​ processor Exynos 9611 បាន​ផលិត​ក្នុង​ដំ​ណើរ​ការ​​ 10 nm​, រួមមាន 4 Core​ Cortex-A73 មានល្បឿន 2.3GHz និង 4 Core សន្សំសំចៃ​ថាមពល Cortex A53 មាន​ល្បឿន​ 1.7GHz ព្រម​ជាមួយនឺង GPU Mali-G72 MP2។

Samsung Galaxy A51

ក្រៅពីនេះ​​ ប្រ​ភព​ព័ត៌​មាន​នេះ ក៏បានបង្ហើបអំពី​​កម្លាំង​មួយចំនួន​ផ្សេងទៀត​​ដូច​ Galaxy A51 នឹងមាន Ram 4GB និង​ប្រើ interface Display One UI 2.0 ផ្អែកលើប្រព័ន្ធប្រតិបត្តិការ​​ Android 10 ថ្មី​ជាងគេ​បំ​ផុត​។ ទន្ទឹមនឹង​នោះ​ ពាក្យ​ចចាម​អារាម​មុននោះ​ក៏បាន​និយាយ​ថា​​ ទូរស័ព្ទនេះនឹងមាន ​អង្គ​ចងចាំ​ពីរ​គឺ​​ 64/128 GB និង​​មាន​ពណ៌ទាំង ​3 ​​គឺ​ ពណ៌​ប្រាក់​ ពណ៌​ខ្មៅ ​និងពណ៌​ខៀវ​។

​បច្ចុប្បន្នមិន​ទាន់​មាន​ព័ត៌មានបន្ថែមឱ្យដឹងពី​វេ​លា​បង្ហាញខ្លួន​ និង​តម្លៃ​លក់​របស់​ទូរស័ព្ទ​នេះ​នៅឡើយ។

តើ​អស់​លោក​មាន​ទន្ទឹង​រង់​ចាំនូវ​ទូរស័ព្ទ​ Galaxy A51 នេះទេ​?​ ចូរ​បន្ទុក​ comment នៅខាងក្រោមនេះ។

ប្រភព៖​​ GSMArena

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...