វាយតម្លៃ Oppo F9៖ ក្រៅពីកាមេរ៉ា selfie តើនៅមានអ្វីទៀត?

02/01/2019

OPPO F9 គឺជាស្មាតហ្វូនកម្រិតមធ្យមមួយថ្មីបំផុតដែលបាន OPPO ចេញផ្សាយ ជាមួយច្រើនចំណុចចាប់ចិត្ត។ ដូច្នេះ តើក្រៅពីកាមេរ៉ា selfie តើផលិតផលនេះនៅមានអ្វីចាប់អារម្មណ៍ផ្សេងទៀតទេ? ចម្លើយនឹងបានបង្ហាញក្នុងអត្ថបទខាងក្រោមនេះ!

Oppo F9

1. រចនារូបរាងដំណក់ទឹកថ្មី

Oppo F9

F9 បាន OPPO កំណត់ឡើងវិញជាមួយរចនា "ដំណក់ទឹក" ថ្មីនិងអេក្រង់ទំហំ 6.3 inch តាមពិតនេះគឺជារចនាមាន notch តែបានសង្រួមតូចមក ដើម្បីជួយអោយទូរស័ព្ទស្រស់ស្អាតនិងប្រណិតជាង។

Oppo F9

ចំណុចពិសេសបន្ទាប់នៅលើ OPPO F9 គឺផ្ទៃខាងក្រោយ ជាមួយសមត្ថភាពដេញពណ៌តាមពន្លឺ ផ្លាស់ប្ដូរពណ៌តាមមុំមើល ហើយដើម្បីកាត់បន្ថយភាព ”អផ្សុក” នោះ OPPO នៅបំពាក់ថែមរូបភាព rhombus ពីលើ ធ្វើអោយទូរស័ព្ទរលោងជាងពេលកាន់ប្រើក្នុងដៃ។

Oppo F9

ផ្ទៃខ្នងរបស់ផលិតផលនេះបានធ្វើពីប្លាស្ទិកក្លែងក្លាយកញ្ចក់ ដូច្នេះនឹងងាយជាប់ស្នាមម្រាមដៃ ហើយពិបាកសម្អាត។ នេះជាចំណុចដែលអ្នកប្រើត្រូវទទួលស្គាល់ សម្រាប់ភាពរលោងនេះ ព្រោះវាមិនមែនជាលោហៈធាតុ។

2. ឈីប MediaTek នៅតែផ្ដល់កម្លាំងម៉ាសុីនខ្លាំង

Oppo F9

OPPO F9 ទទួលបានជិត 140.000 ពិន្ទុ Antutu ជាមួយឈីប MediaTek P60

មានមនុស្សជាច្រើនវាយតម្លៃយ៉ាងទាបសមត្ថភាពរបស់ឈីប MediaTek ប៉ុន្តែអ្វីៗនឹងផ្លាស់ប្តូរទាំងស្រុងជាមួយឈីប MediaTek Helio P60 8 គ្រាប់នៅលើ OPPO F9។

ឆ្លងកាត់ការប្រើប្រាស់ផ្ទាល់ OPPO បង្ហាញបានថាខ្លួនគ្រប់សមត្ថភាពដើម្បីលេងប្រមាណ game ធ្ងន់បច្ចុប្បន្ននេះដូចជា Vainglory Mobile, Pubg Mobile ឬសូម្បីតែ game Asphalt 8 ក៏អាចបង្កើតក្រាហ្វិតនៅកម្រិតមធ្យមផងដែរ។

Oppo F9

ចំណែកប្រមាណសកម្មភាពប្រចាំថ្ងៃវិញ ដូចជាអានកាសែត បើក web  ឬបណ្តាញសង្គមនោះ សមត្ថភាពបំពេញតម្រូវការរបស់ OPPO F9 គឺថារលូនតែម្ដង មិនងាយកើតមាន lag ពេលប្រើប្រាស់ ហើយរាល់សកម្មបានឆ្លើយតបយ៉ាងឆាប់រហ័ស។

OPPO F9 រត់លើ interface ColorOS 5.2 ដោយផ្អែកលើកំណែ Android 8.1 ផ្ដល់ការប្រើប្រាស់បានងាយស្រួល រលូន។ ដើម្បីប្រើប្រាស់អស់ពីកម្រិតទំហំផ្ទៃបង្ហាញលើអេក្រង់ដំណក់ទឹក យើងអាចប្ដូរទៅជារបៀបប្រើកាយវិការ ដើម្បីមិនប៉ះដល់ប៊ូតុងបញ្ជាខាងមុខ។

ងាយស្រួលណាស់ អ្នកគ្រាន់តែអូសពីឆ្វេងទៅស្ដាំ ដើម្បីជំនួសអោយកាយវិការ "វិលមក" អូសកណ្ដាលដើម្បីវិលទៅអេក្រង់ដើម ឬអូសហើយឈប់នៅកណ្ដាលដើម្បីបើក multitasking។

រាល់កាយវិការនឹងបានឆ្លើយតបយ៉ាងរលូន ជាពិសេស មិនមានបញ្ហាអូសច្រឡំចូល icon ផ្សេងទៀតនៅលើអេក្រង់ នេះហើយគឺជាពិន្ទុបូកមួយដ៏មានតម្លៃ។

3. កាមេរ៉ាភ្លោះបានបង្ហាញខ្លួននៅលើកំណែ F

Oppo F9

ក្រៅពីកាមេរ៉ា selfie 25 MP តែងតែមាននៅលើទូរស័ព្ទរបស់ខ្លួន OPPO F9 នៅបានបំពាក់ថែមកាមេរ៉ាភ្លោះ 16 MP + 2 MP ជំនួយថតបែកលុបផ្ទៃយ៉ាងជំនាញ មិនចាញ់អីម៉ាសុីនថត។

ផ្ទៃខាងក្រោយ (កន្លែងធ្វើព្រិល) បានចាត់ចែងយ៉ាងទន់ភ្លន់ ហើយត្រឹមត្រូវ តិចកើតមានរឿងធ្វើព្រិលចូលទៅទាំងប្រធាន។ គុណភាពរូបថតនៅលើ OPPO ក៏ល្អគួរសម រូបភាពច្បាស់លាស់និងលម្អិត។

Oppo F9

4. VOOC នៅលើ OPPO F9

អាចនិយាយថា នេះហើយជាលើកដំបូងដែល OPPO នាំយកមុខងារសាកលឿន VOOC ទៅបំពាក់អោយផលិតផលកម្រិតមធ្យមដូចជា OPPO F9។

Oppo F9

ការពិនិត្យបានបង្ហាញថា ដើម្បីសាកពេញអោយថ្មមានទំហំ 3.500 mAh នៅលើ F9 នេះ ក៏លឿនដូចបំណងណាស់ដែរ បើសិនជាអ្នកចាប់ផ្ដើមសាកពេលវានៅកម្រិត 13% នោះ ក្រោយពី 30 នាទី ថ្មនឹងឡើយ 61% ហើយបន្ថែមពេល 30 នាទីទៀត ថ្មនឹងឡើងដល់កម្រិត 91% យ៉ាងឆាប់ ហើយពិសេសទៀតគឺទូរស័ព្ទមិនក្ដៅឡើយ។

យើងខ្ញុំក៏បាន test អាយុកាលថ្មលើ Oppo F9 លទ្ធផលគួរអោយចាប់អារម្មណ៍ណាស់ ជាមួយពេលវេលាប្រើប្រាស់រហូតក្នុង 9 ម៉ោង 37 នាទី កម្រិតពន្លឺអេក្រង់គឺ 100%។

5. OPPO F9 សក្តិសមដើម្បីអ្នកប្រើប្រាស់

Oppo F9

ជាមួយចំណុចពិសេសជាច្រើនដូចជា៖ អេក្រង់ពេញគែម ផ្ទៃខ្នងដែញពណ៌តាមពន្លឺ កាមេរ៉ាភ្លោះជំនួយថតបែកលុបផ្ទៃ ថាមពលថ្មធំ 3.500 mAh សាកលឿនផ្ដាច់មុខ VOOC... នោះ OPPO F9 ពិតជាសក្តិសមដើម្បីអ្នកប្រើប្រាស់ក្នុងកម្រិតតម្លៃល្មម 339$។

ចំណែកអ្នកវិញ តើ OPPO F9 និងក្លាយជាជម្រើសបន្ទាប់របស់អ្នកដែរឬទែ? សូមចែករំលែកជាមួយយើងខ្ញុំផង!

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...