
Samsung ហាក់ដូចជាបានត្រៀមរួចស្រេចដើម្បីប្រកាសវត្តមានស្មាតហ្វូន Galaxy A10s ព្រោះឃើញមាន poster ជាផ្លូវការមួយផ្ទាំងរបស់ស្មាតហ្វូននេះ បានបង្ហាញខ្លួននៅប្រទេសឥណ្ឌា។
Poster បានបង្ហាញថា Galaxy A10s មានអេក្រង់ Infinity-V គេរំពឹងថានេះជាជំនាន់ដែលបាន upgrade ឡើងវិញរបស់ Galaxy A10 ចេញផ្សាយកាលពីដើមឆ្នាំ។ លើសពីនេះទៅទៀត ឈ្មោះ Galaxy A10s ក៏បានបញ្ជាក់ក្នុងរូបភាពផងដែរ។
គួរអោយចាប់អារម្មណ៍ថែមគឺ ប្រភពព័ត៌មានបានបញ្ជាក់ថា Galaxy A10s នឹងបានបំពាក់កាមេរ៉ាភ្លោះ ជាមួយសេនស័រស្នាមម្រាមដៃនៅខាងក្រោយ ស្របនឹងប្រមាណពាក្យចចាមអារាមមុនៗនោះ។
អំពីតួលេខបច្ចេកវិទ្យា Galaxy A10s នឹងមានអេក្រង់ 6.2 inch HD+ ប្រើឈីប 8 គ្រាប់មានល្បឿន 1.6 GHz ជាមួយ RAM 2 GB និង ROM 16 GB។ ស្មាតហ្វូនមានថ្មទំហំ 4.000 mAh ខ្ពស់ជាងច្រើនបើប្រៀបនឹង 3.400 mAh របស់ Galaxy A10។
អំពីកាមេរ៉ា ទូរស័ព្ទប្រើកាមេរ៉ាភ្លោះមានទំហំ 13 + 2 MP នៅខាងក្រោយ សែនស័រ 8 MP ខាងមុខ បាន upgrade ប្រៀបនឹងទំហំ 5 MP របស់ Galaxy A10។
តម្លៃរបស់ Galaxy A10s ក៏បានកំណត់ក្នុងកម្រិត 7.990 Rupee។
ប្រភព៖ 91mobiles