វាយតម្លៃ OPPO Reno កំពូលស្មាតហ្វូន៖ រចនាស្អាត កាមេរ៉ាពិសេស

07/06/2019

OPPO Reno Series ក៏បានចេញផ្សាយមកហើយ ក្នុងអត្ថបទនេះ យើងនឹងធ្វើការវាយតម្លៃ OPPO Reno កំណែស្ដង់ដារ ដើម្បីបង្ហាញអោយអ្នកប្រើបានឃើញពីរចនារបស់ទូរស័ព្ទនេះ ក៏ដូចជាកាមេរ៉ាព្រុយត្រីឆ្លាមដ៏ពិសេស។

រចនាតាមបែបថ្មីយ៉ាងស្អាត

OPPO នឹងនាំមកច្រើនកំណែ Reno អោយអ្នកប្រើ ហើយជាមួយកំណែស្តង់ដានេះ ពិតជាមានភាពស្រស់ស្អាត និងរឹងមាំ លែងមានរូបរាងរបស់ស្មាតហ្វូនកម្រិតមធ្យមទៀតហើយ។

OPPO Reno

ចំណាប់អារម្មណ៍ដំបូងនោះគឺត្រូវនិយាយដល់ផ្ទៃខ្នងរបស់ម៉ាស៊ីន។ ជាមួយកំណែពណ៌ខ្មៅ ទូរស័ព្ទមានផ្ទៃខ្នងបានធ្វើពីកញ្ចក់យ៉ាងរលោង អាស្រ័យទៅតាមមុំពន្លឺផ្សេងគ្នា អ្នកនឹងឃើញថាវាប្រែទៅជាពណ៌ប្រផេះបន្តិច មិនខ្មៅសុទ្ធនោះទេ។

OPPO Reno

ផ្ទៃខ្នងនេះជួយធ្វើអោយចំណុចសំខាន់ៗផ្សេងទៀតនៅលើទូរស័ព្ទបានបង្ហាញឡើងយ៉ាងលេចធ្លោ។ ឧទាហរណ៏ដូចជាតួអក្សរ Designed By OPPO។

OPPO Reno

នៅលើផ្ទៃខ្នង អ្នកនៅមានចំណុចពិសេសមួយទៀតគឺប៊ូតុងមូលមានគែមពណ៌បៃតង។ ប្រយោជន៍របស់វាគឺការពារផ្នែកកញ្ចក់ខាងក្រោយ មិនអោយប៉ះផ្ទាល់ទៅនឹងតុ ព្រោះវាងាយកកោស ប្រហែលជាទូរស័ព្ទនេះមានរចនាស្អាតពេក ដូច្នេះ OPPO មិនចង់ប្រើដល់សំបកការពារឡើយ។

OPPO Reno

បន្ទាប់មកទៀត គឺប្រព័ន្ធកាមេរ៉ាភ្លោះនៅខាងក្រោយ មានទំហំឡើងដល់ 48MP និង 5MP។ សាកល្បងថតរូបភាពមួយចំនួនក្នុងលក្ខខណ្ឌខ្វះពន្លឺ និងមានពន្លឺគ្រប់គ្រាន់ ឃើញថាគុណភាពពិតជាល្អ។

ប្រហែលជានៅពេលដែលសម្លឹងមើលរូបភាពខាងលើនេះ អ្នកនឹងឆ្ងល់ថាភ្លើង flash ស្ថិតនៅកន្លែងណា? ចូលស្វែងរកបន្តចំណុចនេះលើ OPPO Reno ណា។

កាមេរ៉ាព្រុយត្រីឆ្លាម

ចំណុចពិសេសបំផុតនៅលើ OPPO Reno គឺជាកាមេរ៉ា pop-u ព្រុយត្រីឆ្លាម ដ៏ចាប់អារម្មណ៍។ យើងនឹងលែងធុញទ្រាន់ជាមួយរចនាកាមេរ៉ាតូចៗទៀតហើយ។ អ្នកនឹងមាន "ព្រុយត្រីឆ្លាម" មួយដែលជាកន្លែងសម្រាប់ដាក់កាមេរ៉ា selfie 16MP។

OPPO Reno

ល្បឿនបើកកាមេរ៉ាយ៉ាងលឿន រុញឡើងចុះភ្លាមៗ ពេលអ្នកប្តូរទៅកាមេរ៉ាខាងមុខ។

OPPO Reno

ចំណុចមួយទៀតដែលមិននឹកស្មានដល់នោះគឺភ្លើង flash របស់កាមេរ៉ាក្រោយក៏បានដាក់នៅលើព្រុយត្រីឆ្លាមនេះដែរ មានន័យថា ប្រសិនបើអ្នកចង់ថត flash ព្រុយត្រីឆ្លាមនឹងរុញឡើង។

OPPO Reno

អេក្រង់ Panoramic និងកម្លាំងម៉ាសុីនល្អ

ដោយមានអេក្រង់ពេញគែមមិនមាន notch មិនមានរន្ធ Infinity-O នោះ OPPO Reno ផ្តល់អោយអ្នកបទពិសោធន៍ប្រើប្រាស់អេក្រង់ពេញគែមពិតប្រាកដ។ ការមើលភាពយន្ត លេង game លើ OPPO Reno ក៏មានអារម្មណ៍រីករាយជាង។

OPPO Reno

OPPO Reno មានអេក្រង់បច្ចេកវិទ្យា AMOLED គុណភាពបង្ហាញ Full HD+ សម្រាប់ផ្ទៃមើលធំទូលាយ កម្រិតពន្លឺខ្ពស់។ អមដោយកញ្ចក់ប្រភេទ Gorilla Class 6 ជួយការពារ និងកាត់បន្ថយកកោសល្អជាង។

OPPO Reno

បានព្យាករណ៍ថាជា "អ្នកស្នង" របស់ស៊េរី R និងស៊េរី F ស្មាតហ្វូន OPPO Reno កំណែស្តង់ដារនេះមានកម្លាំងម៉ាសុីនដូច R17 Pro ប៉ុន្តែតម្លៃគឺថោកជាង។

OPPO Reno

ជាលម្អិត ទូរស័ព្ទប្រើឈីប Snapdragon 710 មាន RAM 6 GB និងអង្គចងចាំក្នុង 256 GB។ បច្ចេកវិទ្យាសាកលឿន Vooc 3.0 ជួយសាកពេញថ្ម 3.765 mAh ក្នុងរយៈពេលជាងមួយម៉ោងប៉ុណ្ណោះ ម៉ាសុីនក៏បានដំឡើងស្រាប់ Android 9.0 Pie ពេលលក់ចេញ។

អ្នកយល់ឃើញយ៉ាងណាចំពោះ OPPO Reno ហើយគីតថាវានឹងមានតម្លៃប៉ុន្មាន? ចូរចែករំលែកជាមួយយើងខ្ញុំផង!

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...