OPPO R17 Pro King Custom Edition ចេញមុខនៅប្រទេសចិន

09/01/2019
OPPO R17 Pro King Custom Edition

OPPO R17 Pro King Custom Edition គឺជាកំណែថ្មីរបស់ King of Glory ដែលមុននោះ OPPO បានសន្យាថានឹងចេញបង្ហាញនៅប្រទេស ចិន

ដោយឡែក OPPO R17 Pro King Custom Edition ចេញលក់នៅតែប្រទេស ចិន តែមួយគត់ ជាមួយតម្លៃ 4.299 Yuan (ប្រហែល 627.61$)។ ជាមួយពណ៌ខៀវ (ស្លឹកចេក) និងមានលក្ខណៈសម្បត្តិ (RAM 6 GB RAM + ROM 128 GB)។

OPPO R17 Pro King Custom Edition
OPPO R17 Pro King Custom Edition

OPPO R17 Pro និងម៉ូឌែល King Custom Edition ទោះបីជារូបរាងខាងក្រៅខុសគ្នា តែគុណសម្បត្តិដូចគ្នា ដូចជា អេក្រង់ AMOLED Full HD 6.4 inch, ឈីប Snapdragon 710, កាមេរ៉ាក្រោយ 3 (20MP, 12MP និង TOF 3D), កាមេរ៉ាមុខ 25MP និងមានថាមពលថ្ម 3.700 mAh ថែមទាំងមានមុខងារសាកថ្មលឿន។

នាខែមុន ក្រុមហ៊ុន OPPO ក៏បានអោយចេញម៉ូឌែល New Year Edition សម្រាប់ OPPO R17 និង OPPO R17 Pro មានភាពលេចធ្លោជាមួយពណ៌ឈាមជ្រូក។ OPPO R17 មានតម្លៃ 2.799 Yuan (ប្រហែល 408.63$) និង OPPO R17 Pro មានតម្លៃ 4.299 Yuan (ប្រហែល 627.61$)។

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...